27/08/2024 - 08:51

រួម​ចំ​ណែក​រក្សា​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​តំ​បន់​ជន​បទ​

សំ​ណង់​ “អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទ​” បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​រក្សា​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​តំ​បន់​ជន​បទ​ ហើយ​កំ​ពុង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំ​ណាក់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ភូមី ស្រុក​មីទូ ខេត្ត​សុក​ត្រាំង។​

 សម្ព័ន្ធ​យុវ​ជន​ខេត្ត​សុក​ត្រាំង​ ប្រ​គល់​ជូន​សំ​ណង់​ “អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទ​” នៅ​ឃុំ​ភូមី។​

សំ​ណង់ “អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទ​” បាន​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្ដែង​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង “ទូទាំង​ប្រ​ទេស​រួម​កម្លាំង​កសាង​ជន​បទ​ថ្មី​” នៅ​ឃុំ​ភូមី។​ មក​ទល់​បច្ចុប្បន្ន​ សំ​ណង់​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​នៅ​គ្រប់​ផ្លូវ​ធំ​ៗ​ក្នុង​ភូមិ​ទាំង​៧​របស់​ឃុំ​ភូមី បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ផ្លាស់​ប្ដូរ​មុខ​មាត់​ភូមិ​ស្រុក​និង​ធានា​សន្ដិសុខ​សណ្ដាប់​ធ្នាប់។​ ពិសេស​ ក្នុង​ពេល​រាត្រី​មាន​ភ្លើង​បំ​ភ្លឺ​ក៏​ធានា​សុវត្ថិ​ភាព​ចរា​ចរណ៍​សម្រាប់​អ្នក​បើក​បរ​លើ​ដង​ផ្លូវ​ផង​ដែរ។​ លោក​ ហ្វិញ​គីម​ត្វៀង​ នៅ​ភូមិ​បាក់​យ៉ឹង ឱ្យ​ដឹង៖ “មាន​ផ្លូវ​បេ​តុង​ តែ​គ្មាន​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ ដូច្នេះ​ ការ​បើក​បរ​ពេល​រាត្រី​គឺ​ងាយ​កើត​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ ម្យ៉ាង​ទៀត​ ស្ថាន​ភាព​ចោរ​កម្ម​ គ្រឿង​ញៀន​តែង​កើត​មាន​ជា​ញឹក​ញាប់។​ ព្រោះ​ហេតុ​នោះ​ ពេល​រដ្ឋ​អំ​ណាច​កៀរ​គរ​រួម​វិភាគ​ទាន​ដំ​ឡើង​អំ​ពូល​ភ្លើង​ថាម​ពល​ព្រះ​អា​ទិត្យ​ ខ្ញុំ​និង​មាមីង​ក្នុង​ភូមិ​ស្រុក​ស្ម័គ្រ​ចិត្ត​គាំ​ទ្រ​ភ្លាម។​ បច្ចុប្បន្ន​ ផ្លូវ​ធំ​ៗ​ទាំង​អស់​ក្នុង​ភូមិ​សុទ្ធ​តែ​មាន​អំ​ពូល​ភ្លើង​បំ​ភ្លឺ​តាម​ដង​ផ្លូវ​ ផ្ទះ​ដែល​គ្រាន់​បើ​ គេ​បំ​ពាក់​កា​មេរ៉ា​ ហើយ​ពេល​រាត្រី​មាន​ក្រុម​សន្ដិ​សុខ​មូល​ដ្ឋាន​ដើរ​ល្បាត​ ម្ល៉ោះ​ហើយ​តំ​បន់​ជន​បទ​មាន​ភាព​សុខ​សាន្ត​ មាមីង​ខ្មែរ​នឹង​នរ​ចិត្ត​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​ ពល​កម្ម​ផលិត​ដើម្បី​ធ្វើ​មាន”។​

 នៅ​គ្រប់​ដង​ផ្លូវ​ចូល​ទៅ​តាម​ភូមិ​នៃ​ឃុំ​ភូមី​សុទ្ធ​តែ​បាន​ដំ​ឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ដង​ផ្លូវ​ រួម​ចំ​ណែ​ក​ធានា​សន្ដិសុខ​សណ្ដាប់​ធ្នាប់​នៅ​តំ​បន់​ជន​បទ។​

ភូមិ​ភូទឹក​ត្រូវ​បាន​សម្គាល់​ថា​ ជា​ភូមិ​សាស្រ្ត​ស្មុគ​ស្មាញ​អំ​ពី​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​ ម្ល៉ោះ​ហើយ​ ខណៈ​ពេល​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចលនា​កៀរ​គរ​ប្រ​ជា​ជន​ក៏​ស្ម័គ្រ​ចិត្ត​រួម​វិភាគ​ទាន​ដំ​ឡើង​អំ​ពូល​ភ្លើង​ថា​មពល​ព្រះ​អា​ទិត្យ​ និង​បំ​ពាក់​កា​មេរ៉ា​សន្ដិ​សុខ​នៅ​លើ​ដង​ផ្លូវ។​ បង​ស្រី​សើុង​ធី​វ៉ាន់​ នៅ​ភូមិ​ភូ​ទឹក​ ឱ្យ​ដឹង៖ “ខ្ញុំ​ធ្វើ​កម្ម​ករ​នៅ​មណ្ឌល​ឧស្សា​ហកម្ម​អាង​ង៉ីប ម្ល៉ោះ​ហើយ​ច្រើន​ទៅ​ពី​ព្រ​លឹម លុះ​ដល់​មក​វិញ​យប់​ជ្រៅ​ ដូច្នេះ​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​ណាស់។​ កាល​មិន​ទាន់​ដំ​ឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ ពេល​ធ្វើ​ការ​បន្ថែម​ម៉ោង​ ខ្ញុំ​ច្រើន​តែហៅ​អ្នក​ផ្ទះ​ទៅ​ឌុប ពី​ព្រោះ​ផ្លូវ​ងងឹត​ ហើយ​មាន​យុវ​ជន​ផ្ដុំ​គ្នា​ស៊ី​ផឹក ឆក់​ប្លន់​ សេព​គ្រឿង​ញៀន​។ល។​ ចាប់​តាំង​ពី​មាន​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​នៅ​ពេល​រាត្រី​ មាន​កាមេរ៉ា​ត្រួត​ពិនិត្យ​ ផ្លូវ​ភ្លឺ​ ធានា​បាន​សុវត្ថិ​ភាព​ ម្ល៉ោះ​ហើយ​ខ្ញុំ​មិន​សូវ​ភ័យ​ខ្លាច​ នឹង​នរអា​រម្មណ៍​ទៅ​ធ្វើ​ការ”។​

ទូទាំង​ដង​ផ្លូវ​ភូទឹក​មាន​ប្រ​វែង​១,៥​គីឡូ​ម៉ែត្រ ដោយ​មាន​អំ​ពូល​ភ្លើង​ថាម​ពល​ព្រះ​អា​ទិត្យ​ចំ​នួន​ ៤៦ សរុប​ថវិកា​ជាង​១០០​លាន​ដុង​ អា​ស្រ័យ​មា​មីង​ខ្មែរ​រួម​វិភាគ​ទាន។​ ក្រៅ​ពី​នោះ​ រដ្ឋ​អំ​ណាច​នៅ​ទាំង​កៀរ​គរ​ប្រ​ជា​ជន​ដំ​ឡើង​កា​មេរ៉ា​សន្ដិ​សុខ​នៅ​ចំ​ណុច​ស្មុគ​ស្មាញ​ ដើម្បី​ធានា​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់។​ បង​ស្រី​ត្រឿង​ធីធូ​ថៅ​ ប្រ​ធាន​ភូមិ​ភូទឹក​ ឱ្យ​ដឹង៖ “ភូមិ​ភូទឹក​ស្មុគ​ស្មាញ​អំ​ពី​បាប​គ្រោះ​សង្គម​ ជា​ពិ​សេស​គឺ​គ្រឿង​ញៀន​ លួច​ប្លន់។ល។​ ហេតុ​តែ​ជាប់​ព្រំ​ប្រ​ទល់​នឹង​ក្រុង​សុក​ត្រាំង។​ ចាប់​តាំង​ពី​មាន​សំ​ណង់​ “អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទ​” គួបផ្សំ​នឹង​ការ​ដំ​ឡើង​កា​មេរ៉ា​ត្រួត​ពិនិត្យ​ និង​មាន​ក្រុម​សន្ដិ​សុខ​មូល​ដ្ឋាន​ដើរ​ល្បាត​ជា​ប្រ​ចាំ​ ទើប​ស្ថាន​ភាព​នេះ​ត្រូវ​បាន​កាត់​បន្ថយ។​ សំ​ណង់​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​យ៉ាង​ប្រា​កដ​ និង​មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ក្នុង​ការ​ធានា​សុវត្ថិ​ភាព​ចរា​ចរណ៍ សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​និង​នាំ​មក​ភាព​សប្បាយ​រីក​រាយ​ជូន​មា​មីង​ខ្មែរ​នៅ​តំ​បន់​ជន​បទ”៕

​      យ្វី​អាញ - ថាច់​ធី

ចែករំលែកអត្ថបទ