19/08/2024 - 16:33

សេច​ក្តី​កំ​ណត់​ថ្មី​ជា​ច្រើន​អំ​ពី​តម្លៃ​ដី​ មាន​សុពល​ភាព​

អនុក្រឹត្យ​លេខ​ ៧១/២០២៤/NĐ-CP កំ​ណត់​អំ​ពី​តម្លៃ​ដី​ មាន​សុពល​ភាព​ចាប់​ពី​ ខែ​សី​ហា​ ឆ្នាំ​២០២៤។​

រូប​ថត​ជា​ឧទាហរណ៍​។​

ឆ្លង​តាម​រយៈ​នោះ​ ជំ​នួស​ឱ្យ​ការ​កំ​ណត់​ពី​កត្តា​ប៉ះ​ពាល់​ដល់​តម្លៃ​ដី​ទៅ​តាម​វិធី​កំ​ណត់​តម្លៃ​ដី​ ត្រង់​មាត្រា​ ៨ អនុ​ក្រឹត្យ​លេខ​ ៧១/ ២០១៤/​NĐ-CP បាន​កំ​ណត់​ពី​កត្តា​ប៉ះ​ពាល់​ដល់​តម្លៃ​ដី​ទៅ​តាម​ប្រ​ភេទ​ដី​នីមួយ​ៗ​ ដូច​ខាង​ក្រោម៖

ចំ​ពោះ​ដី​ក្រៅ​ពី​កសិកម្ម​៖ ទីតាំង​កន្លែង​ ព្រំ​ដី​ តំ​បន់​ដី​; លក្ខណៈ​ផ្លូវ​គមនា​គមន៍​មាន​ទំ​ហំ​ រចនា​សម្ព័ន្ធ​ផ្ទៃ​ផ្លូវ​ ជាប់​ព្រំ​ប្រ​ទល់​នឹង​ផ្ទៃ​ផ្លូវ​មួយ​ ឬ​ផ្ទៃ​ផ្លូវ​ជា​ច្រើន​; លក្ខណៈ​ផ្គត់​ផ្គង់​និង​ប្រ​ព័ន្ធ​លូ​រំ​ដោះ​ទឹក​ ផ្គត់​ផ្គង់​អគ្គិ​សនី​; ផ្ទៃ​ដី​ខ្នាត​រាង​ព្រំ​ដី​និង​តំ​បន់​ដី​; រយៈ​ពេល​ប្រើ​ប្រាស់​ដី​; ស្ថាន​ភាព​ជាក់​ស្តែង​នៃ​បរិស្ថាន​ និង​សន្តិ​សុខ។​

ចំ​ពោះ​ដី​កសិកម្ម​៖ ទិន្ន​ផល​ដំ​ណាំ​ ចិញ្ចឹម​សត្វ​; ទី​តាំង​លក្ខណៈ​ព្រំ​ដី​ និង​តំ​បន់​ដី; រយៈ​ពេល​ប្រើ​ប្រាស់​ដី​ លើក​លែង​តែ​ករណី​ប្រ​គល់​ដី​កសិកម្ម​ដល់​គ្រួ​សារ​ បុគ្គល​តាម​ដែន​កំ​ណត់​ក្នុង​ដែន​កំ​ណត់​ទទួល​ផ្ទេរ​សិទ្ធិ​ គឺគ្មាន​មូល​ដ្ឋាន​លើ​ពេល​វេលា​ប្រើ​ប្រាស់​ដី​ និង​កត្តា​ផ្សេង​ទៀត៕​

     យោ​ង៖ កាសែត​តៀង​ផុង - វិមាន​

ចែករំលែកអត្ថបទ