ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/06/2024 - 15:58

កាម៉ាវៈ

ត្រៀម​លក្ខណៈ​ដល់​ការ​ងារ​ធ្វើ​អង្កេត​ជន​ជាតិ​ភាគ​តិច

​នា​យក​ដ្ឋាន​ស្ថិតិ​ខេត្ត​កាម៉ាវ ទើប​រៀប​ចំ​សន្និ​សីទ​ហ្វឹក​ហ្វឺន​អំ​ពី​ការ​ធ្វើ​អង្កេត​និង​ប្រ​មូល​ព័ត៌​មាន​អំ​ពី​តថ​ភាព​សេដ្ឋ​កិច្ច​​- សង្គម​របស់​ជន​ជាតិ​ភាគ​តិច​ទាំង​ ៥៣ ជន​ជាតិ​ក្នុង​ឆ្នាំ​២០២៤ (ធ្វើ​អង្កេត​ជន​ជាតិ​ភាគ​តិច​ ឆ្នាំ​២០២៤)។​  ក្នុង​អង្គ​សន្និ​សីទ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ស្តាប់​របាយ​ការណ៍​ឧទ្ទេស​នាម​ពី​វិធាន​ការ​ធ្វើ​អង្កេត​ ប្រ​មូល​ព័ត៌​មាន​អំ​ពី​តថ​ភាព​សេដ្ឋ​កិច្ច​ -សង្គម​របស់​ជន​ជាតិ​ភាគ​តិ​ច​ទាំង​ ៥៣ ជន​ជាតិ​ក្នុង​ឆ្នាំ​២០២៤ ណែ​នាំ​ការ​ប្រ​មូល​ព័ត៌​មាន​ដោយ​ប័ណ្ណ​ធ្វើ​អង្កេត​ ណែ​នាំ​ដំ​ឡើង​និង​ប្រើ​ប្រាស់​ផ្នែក​ទន់ CAPI និង​ណែ​នាំ​ប្រើ​ប្រាស់​គេហទំ​ព័រ​ប្រតិ​បត្តិ​ការ​ធ្វើ​អង្កេត​ជា​ដើម។​

ទិដ្ឋ​ភាព​អង្គ​សន្និ​សីទ។

ការ​ធ្វើ​អង្កេត​ជន​ជាតិ​ភាគ​តិច​ ឆ្នាំ​២០២៤ ត្រូវ​បាន​អនុវត្ត​នៅ​តាម​ខេត្ត​ ក្រុង​ចំ​នួន​ ៥៤ ក្រោម​ឱវាទ​មជ្ឈិម​ រួម​មាន​ខេត្ត​ចំ​នួន ៥១ ដែល​មាន​ឃុំ​ចំ​ណុះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ យោង​តាម​សេចក្តី​សម្រេច​លេខ​ ៨៦១/​QĐ-TTg ចុះ​ថ្ងៃ​ ទី ៤ ខែ​មិថុនា​ ឆ្នាំ​ ២០២១ របស់​នា​យក​រ​ដ្ឋមន្ត្រី​នៃ​រដ្ឋា​ភិបាល​ បាន​ផ្តល់​សច្ចា​នុមតិ​បញ្ជី​ឈ្មោះ​ឃុំ​ក្នុង​តំ​បន់​ III តំ​បន់​ II និង​តំ​បន់​ I ចំ​ណុះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១​-២០២៥ និង​ខេត្ត​ ក្រុង​ចំ​នួន​ ៣ ដែល​មាន​ឃុំ​ សង្កាត់​ និង​ទីប្រ​ជុំ​ជន​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ រួម​មាន៖ ក្រុង​ហូជី​មិញ​ ឡុង​អាង​ និង​ហា​តិញ។​ ការ​ធ្វើ​អង្កេត​ជន​ជាតិ​ភាគ​តិច​ឆ្នាំ​ ២០២៤ ចាប់​ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី ០១ ខែ​កក្កដា​ ដល់​ថ្ងៃ​ទី ១៥ ខែ​សីហា​ ឆ្នាំ​២០២៤។​

ការ​ធ្វើ​អង្កេត​ជន​ជាតិ​ភាគ​តិ​ច​ឆ្នាំ​ ២០២៤ ដើម្បី​ប្រ​មូល​ព័ត៌​មាន​អំ​ពី​ចំ​នួន​ប្រ​ជា​ជន​ ស្ថាន​ភាព​ផ្ទះ​សម្បែង​របស់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ និង​លក្ខណៈ​សេដ្ឋ​កិច្ច​-សង្គម​ ឆ្លុះ​បញ្ចាំង​ពី​តថ​ភាព​សេដ្ឋ​កិច្ច​ - សង្គម​របស់​ជន​ជាតិ​ភាគ​តិច​ទាំង​ ៥៣ ជន​ជាតិ​។​ ផ្តើម​ពី​នោះ​ បម្រើ​ដល់​ការ​កសាង​និង​កំ​ណត់​គោល​នយោ​បាយ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ដល់​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ដំ​ណាក់​កាល​ ២០២៦ - ២០៣០; ធ្វើ​ជា​មូល​ដ្ឋាន​សម្រាប់​ធ្វើ​បច្ចុប្បន្ន​ភាព​ប្រ​ព័ន្ធ​ព័ត៌​មាន​ ទិន្ន​ន័យ​ស្ថិតិ​អំ​ពី​ជន​ជាតិ​ភាគ​តិ​ច​នៅ​វៀត​ណាម៕​

  យោ​ង៖ កាសែត​កាម៉ាវ-ប្រែសម្រួល​៖ វិមាន​

ចែករំលែកអត្ថបទ