ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/07/2024 - 09:16

សិក្ខា​សាលា​វិទ្យា​សាស្រ្ត ​" វប្បធម៌​ណាម​បូ​ - បញ្ហា​ទ្រឹស្ដី​និង​អនុវត្តន៍​ជាក់​ស្ដែង​" លើក​ទី២

 ​មហា​វិទ្យា​ល័យ​ភាសា​ - វប្បធម៌​-វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​និង​មនុស្ស​សាស្រ្ត​ ចំ​ណុះ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ទើប​រៀប​ចំ​សិក្ខា​សាលា​វិទ្យា​សាស្រ្ត​ “វប្បធម៌​ណាម​បូ​ - បញ្ហា​ទ្រឹស្ដី​និង​អនុវត្តន៍​ជាក់​ស្ដែង​” លើក​ទី២។​

 ទិដ្ឋ​ភាព​នៃ​អង្គ​សិក្ខា​សាលា​។​

ក្នុង​អង្គ​សិក្ខា​សា​លា​ អ្នក​តំ​ណាង​ទាំង​ឡាយ​ បាន​ផ្ដោត​លើ​ការ​បូក​សរុប​សមិទ្ធ​ផល​និង​បញ្ហា​នា​នា​ក្នុង​ការ​ស្រាវ​ជ្រាវ​វប្ប​ធម៌​ណាម​បូ​ វប្បធម៌​ក្រុម​ជន​ជាតិ​ភាគ​តិច​ណាម​បូ​; កំ​ណត់​បញ្ហា​ទ្រឹស្ដី​ និង​អនុវត្តន៍​ជាក់​ស្ដែង​ ទន្ទឹម​នឹង​នោះ​ បញ្ជាក់​ពី​តម្លៃ​វប្បធម៌​តំ​បន់​ណាម​បូ​សព្វ​ថ្ងៃ។​ ឆ្លង​តាម​រយៈ​នោះ​ ឈាន​ទៅ​រក​ដំ​ណោះ​ស្រាយ​លើក​កម្ពស់​តម្លៃ​ លក្ខណៈ​ពិសេស​ដោយ​ឡែក​វប្បធម៌​នៃ​តំ​បន់​ក្នុង​វិស័យ​សកម្ម​ភាព​ ដូច​ជា​ អប់រំ​ទេស​ចរណ៍​និង​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ សំ​ដៅ​ពង្រីក​និង​ផ្សព្វ​ផ្សាយ​លក្ខណៈ​ពិសេស​ដោយ​ឡែក​វប្បធម៌​នៃ​តំ​បន់។ល។​ ចំ​ណុច​លេច​ធ្លោ​គួរ​ឱ្យ​កត់​សម្គាល់​នៃ​សិក្ខា​សាលា​ គឺទាក់​ទាញ​ការ​ចាប់​អា​រម្មណ៍​និង​ចូល​រួម​នៃ​អ្នក​ជំ​នាញ​ អ្នក​ស្រាវ​ជ្រាវ​ជា​ច្រើន​មក​ពី​វិស័យ​នា​នា​ ដូច​ជា​វប្ប​ធម៌​ អក្សរ​សាស្រ្ត​ សិល្បៈ​ ទេស​ចរណ៍ ការ​គ្រប់​គ្រង​វប្បធម៌​ ការ​អប់រំ​វប្បធម៌។ល។​ មក​ពី​ខេត្ត​ ក្រុង​ជា​ច្រើន​ក្នុង​ទូទាំង​ប្រ​ទេស​ ជា​មួយ​នឹង​ប្រ​ធាន​បទ​ល្អ​ៗ​ សម្បូរ​បែប​និង​មាន​លក្ខណៈ​អនុវត្ត​ជាក់​ស្ដែង​ខ្ពស់​ ជា​ពិសេស​ គឺ​មតិ​យោ​បល់​លើក​ឡើង​ពី​ការ​អប់រំ​វប្បធម៌​ ក៏​ដូច​ជា​ការ​អប់រំ បេតិក​ភណ្ឌ​វប្បធម៌។​ តាម​រយៈ​សារ​លិខិត​ និង​សមិទ្ធ​ផល​ដែល​សិក្ខា​សាលា​នាំ​មក​ បាន​រួម​ចំ​ណែក​លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​អំ​ពី​វប្បធម៌​ សាយ​ភាយ​ក្នុង​សហគមន៍ ​ជា​ស្ពាន​តភ្ជាប់​ពី​ទ្រឹស្ដី​ដល់​អនុវត្តន៍​ជាក់​ស្ដែង​ យោង​តាម​ស្មារតី​ឯក​សារ​មហា​សន្និ​បាត​លើក​ទី​XIII​របស់​បក្ស៖ “អភិវឌ្ឍ​ធន​ធាន​មនុស្ស​គ្រប់​វិល័យ​និង​កសាង​វប្បធម៌​វៀត​ណាម​ជឿន​លឿន​ ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​ជាតិ​ ដើម្បី​វប្បធម៌​មនុស្ស​វៀត​ណាម​ក្លាយ​ជា​ថាម​ពល​ពី​ខាង​ក្នុង​ ក៏​ដូច​ជា​កម្លាំង​ចល​ករ​ក្នុង​ការ​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​និង​ការ​ពារ​មាតុ​ភូមិ”៕​

                      សើុង​ម៉ាល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ