ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/08/2024 - 08:51

ក្រុង​កឹង​ធើ៖

ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​អប់រំ​បណ្ដុះ​បណ្ដាល​ ដើម្បី​បង្ក​កម្លាំង​ចលករ​អភិវឌ្ឍន៍​ប្រ​ទេស​ជាតិ​លឿន​រហ័ស​និង​និរន្តរ​ភាព​

នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ទើប​ដឹក​នាំ​កិច្ច​ប្រ​ជុំ​បូក​សរុប​ឆ្នាំ​សិក្សា​២០២៣​-២០២៤ ផ្សព្វ​ផ្សាយ​អនុវត្ត​ភារ​កិច្ច​ឆ្នាំ​សិក្សា​ ២០២៤​-២០២៥។​ កិច្ច​ប្រ​ជុំ​ត្រូវ​បាន​រៀប​ចំ​ឡើង​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ តភ្ជាប់​បណ្ដាញ​ពី​ហា​ណូយ​ ជា​មួយ​នឹង​ខេត្ត​ក្រុង​ទាំង​ ៦៣ ចំ​ណុះ​មជ្ឈិម។​

អ្នក​តំ​ណាង​ចូល​រួម​កិច្ច​ប្រ​ជុំ​នៅ​ទីតាំង​តភ្ជាប់​បណ្ដាញ​ក្រុង​កឹង​ធើ។​ រូប​ថតៈ  ប៊ិច​ង៉ុក​

ឆ្នាំ​សិក្សា​ ២០២៣​-២០២៤ ទូ​ទាំង​ប្រ​ទេស​មាន​គ្រឹះ​ស្ថាន​អប់រំ​មត្តេយ្យ​សិក្សា​ បឋម​សិក្សា​ មធ្យម​សិក្សា​មូល​ដ្ឋាន​ មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​រដ្ឋ​ចំ​នួន​៣៨.២៦០; មាន​សិស្សា​នុសិស្ស​ ២១ លាន​នាក់; គ្រូ​បង្រៀន​ជាង​១,២៥ លាន​នាក់។​ ផ្នែក​អប់រំ​និង​បណ្ដុះ​បណ្ដាល​ បាន​រៀប​ចំ​បូក​សរុប​ ១០ ឆ្នាំ​អនុវត្ត​សេចក្ដី​សម្រេច​លេខ​ ២៩-NQ/TW; ក្នុង​នោះ​ អនុវត្តន៍​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូទៅ​ ២០១៨ ។​ គុណ​ភាព​អប់រំ​មុខ​ព្រួញ​បន្ត​ត្រូវ​បាន​អំ​ណះ​អំ​ណាង តាម​រយៈ​លទ្ធ​ផល​នៃ​ការ​ប្រ​ឡង​ សមោ​សរ​ថ្នាក់​ជាតិ​និង​អន្តរ​ជាតិ។​ ទូទាំង​ផ្នែក​អប់រំ​បាន​សម្រេច​១០០% ការ​កសាង​មូល​ដ្ឋាន​ ទិន្ន​ន័យ​របស់​ផ្នែក​អប់រំ ចាប់​ពី​មត្តេយ្យ​សិក្សា​ដល់​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ ភ្ជាប់​មូល​ដ្ឋាន​ទិន្ន​ន័យ​ផ្នែក​អប់រំ​ជា​មួយ​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​អំ​ពី​ប្រ​ជា​ជន     ​និង​ធានា​រ៉ាប់​រង  ។ល។​ កម្រិត​មហា​វិទ្យា​ល័យ​វៀត​ណាម​មាន​គ្រឹះ​ស្ថាន​អប់រំ​មហា​វិទ្យា​ល័យ​ចំ​នួន​៦​ស្ថិត​ក្នុង​តា​រាង​រៀប​ចំ​ណាត់​ថ្នាក់​មហា​វិទ្យា​ល័យ​ទូទាំង​ពិភព​លោក​ឆ្នាំ​២០២៥ (QS WUR 2025);  មាន​មហា​វិទ្យា​ល័យ​ចំ​នួន​ ៦ ស្ថិត​ក្នុង​តា​រាង​រៀប​ចំ​ណាត់​ថ្នាក់​មហា​វិទ្យា​ល័យ​អា​ស៊ី​ ល្អ​បំ​ផុត​ឆ្នាំ​២០២៤ (តាម​លទ្ធ​ផល​រៀប​ចំ​ណាត់​ថ្នាក់​របស់​អង្គ​ការ​ Times Higher Education) ។​

ឆ្នាំ​សិក្សា​២០២៥ គឺជា​ឆ្នាំ​ដំ​បូង​នៃ​ការ​រៀប​ចំ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ តាម​កម្ម​វិធី​សិក្សា​អប់រំ​ចំ​ណេះ​ទូទៅ​ថ្មី​ នា​យក​រដ្ឋ​មន្ត្រី​ សង្កត់​ធ្ងន់​ ក្រសួង​អប់រំ​និង​បណ្ដុះ​បណ្ដាល​ទទួល​រ៉ាប់​រង​ រួម​ជា​មួយ​នឹង​ក្រសួង​ស្ថាប័ន​និង​ភូមិ​ភាគ​ ត្រៀម​លក្ខណៈ​ឱ្យ​បាន​ហ្មត់​ចត់​រៀប​ចំ​ការ​ប្រ​ឡង​ ធានា​គុណ​ភាព​ សុវត្ថិ​ភាព​ ម៉ឺង​ម៉ាត់ ប្រ​សិទ្ធ​ភាព​ ជាក់​ស្ដែង​ មាន​សណ្ដាប់​ធ្នាប់​ កាត់​បន្ថយ​សម្ពាធ​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​សិស្ស; កសាង​ ពិនិត្យ​ផ្ទៀង​ផ្ទាត់​ កែ​សម្រួល​ បំ​ពេញ​បន្ថែម​គោល​នយោ​បាយ​ របប​អា​ទិភាព​ចំ​ពោះ​កង​ជួរ​គ្រូ​បង្រៀន​ឱ្យ​បាន​សមស្រប; អនុវត្ត​ការ​ជ្រើស​រើស​ រៀប​ចំ​រចនា​សម្ព័ន្ធ​កង​ជួរ​គ្រូ​បង្រៀន​ក្រប​ខណ្ឌ​ដែល​បាន​ប្រ​គល់​ឱ្យ​ សំ​ដៅ​ធានា​គោល​ការណ៍​ “មាន​សិស្ស​ត្រូវ​មាន​គ្រូ​បង្រៀន​” និង​សម​ស្រប​ជា​មួយ​នឹង​ភាព​ជាក់​ស្ដែង៕​

                   ប៊ិច​ង៉ុក​-ពេជ្រ​សឿន​

ចែករំលែកអត្ថបទ