គណៈចង្អុលការ១៣៨របស់ខេត្តបាកលីវ ទើបរៀបចំជូនរង្វាន់បន្ទាន់ដល់នគរបាលស្រុកហ្វាប៊ិញ អំពីស្នាដៃរកឃើញយ៉ាងឆាប់រហ័សករណីឆក់ប្លន់ទ្រព្យសម្បត្តិ ដែលបានកើតឡើងកាលពីថ្ងៃទី១ ខែមិថុនាកន្លង នៅភូមិ១២ ឃុំវិញហូវ A ស្រុកហ្វាប៊ិញ។
គណៈកម្មាធិការប្រជាជនស្រុកហ្វាប៊ិញ ស្ងើចសរសើរនិងជូនរង្វាន់ដល់កម្មាភិបាល
យុទ្ធជននគរបាល៤នាក់។
មុននោះ ប្រហែលជាម៉ោង១៩ ថ្ងៃទី១ ខែ មិថុនា មានស្ត្រីម្ចាស់អាជីវកម្មប្រេងសាំងម្នាក់ នៅភូមិ១២ ឃុំវិញហូវ A ស្រុកហ្វាប៊ិញ បានមកកាន់ស្ថាប័ននគរបាលរាយការណ៍ថា ត្រូវជនចម្លែក២នាក់ក្នុងពេលទិញសាំង បានឆក់ប្លន់ខ្សែកមាស១៧K មានទម្ងន់២ជី រួចរត់គេចខ្លួនបាត់។ ក្រោយពីទទួលបានដំណឹងភ្លាម ប៉ូលិសព្រហ្មទណ្ឌនគរបាលស្រុកហ្វាប៊ិញ បានសហការជាមួយនឹងនគរបាលលើភូមិសាស្រ្តជាប់ព្រំប្រទល់ ដើម្បីក្តាប់ច្បាស់ស្ថានភាពភូមិសាស្រ្ត និងធ្វើការត្រួតពិនិត្យជនសង្ស័យ។
ដល់ព្រឹកថ្ងៃទី៣ ខែមិថុនា នគរបាលស្រុកហ្វាប៊ិញ សហការជាមួយនគរបាលក្រុងបាកលីវ បានកំណត់មុខសញ្ញានិងចាប់ឃាត់ខ្លួនមុខសញ្ញា២នាក់ ដែលជាប់ពាក់ព័ន្ធនឹងទង្វើ “ឆក់ប្លន់ទ្រព្យសម្បត្តិ” ដែលពោលខាងលើ គឺ៖ ង្វៀងជីវ៉ូវ (អាយុ២៨ឆ្នាំ នៅអនុសង្កាត់៥ សង្កាត់ ២ ក្រុងបាកលីវ) និងឡឹមថាយតឹង (អាយុ៣៦ ឆ្នាំ នៅអនុសង្កាត់២ សង្កាត់៥ ក្រុងបាកលីវ)។
កត់សម្គាល់នូវស្នាដៃខាងលើ គណៈចង្អុលការ១៣៨របស់ខេត្តបាកលីវ បានចេញសេចក្តីសម្រេចជូនរង្វាន់បន្ទាន់ដល់នគរបាលស្រុកហ្វាប៊ិញ អំពីស្នាដៃរកឃើញយ៉ាងឆាប់រហ័សករណីឆក់ប្លន់ទ្រព្យសម្បត្តិ។ គណៈកម្មាធិការប្រជាជនស្រុកហ្វាប៊ិញ ក៏បានជូនរង្វាន់បន្ទាន់ដល់កម្មាភិបាល យុទ្ធជននគរបាលស្រុកហ្វាប៊ិញ៤នាក់អំពីស្នាដៃឆ្នើមក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនេះផងដែរ៕
យ្វីអាញ-វិមាន