27/08/2024 - 08:51

ប្រើ​ប្រាស់​គណនី​ VNeID ចុះ​បញ្ជី​គណ​នី​ដោះ​ដូរ​ពន្ធ​ដារ​តាម​ប្រ​ព័ន្ធ​អេ​ឡិច​ត្រូ​និក​

សា​រា​ចរ​លេខ​៤៦/​២០២៤/​TT-BTC វិសោ​ធន​កម្ម​នូវ​មាត្រា​មួយ​ចំ​នួន​នៃ​សារា​ចរ​លេខ​ ១៩/២០២១​/TT-BTC ណែ​នាំ​ដោះ​ដូរ​អេឡិច​ត្រូនិក​លើ​វិស័យ​ពន្ធ​ដារ នឹង​មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា។​

 ​ រូប​ថត​ជា​ឧទា​ហរណ៍។

អ្នក​បង់​ពន្ធ​ជា​បុគ្គល​ប្រើ​ប្រាស់​គណ​នី​ VNeID ជំ​នួស​ឱ្យ​ការ​បង្ហាញ​អត្ត​សញ្ញាណ​ប័ណ្ណ​ លិខិត​ឆ្លង​ដែន​ អត្ត​សញ្ញា​ណ​ប័ណ្ណ​ពល​រដ្ឋ​ ដើម្បី​ចុះ​បញ្ជី​ផ្ដល់​គណនី​ដោះ​ដូរ​អេឡិច​ត្រូនិក​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ ប្រ​សិន​បើ៖ បុគ្គល​បាន​ចុះ​បញ្ជី​ និង​ដំ​ណើរ​ការ​គណនី​កំ​ណត់​អត្ត​សញ្ញាណ​អេឡិច​ត្រូនិក​ (VNeID) កម្រិត​២; ប្រ​ព័ន្ធ​កំ​ណត់​អត្ត​សញ្ញាណ​ ពិនិត្យ​ផ្ទៀង​ផ្ទាត់​អេឡិច​ត្រូនិក​ ប្រ​ព័ន្ធ​សេវា​អេឡិច​ត្រូនិក​សា​ធារណៈ​របស់​អគ្គ​នា​យក​ដ្ឋាន​ពន្ធ​ដារ​បាន​តភ្ជាប់​ដំ​ណើរ​ការ។​

អំ​ពី​បែប​បទ​ អ្នក​បង់​ពន្ធ​ចូល​ទៅ​កាន់​គេ​ហទំ​ព័រ​អេឡិច​ត្រូនិក​របស់​អគ្គ​នា​យក​ដ្ឋាន​ពន្ធ​ដារ ដើម្បី​ចុះ​បញ្ជី​តា​មប្រ​ព័ន្ធ​អន​ឡាញ​ ចុះ​ហត្ថ​លេខា​អេឡិច​ត្រូនិក​និង​ផ្ញើ​ព័ត៌​មាន​ទៅ​កាន់​គេ​ហទំ​ព័រ​ព័ត៌​មាន។​ នៅ​ជំ​ហាន​នេះ​ អ្នក​បង់​ពន្ធ​ត្រូវ​បាន​ប្រើ​ប្រាស់​គណ​នី​ VNeID កម្រិត​២ ជំ​នួស​ឱ្យ​ឯក​សារ​ផ្ទាល់​ខ្លួន​ផ្សេង​ៗ។​

បន្ទាប់​មក​ គេ​ហទំ​ព័រ​ព័ត៌​មាន​អេឡិច​ត្រូនិក​ នឹង​ផ្ញើ​ពត៌​មាន​ទៅ​កាន់​ Email ឬ​លេខ​ទូរ​ស័ព្ទ​ ដែល​បាន​ចុះ​បញ្ជី​យឺត​បំ​ផុត​១៥​នា​ទី បន្ទាប់​ពី​បាន​ទទួល​ឯក​សារ​ចុះ​បញ្ជី​តាម​ប្រ​ព័ន្ធ​អន​ឡាញ។​ នៅ​ពេល​ការ​ចុះ​បញ្ជី​សម្រេច​ជោគ​ជ័យ​ អ្នក​បង់​ពន្ធ​អាច​អនុវត្ត​ការ​ដោះ​ដូរ​ផ្សេង​ៗ៕​

               យោង​តាម​៖ កា​សែត​តៀង​ផុង-ប្រែ​សម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ