ល្បិចរបស់មុខសញ្ញា គឺបន្តបង្កើតគណនី ហ្វេនផេក និងគេហទំព័រតាមប្រព័ន្ធអ៊ិនធឺណិត ក្លែងបន្លំជាអង្គភាពរបស់ក្រសួងនគរបាល ក្រុមហ៊ុនច្បាប់ ការិយាល័យមេធាវី ផ្សព្វផ្សាយសេវាកម្ម ដូចជា៖ “ទទួលសំណុំឯកសារ” “ជួយប្រមូលប្រាក់ដែលជាប់គាំង” “ប្រមូលប្រាក់ដែលចាញ់បោក” “ប្រមូលប្រាក់ដែលជាប់គាំងលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក” “ប្រមូលប្រាក់ ដែលជាប់គាំងដោយគ្មានប្រាក់កក់”។ល។ ជាមួយនឹងកិច្ចសន្យា គ្រាន់តែទទួលប្រាក់បន្ទាប់ពីប្រជាជនយកបានប្រាក់ឆបោកមកវិញ។ នៅពេលប្រជាជនម្ចាស់ការទាក់ទង ពួកគេនឹងសំណូមពរផ្ដល់ព័ត៌មានផ្ទាល់ខ្លួននិងព័ត៌មានពីហេតុការណ៍ចាញ់បោក; ដំឡើងទាញយកកម្មវិធីផ្សេងៗ មានដូច៖ Zalo, Telegram ដើម្បីងាយស្រួលទំនាក់ទំនងនិងសំណូមពរប្រជាជន ផ្ទេរប្រាក់ធ្វើបែបបទសំណុំឯកសារ។ ពួកគេថែមទាំងប្រើប្រាស់ផ្នែកទន់កែរូបថត ឯកសារដើម្បីបង្កើតឯកសារក្លែងក្លាយ ធ្វើឱ្យប្រជាជនជឿជាក់ថា សំណុំឯកសាររបស់ពួកគាត់ត្រូវបានទទួលនិងវិនិច្ឆ័យ។ បន្ទាប់មក ពួកគេនឹងប្រើប្រាស់ហេតុផលជាច្រើន មានដូច៖ ត្រូវការប្រាក់បន្ថែមទៀតដើម្បីឯកសារបានអនុម័តិ សំណុំឯកសារខ្វះព័ត៌មាន កំហុសប្រព័ន្ធតម្រូវការឱ្យប្រជាជនបន្តផ្ទេរប្រាក់ចំនួនច្រើនជាងមុន ដើម្បីអនុវត្តការកាន់កាប់ទ្រព្យសម្បត្តិ។
រូបថតជាឧទាហរណ៍។
នាយកដ្ឋានសន្ដិសុខបណ្ដាញនិងបង្ការប្រឆាំងបទល្មើសប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ក្រសួងនគរបាល បានក្រើនរំលឹកប្រជាជន ជាពិសេសគឺជនរងការឆបោក កិបកេងទ្រព្យសម្បត្តិតាមរយៈបណ្ដាញ៖
- ដាច់ខាត់កុំស្ដាប់ កុំទាក់ទងគេហទំព័រហ្វេនផេក គណនីបណ្ដាញសង្គមដែលផ្សព្វផ្សាយសេវាកម្ម “ទទួលសំណុំឯកសារ” “ជួយប្រមូលប្រាក់ដែលជាប់គាំង” “ប្រមូលប្រាក់ដែលចាញ់បោក”។ល។ តាមរយៈបណ្ដាញ។
-កុំផ្ទេរប្រាក់ដល់មុខសញ្ញាខាងលើដើម្បីបានណែនាំ ឬបំពេញសំណុំឯកសារ។
បច្ចុប្បន្ន ក្រសួងនគរបាលនិងអង្គភាពពាក់ព័ន្ធនានាមិនបានសហការ ផ្ទេរសិទ្ធិឱ្យអង្គភាពណាមួយដើម្បីណែនាំ ទទួលឯកសាររបស់ប្រជាជនដែលពាក់ព័ន្ធទៅនឹងករណីឆបោក កិបកេងទ្រព្យសម្បត្តិតាមរយៈសង្គមឡើយ។ ប្រជាជនគប្បីទៅកាន់ស្ថាប័ននគរបាលដោយផ្ទាល់ដើម្បីរាយការណ៍ ផ្ញើលិខិត ផ្ញើលិខិតតាមប្រៃសណីយ៍ ស្ដីពីករណីឆបោកដែលខ្លួនជាជនរងគ្រោះ ដើម្បីបានទទួលសំណុំរឿងនិងការដោះស្រាយ៕
គណៈរៀបរៀង - ប្រែសម្រួល៖ ថាច់ធី