23/07/2024 - 09:22

បង្កើន​កម្រិត​បង់​ធានា​រ៉ាប់​រង​សុខា​ភិបាល​ជា​លក្ខណៈ​គ្រួ​សារ​ ចាប់​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​ ឆ្នាំ​២០២៤

* បង្កើន​កម្រិត​បង់​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ជា​លក្ខណៈ​គ្រួ​សារ​ ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា​ ឆ្នាំ​ ២០២៤

 ​ រូប​ជា​ឧទាហរណ៍។​

ត្រង់​សេចក្តី​សន្និ​ដ្ឋាន​លេខ​ ៨៣-KL/TW ចុះ​ថ្ងៃ​ទី​២១ ខែ​មិថុនា​ ឆ្នាំ​២០២៤ ការិ​យា​ល័យ​នយោ​បាយ​ បាន​សម្រេច​ដំ​ឡើង​ប្រាក់​បៀវត្ស​មូល​ដ្ឋាន​របស់​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​និង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ ពី​១,៨ លាន​ដុង​/ខែ​ ឡើង​២,៣៤​លាន​ដុង​/ខែ​ ចាប់​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​ ២០២៤។​

យោង​តាម​ចំ​ណុច​ e ប្រ​ការ​ ១ មាត្រា​៧ នៃ​អនុក្រឹត្យ​លេខ​ ១៤៦​/២០១៨/​NĐ-CP កម្រិត​បង់​ធានា​រ៉ាប់​រង​សុខា​ភិបាល​ជាលក្ខណៈ​គ្រួ​សារ​ប្រ​ចាំ​ខែ​ នឹង​យោង​លើ​ប្រាក់​បៀវត្សមូល​ដ្ឋាន​ជាក់​ស្ដែង​គឺ៖

- អ្នក​ទីមួយ​ត្រូវ​បង់​ស្មើ​នឹង​៤,៥%នៃ​ប្រាក់​បៀវត្ស​មូល​ដ្ឋាន។​

- អ្នក​ទី​២ ត្រូវ​បង់​៧០% ទី៣ ត្រូវ​បង់​ ៦០% និង​ទី៤ ត្រូវ​បង់​ ៥០% នៃ​កម្រិត​បង់​របស់​អ្នក​ទីមួយ។​

- ចាប់​ពី​អ្នក​ទី ៥ ឡើង​ទៅ​ត្រូវ​បង់​ស្មើ​នឹង​ ៤០% កម្រិត​បង់​របស់​អ្នក​ទីមួយ។​

* បង្កើន​ផល​ប្រ​យោជន៍​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ចាប់​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​ ឆ្នាំ​២០២៤

យោង​តាម​ចំ​ណុច​ d ប្រ​ការ​១ មាត្រា​១៤ អនុក្រឹត្យ​លេខ​ ១៤៦/​២០១៨​/NĐ-CP ការ​ចំ​ណាយ​ប្រាក់​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ក្នុង​មួយ​លើក​ ទាប​ជាង​១៥%​នៃ​ប្រាក់​បៀវត្ស​មូល​ដ្ឋាន​ អ្នក​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​ត្រូវ​បាន​ទូទាត់​ប្រាក់​ចំ​ណាយ​ ១០០% ។​

ដូច្នេះ​ ប្រ​សិន​បើ​មុន​ថ្ងៃ​ទី១ ខែ​កក្កដា​ ឆ្នាំ​ ២០២៤ ការ​ពិនិត្យ​ជំ​ងឺ​អស់​ប្រាក់​ក្រោម​ពី​២៧០​.០០០​ដុង​ នឹង​ត្រូវ​បាន​ធានា​រ៉ាប់​រង​សុខា​ភិបាល​ទូទាត់​១០០% តែ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា​ ឆ្នាំ​២០២៤ ប្រ​សិន​បើ​ពិនិត្យ​ជំ​ងឺ​អស់​ប្រាក់​ក្រោម​ពី​៣៥១​.០០០​ដុង​ គឺត្រូវ​បាន​ធានា​រ៉ាប់​រង​សុខា​ភិបាល​ទូទាត់​១០០% ៕​

      យោង​តាម​ baoquocte.vn - ទីទុយ​

ចែករំលែកអត្ថបទ