នាយករដ្ឋមន្ត្រី ផាមមិញជិញ ទើបដឹកនាំអង្គសន្និបាតបញ្ជ្រាប ផ្សព្វផ្សាយពីច្បាប់និងសេចក្តីសម្រេចមួយចំនួនរបស់រដ្ឋសភា នីតិកាល XV។ អង្គសន្និបាត ត្រូវបានរៀបចំឡើងដោយរូបភាពផ្ទាល់និងអនឡាញ។
នាយករដ្ឋមន្ត្រី ផាមមិញជិញ ដឹកនាំអង្គសន្និបាតបញ្ជ្រាប ផ្សព្វផ្សាយច្បាប់និងសេចក្តីសម្រេចមួយចំនួនរបស់រដ្ឋសភា នីតិកាល XV។រូបថត៖ VGP/ញឹកបាក់
ក្នុងអង្គសន្និបាតបានស្តាប់ការផ្សព្វផ្សាយបញ្ជ្រាបអំពីខ្លឹមសារសំខាន់ៗ ចំណុចថ្មីនិងការងារត្រៀមបម្រុងផ្សព្វផ្សាយអនុវត្តច្បាប់និងសេចក្តីសម្រេច រួមមាន៖ សេចក្តីសម្រេចលេខ ១២៩/២០២៤/QH១៥ របស់រដ្ឋសភា ស្តីពីនីតិវិធីនៃការបង្កើតច្បាប់និងបទប្បញ្ញត្តិ ឆ្នាំ២០២៥ និងការកែសម្រួលនីតិវិធីនៃការបង្កើតច្បាប់និងបទប្បញ្ញត្តិ ឆ្នាំ២០២៤; បទប្បញ្ញត្តិលេខ ១៧៨-QĐ/TW ចុះថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤ របស់គណៈប្រតិបត្តិការមជ្ឈិម ស្តីពីការត្រួតពិនិត្យសិទ្ធិអំណាច បង្ការប្រឆាំងអំពើពុករលួយ ភាពអសកម្មក្នុងការងារបង្កើតច្បាប់; ច្បាប់ដីធ្លី; ច្បាប់លំនៅឋាន; ច្បាប់អាជីវកម្មអចលនាទ្រព្យ; ច្បាប់ស្តីពីអង្គការឥណទាន; ច្បាប់ធានារ៉ាប់រងសង្គម; ច្បាប់រដ្ឋធានី; ច្បាប់ចរាចរណ៍ផ្លូវគោកនិងច្បាប់ស្តីពីសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។ អង្គសន្និបាតក៏បានធ្វើការពិភាក្សាអំពីវិធានការដោះស្រាយការលំបាកជាប់ទាក់ទិន ដើម្បីជម្នះចំណុចខ្វះចន្លោះក្នុងការរៀបចំផ្សព្វផ្សាយច្បាប់និងសេចក្តីសម្រេច ជាពិសេស គឺការផ្សព្វផ្សាយ ប្រកាសជាធរមានលិខិតបទដ្ឋានបានចែងលម្អិត និងការពិនិត្យផ្ទៀងផ្ទាត់លិខិតបទដ្ឋានគតិយុត្តិដែលនៅយឺតយ៉ាវ។ល។
មានប្រសាសន៍បញ្ជាក់និងចង្អុលការក្នុងអង្គសន្និបាតនេះ នាយករដ្ឋមន្ត្រី ផាមមិញជិញ សំណូមពរដល់គ្រប់ក្រសួង ផ្នែក ភូមិភាគនានា គប្បីមានការប្តេជ្ញាចិត្តខ្ពស់ ប្រឹងប្រែងយ៉ាងពេញទំហឹង; សកម្មភាពប្ដូរផ្ដាច់ មានចំណុចសំខាន់ ចំណុចស្នូល; ចាត់តាំងមនុស្សច្បាស់លាស់ ការងារច្បាស់លាស់ ពេលវេលាច្បាស់លាស់ កំណត់ការទទួលខុសត្រូវនិងផលិតផលច្បាស់លាស់ ផ្តើមពីនោះ ដើម្បីធ្វើការត្រួតពិនិត្យ ដាស់តឿន ស្ងើចសរសើរនិងជូនរង្វាន់បានទាន់ពេល ដោះស្រាយការទទួលខុសត្រូវធានាឱ្យបានច្បាស់លាស់ត្រឹមត្រូវ ដើម្បីនាំយកច្បាប់និងសេចក្តីសម្រេចទៅក្នុងជីវភាព។ ទន្ទឹមនឹងនោះ ផ្តោតលើការអនុវត្ត “៥ជំរុញ”៖ ជំរុញការកសាងច្បាប់ធានាល្បឿនដំណើរការដាក់ចេញ; ជំរុញដោះស្រាយការលំបាក ជាប់ទាក់ទិនពីភាពអនុវត្តជាក់ស្តែង ផ្តើមពីនោះ សិក្យាស្រាវជ្រាវបំពេញបន្ថែម បង្ហើយដំណើរការនៃការកសាងច្បាប់; ជំរុញការពិនិត្យ ផ្ទៀងផ្ទាត់ប្រព័ន្ធបទដ្ឋានគតិយុត្តិ; ជំរុញយន្តការវិមជ្ឈការ វិសហមជ្ឈការ សមហេតុផល ស្របច្បាប់ដែលមានលទ្ធភាព ប្រសិទ្ធភាពនៅគ្រប់ស្ថាប័នក្នុងប្រព័ន្ធនយោបាយនិងអង្គការអនុវត្តច្បាប់; ជំរុញការឃោសនា ផ្សព្វផ្សាយអប់រំច្បាប់ ដើម្បីប្រជាជនដឹង ប្រជាជនយល់ ប្រជាជនអនុវត្តនិងប្រជាជនគាំទ្រ។ ទន្ទឹមនឹងនោះ គ្រប់ក្រសួង ផ្នែក ភូមិភាគនានាត្រូវម្ចាស់ការពិនិត្យ និងដោះស្រាយនូវបញ្ហាជាប់ទាក់ទិន បញ្ហាប្រឈមដែលកើតមានឡើង ធានាបាននូវភាពស្អិតល្មួតក្នុងការត្រួតពិនិត្យ ដាក់សំណើដោះស្រាយពីបញ្ហាជាប់ទាក់ទិននិងភាពខ្វះចន្លោះក្នុងលិខិតបទដ្ឋានគតិយុត្តិ ជាមួយការត្រួតពិនិត្យ សំណើដោះស្រាយនីតិវិធីរដ្ឋបាលដែលមិនសមស្រប៕
មីថាញ-មុនី