ជាឃុំជនបទថ្មី ម្ល៉ោះហើយទ្រុងថាញ់ ស្រុកវុងលីម ខេត្តវិញឡុង មានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទរីកចម្រើន។ ផ្លូវចាប់ពីមជ្ឈមណ្ឌលឃុំចុះទៅតាមភូមិ ត្រូវបានក្រាលកៅស៊ូ ចាក់បេតុងស្ទើរទាំងអស់។ អាស្រ័យហេតុនោះ ការធានាសុវត្ថិភាពចរាចរណ៍ត្រូវបានភូមិភាគយកចិត្តទុកដាក់និងអង្គការមហាជននានារួមគ្នាអនុវត្តល្អ។
ប្រជាជនអនុវត្តល្អបទប្បញ្ញត្តិពេលចូលរួមចរាចរណ៍។
បងសើុងកុងវិញ លេខាសម្ព័ន្ធយុវជនឃុំទ្រុងថាញ់ ឱ្យដឹង៖ “សមាជិកសម្ព័ន្ធយុវជននៅតាមភូមិតែងបញ្ជ្រាប ក្រើនរំលឹកពេលចូលរួមចរាចរណ៍ ព្រោះថាយុវជនវ័យនៅក្មេង ច្រើនតែឆេវឆាវ ម្ល៉ោះហើយពេលចូលរួមចរាចរណ៍មានពេលខ្លះខ្វះការប្រុងប្រយ័ត្ន។ ក្នុងពេលប្រជុំម្តងៗ សាខាសម្ព័ន្ធយុវជនភូមិតែងស្នើដល់យុវជនត្រូវមានស្មារតីភ្ញាក់រលឹកពេលចូលរួមចរាចរណ៍។ ទន្ទឹមនឹងនោះ ទទួលខុសត្រូវធ្វើជាគំរូក្នុងរាល់សកម្មភាពសម្អាតបរិស្ថាន ធ្វើយ៉ាងណាដើម្បីដងផ្លូវជនបទល្អស្អាត សុវត្ថិភាព”។ នៅពេលសមាជិកសម្ព័ន្ធយុវជនម្នាក់ៗ មានស្មារតីភ្ញាក់រលឹកទទួលខុសត្រូវល្អ ការផ្សព្វផ្សាយស៊ីជម្រៅក៏អនុវត្តងាយស្រួលផងដែរ។ បើតាមបងវិញ សម្ព័ន្ធយុវជនឃុំថែមទាំងបង្កើនការចលនាសង្គមូបនីយកម្ម អនុវត្តសំណង់ផ្សេងៗសម្រាប់បំភ្លឺផ្លូវជនបទ ដើម្បីប្រជាជនធ្វើដំណើរទៅមកសុវត្ថិភាពក្នុងពេលយប់។ បងលីមិញយុង នៅភូមិអាងញើង ឱ្យដឹង៖ “ចាប់ពីផ្លូវមានភ្លើងបំភ្លឺ ប្តីប្រពន្ធខ្ញុំចេញទៅផ្លូវបែកជាបីវុងលីម លក់ភេសជ្ជៈ សណ្តែកដីក្នុងពេលយប់ រកបានប្រាក់ចេញចូល។ កាលពីមុន ងងឹតឈឹងមិនហ៊ានចេញទៅណាទេ”។ មិនត្រឹមតែផ្តល់ភាពងាយស្រួលដើម្បីប្រកបរបររកស៊ីប៉ុណ្ណោះទេ ផ្លូវជនបទថែមទាំងជួយសិស្សានុសិស្សទៅកាន់សាលាងាយស្រួល និងប្រជាជនតាមភូមិអាចនឹងចូលរួមរាល់សកម្មភាពវប្បធម៌ កីឡានៅមជ្ឈមណ្ឌលស្រុកក្នុងពេលយប់ក៏ងាយស្រួលផងដែរ។
សមាជិកសម្ព័ន្ធយុវជនឃុំទ្រុងថាញ់ រួមជាមួយនិស្សិតស្ម័គ្រចិត្តដាំបង្គោលភ្លើងបំភ្លឺដងផ្លូវ
គមនាគមន៍ភូមិ។
ដងផ្លូវនានានៅទ្រុងថាញ់ត្រូវបានដាក់ផ្លាកសញ្ញាចរាចរណ៍។
លោកឡេវ៉ាន់យុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រុងថាញ់ ឱ្យដឹង៖ “ខណៈពេលដងផ្លូវកសាងសម្រេចរួចរាល់ គឺយើងខ្ញុំស្នើដាក់ផ្លាកសញ្ញាចរាចរណ៍ភ្លាម ដើម្បីប្រជាជនសម្លឹងឃើញអនុវត្តតែម្តង។ អ្នកនេះធ្វើតាម រួចប្រាប់តៗដល់អ្នកផ្សេងៗ ម្ល៉ោះហើយ មនុស្សគ្រប់គ្នាពេលចូលរួមចរាចរណ៍តែងអនុវត្តល្អជានិច្ច។ ក្រៅពីនេះ ឃុំជានិច្ចកាលនៅទាំងពិនិត្យការដែលអង្គការមហាជននានាចុះឈ្មោះនិងអនុវត្តការកសាងផ្លូវជនបទសុវត្ថិភាព ដើម្បីប្រជាជនចូលរួមចរាចរណ៍ងាយស្រួល។ ខណៈពេលអង្គការមហាជនអនុវត្តម៉ឺងម៉ាត់ ប្រជាជនយល់ស្របកសាងផ្លូវជនបទលើដីរបស់ខ្លួន ម្ល៉ោះហើយដង ផ្លូវទាំងមូលតែងភ្លឺ- បៃតង- ជ្រះ-ស្អាត ហើយធានាសុវត្ថិភាពចរាចរណ៍ទៀតផង”៕
ហាថាញ-ប្រែសម្រួល៖ លីសៀ