27/08/2024 - 08:51

ជន​បទ​ថ្មី​ផ្ដល់​ "ផ្លែ​ផ្កា"

ជាមួយ​នឹង​សេចក្ដី​សម្រេច​លេខ​៧៥០/QĐ​-TTg របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ថ្វយ​សើុង បាន​ក្លាយ​ជា​ស្រុក​ជន​បទ​ថ្មី​មុន​ដំ​បូង​គេ​ក្នុង​ខេត្ត​អាង​យ៉ាង។​ នេះ​ជា "ផ្លែ​ផ្កា" បន្ទាប់​ពី​ខិត​ខំ​ប្រឹង​ប្រែង​ជម្នះ​ការ​លំ​បាក​រយៈ​ពេល​កន្លង​មក​ ជា​មូល​ដ្ឋាន​និង​ជា​កម្លាំង​ចលករ​សម្រាប់​ខេត្ត​អាង​យ៉ាង​ ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​កសាង​ជន​បទ​ថ្មី​ ក្លាយ​ជា "តំ​បន់​ជន​បទ​គួរ​ជា​ទី​រស់​នៅ​” ជា​ទីតាំង​គួរ​ឱ្យ​វិល​ត្រ​ឡប់​មក​និង​ទាក់​ទាញ​ភ្ញៀវ​ទេ​សចរ។​

ការ​កសាង​ជន​បទ​ថ្មី​ ធ្វើ​ឱ្យ​ស្រុក​ភូមិ​កាន់​តែ​មាន​ភាព​រីក​ចម្រើន។​

ឆ្នាំ​២០១៨ ថ្វយ​សើុង មាន​កិត្តិ​យស​ក្លាយ​ជា​ស្រុក​ជន​បទ​ថ្មី​មុន​ដំ​បូង​គេ​ក្នុង​ខេត្ត​សម្រេច​ដំ​ណើរ​ការ​មុន​១​ឆ្នាំ​បើ​ប្រៀប​ផ្ទឹម​នឹង​ផែន​ការ​ដាក់​ចេញ។​ មិន​បពា្ឈប់​ត្រឹម​សមិទ្ធ​ផល​សម្រេច​បាន​ប៉ុណ្ណោះ​ទេ​ បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​តំ​បន់​ថ្វយ​សើុង បន្ត​ការ​ខិត​ខំ​ប្រឹង​ប្រែង​ ដើម្បី​សម្រេច​លក្ខឋាន​ស្រុក​ជន​បទ​ថ្មី​កម្រិត​កម្ពស់។​

“ផ្លែ​ផ្កា” សម្រាប់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ នោះ​គឺ មក​ទល់​បច្ចុប្បន្ន​ ទាំង​១៤​ឃុំ​របស់​ស្រុក​សុទ្ធ​តែ​សម្រេច​បទ​ដ្ឋាន​ជាឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ ក្នុង​នោះ​ មាន​ឃុំ​ជន​បទ​ថ្មី​គំរូ​ចំ​នួន​២ (ឃុំ​ដិញ​ថាញ់ គំ​រូ​ខាង​វិស័យ​រៀប​ចំ​ផលិត​កម្ម​ ឃុំ​វិញ​ត្រាច់ គំ​រូ​ខាង​វិស័យ​អប់រំ); មាន​ទីប្រ​ជុំ​ជន​សម្រេច​បទ​ដ្ឋាន​ក្រុង​ស៊ី​វិ​ល័យ​ចំ​នួន​៣។​ នេះ​ជា​មូល​ដ្ឋាន​ដើម្បី​ឧបនា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ត្រឹង​លឺវ​ក្វាង​ ចុះ​ហត្ថ​លេខា​លើ​សេចក្ដី​សម្រេច​លេខ​ ៧៥០​/QĐ-TTg កាល​ពី​ថ្ងៃ​ទី១/៨/២០២៤ ទទួល​ស្គាល់​ស្រុក​ថ្វយ​សើុង សម្រេច​បទ​ដ្ឋាន​ស្រុក​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ឆ្នាំ​២០២៣។​

សមិទ្ធ​ផល​ស្រុក​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​របស់​ស្រុក​ថ្វយ​សើុង គឺ​ពិត​ជា​សក្ដិសម​ណាស់។​ ចាប់​អំ​ពី​មជ្ឈ​មណ្ឌល​ក្រុង​ឡុង​ស្វៀង​ ចូល​ទៅ​ស្រុក​ថ្វយ​សើុង តាម​ផ្លូវ​ខេត្ត​លេខ​៩៤៣ មនុស្ស​គ្រប់​គ្នា​តែង​ចូល​ចិត្ត​ធ្វើ​ដំ​ណើរ​លើ​ដង​ផ្លូវ​ខេត្ត​ដែល​បាន​ប្រ​សិទ្ធ​នាម​ថា​ “ស្អាត​បំ​ផុត​នៅ​ខេត្ត​អាង​យ៉ាង​” នា​បច្ចុប្បន្ន​ ដោយ​មាន​ដើម​ផ្កា​ត្រ​បែក​ព្រៃ​និង​ដើម​ ក្ងោក​ចម្រុះ​ពណ៌​ពី​រជួរ​នៅ​សង​ខាង​ផ្លូវ។​ ចំ​ពោះ​ផ្លូវ​ឃុំ​ជិត​៤៣​គីឡូ​ម៉ែត្រ​ត្រូវ​បាន​កសាង​រឹង​មាំ ១០០% ចាប់​ពី​ឆ្នាំ​២០១៨ មក​ទល់​បច្ចុប្បន្ន​ សុទ្ធ​តែ​បាន​វិនិ​យោគ​លើ​ការ​កសាង​ធានា​ផ្នែក​សំ​ណង់​ សុវត្ថិ​ភាព​ចរា​ចរណ៍ ដាំ​ដើម​ឈើ​ធ្វើ​ជាម្លប់។​

ជា​មួយ​នឹង​ផ្លូវ​ភូមិ​និង​ផ្លូវ​ភូមិ​ភ្ជាប់​ភូមិ​ចំ​នួន​៣១ មាន​ប្រ​វែង​សរុប​១១៨,៨៣​គីឡូ​ម៉ែត្រ​ត្រូវ​បាន​ចាក់​កៅ​ស៊ូ​១០០% ឬ​ចាក់​បេ​តុង​សម្រេច​បទ​ដ្ឋាន​ កើន​៤០​គីឡូ​ម៉ែត្រ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៨។​ ដូច​គ្នា​នោះ​ដែរ​ ផ្លូវ​លំ​ ផ្លូវ​ភូមិ​ចំ​នួន​២១​មាន​ប្រ​វែង​សរុប​១៩,៤​គីឡូ​ម៉ែត្រ​ត្រូវ​បាន​វិនិ​យោគ​កសាង​រឹង​មាំ ធានា​ភ្លឺ​ - បៃ​តង​ - ជ្រះ​ - ស្អាត។​ ក្នុង​ចំ​ណោម​ប្រ​ជា​ជន​ចំ​នួន​៣១.៧៦៦​គ្រួ​សារ​ នៅ​១៤​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ គឺមាន​ប្រ​ជា​ជន​២៧.៩០៩​គ្រួ​សារ​ មាន​ផ្ទះ​រឹង​មាំឬ​ពាក់​កណ្ដាល​ រឹង​មាំ ស្រូប​អត្រា​៨៧,៨៦%។​

អនុប្រ​ធាន​ការិ​យាល័យ​សម្រប​សម្រួល​ជន​បទ​ថ្មី​ខេត្ត​អាង​យ៉ាង​ ផាម​ថាយ​ប៊ិញ ឱ្យ​ដឹង៖ ពេល​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​កសាង​ជន​បទ​ថ្មី​(ឆ្នាំ​២០១១) ចំ​ណុច​ចាប់​ផ្ដើម​របស់​ខេត្ត​មាន​កម្រិត​ទាប​ មាន​ចំ​នួន​ឃុំ​ជាង​៩០% (១០៨/១១៩ឃុំ​) សម្រេច​មិន​ដល់​៥​លក្ខឋាន​; លក្ខណៈ​ថវិកា​និង​ការ​កៀគរ​ប្រ​ភព​កម្លាំង​ក្នុង​សង្គម​នៅ​ជួប​លំ​បាក​ច្រើន។​ ទោះ​បី​ដូច្នោះ​ក្ដី​ ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំ​ហឹង​មក​ទល់​ពេល​នេះ​ ទូទាំង​ខេត្ត​មាន​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​៧៦/១១០ (មាន​អត្រា​៦៩%) មធ្យម​ភាគ​ក្នុង​មួយ​ឃុំ​មាន​១៧​លក្ខឋាន​; ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ចំ​នួន​៣៤; ឃុំ​ជន​បទ​ថ្មី​គំរូ​២; មាន​ភូមិ​ចំ​នួន​១៤​នៅ​តាម​ឃុំ​ព្រំ​ដែន​ ឃុំ​លំ​បាក​សម្រេច​បទ​ដ្ឋាន​ភូមិ​ជន​បទ​ថ្មី៕​

                     យោង៖ កាសែត​អាង​យ៉ាង​-ប្រែសម្រួល​៖ ថាច់​ធី   ​ 

ចែករំលែកអត្ថបទ