07/05/2024 - 08:24

កសាង​និង​អភិវឌ្ឍន៍​កង​ជួរ​កម្មា​ភិបាល​ជន​ជាតិ​ខ្មែរ​នៅ​ណាម​បូ

រយៈ​ពេល​កន្លង ការ​ងារ​កសាង​កង​ជួរ​កម្មា​ភិបាល​ជន​ជាតិ​ខ្មែរ​ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ ត្រូវ​បាន​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ រដ្ឋ​អំ​ណាច​និង​ភូមិ​ភាគ​នានា​នៅ​ណាម​បូ យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ ចង្អុល​ការ​អនុវត្ត​និង​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់ៗ​ជា​ច្រើន។ល។

បណ្ដា​ខេត្ត​នានា​នៅ​ណាម​បូ តែង​យក​ចិត្ត​ទុក​ដាក់​កសាង​និង​លើក​កម្ពស់​កម្រិត​វិជ្ជា​
ដល់​កម្មា​ភិបាល​ជន​ជាតិ​ខ្មែរ។ ក្នុង​រូប​ថត៖ ជូន​វិញ្ញា​បន​បត្រ​ដល់​សិក្ខា​កាម​ថ្នាក់​គម្រោង​ការ
បណ្តុះ​បណ្តាល​ភាសា​ខ្មែរ​ឆ្នាំ​២០២៣ ជូន​កម្មា​ភិបាល បុគ្គ​លិក អ្នក​រដ្ឋ​ការ​ខេត្តសុក​ត្រាំង។
រូបថត៖ លី​ធាន

ខេត្ត​អាង​យ៉ាង មាន​ជន​រួម​ជាតិ​ភាគ​តិច រស់​នៅ​ប្រ​មាណ​៥,២%។ ក្នុង​នោះ ភាគ​ច្រើន​ជា​ជន​រួម​ជាតិ​ខ្មែរ ស្រូប​អត្រា​៤%នៃ​ចំ​នួន​ប្រ​ជា​ជន​ទូទាំង​ខេត្ត។ លោក​ចៅ​អាន អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង ឱ្យ​ដឹង៖ រយៈ​ពេល​កន្លង ខេត្ត​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​កសាង​កង​ជួរ​កម្មា​ភិបាល​ជន​ជាតិ​ខ្មែរ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ភារ​កិច្ច​នយោ​បាយ។ គ្រប់​មន្ទីរ គណៈ ផ្នែក​ដែល​ពាក់​ព័ន្ធ​និង​ភូមិ​ភាគ​នានា​លើ​ភូមិ​សាស្ត្រ​ខេត្ត តែង​បង្ក​លក្ខណៈ​ឱ្យ​កម្មា​ភិបាល បុគ្គ​លិក អ្នក​រដ្ឋ​ការ​ជា​ជន​ជាតិ​ខ្មែរ​លើក​កម្ពស់​កម្រិត​វិជ្ជា​ជំ​នាញ​វិជ្ជា​ជីវៈ ចូល​រួម​វគ្គ​សិក្សា​ទ្រឹស្តី​នយោ​បាយ​កម្រិត​បឋម កម្រិត​មធ្យម​និង​ជាន់​ខ្ពស់។ ពិសេស នៅ​ឃុំ​នានា​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ខេត្ត​រៀប​ចំ​ចាត់​ចែង​ឱ្យ​មាន​កម្មា​ភិបាល​ស្នូល​ជា​ជន​ជាតិ​ខ្មែរ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ភារ​កិច្ច​នយោ​បាយ។ល។ មក​ទល់​ពេល​នេះ ទូទាំង​ខេត្ត​មាន​កម្មា​ភិបាល បុគ្គ​លិក អ្នក​រដ្ឋ​ការ​ជា​ជន​ជាតិ​ខ្មែរ​ជាង១.០៧០​នាក់ ស្រូប​អត្រា​ប្រ​មាណ ២៨% នៃ​ចំ​នួន​កម្មា​ភិបាល បុគ្គ​លិក អ្នក​រដ្ឋ​ការ​ទូទាំង​ខេត្ត។

មិន​ត្រឹម​តែ​ខេត្ត​អាង​យ៉ាង​ប៉ុណ្ណោះ យោង​តាម​គណៈ​កម្មា​ធិការ​ជន​ជាតិ រយៈ​ពេល​កន្លង ការ​កសាង​កង​ជួរ​កម្មា​ភិបាល​ជា​ជន​ជាតិ​ខ្មែរ​ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ ត្រូវ​បាន​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ រដ្ឋ​អំ​ណាច​និង​ភូមិ​ភាគ​នានា​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ ចង្អុល​ការ​អនុវត្ត។ ជា​ពិសេស មាន​ភូមិ​ភាគ​ជា​ច្រើន​នៅ​ទាំង​ប្រ​កាស​ដាក់​ចេញ​សេចក្តី​សម្រេច សេច​ក្តី​សន្និ​ដ្ឋាន ដើម្បី​បង្កើន​ការ​ដឹក​នាំ​របស់​បក្ស​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច ក្នុង​នោះ មាន​ជន​រួម​ជាតិ​ខ្មែរ។ ជាក់​ស្តែង ដូច​ជា​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង បាន​ប្រ​កាស​ឱ្យ​ប្រើ​សេចក្តី​សម្រេច​លេខ ១១-NQ/TU ចុះ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ស្ដី​ពី​បង្កើន​ការ​ដឹក​នាំ​របស់​បក្ខ​ភាគ​សម្រាប់​ការ​ងារ​នៅ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង បាន​ចេញ​សេចក្តី​សន្និ​ដ្ឋានលេខ ៣៧-KL/TU ចុះ​ថ្ងៃ​ទី១២ ខែ​សី​ហា ឆ្នាំ ២០១៤ ស្តី​ពី​គម្រោង “ពង្រឹង​និង​លើក​កម្ពស់​គុណ​ភាព​ប្រ​ព័ន្ធ​នយោ​បាយ​នៅ​មូល​ដ្ឋាន តំ​បន់​ដែល​មាន​សាសនា​និង​ជន​រួម​ជាតិ​រស់​នៅ​កុះ​ករ​ដល់​ឆ្នាំ២០២០”។ល។

លោក​ណុង​ក្វឹក​តឹង អនុ​រដ្ឋ​មន្ត្រី អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ គូស​បញ្ជាក់៖ ប្រ​ព័ន្ធ​នយោ​បាយ​នៅ​មូល​ដ្ឋាន​តំបន់​ជន​ជាតិ​ភាគ​តិចនិយាយ​រួម និង​តំបន់​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក ត្រូវ​បាន​ពង្រឹង​គ្រប់​ជ្រុង​ជ្រោយ។ ការ​ងារ​ពង្រីក​បក្ខ​ជន សមា​ជិក​សម្ព័ន្ធ​យុវ​ជន សមា​ជិក​អង្គ​ការ​មហា​ជន​ជា​ជន​ជាតិ​ខ្មែរ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ផ្ដើម​ពី​នោះ ទាំង​បរិមាណ​ភាព​និង​គុណ​ភាព ត្រូវ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ”។ យោង​តាម​ស្ថិតិ​បឋម​របស់​ភូមិ​ភាគ​នានា​នៅ​ណាម​បូ ឆ្នាំ​២០១៨ ទូទាំង​តំបន់​មាន​បក្ខ​ជន​ជា​ជាតិ​ខ្មែរ​ប្រ​មាណ​២១.៤៧៥ នាក់ ស្រូប​អត្រា៣,១៤% បើ​ប្រៀប​នឹង​ចំនួន​បក្ខ​ជន​ទូទាំង​តំបន់។ ដល់​ឆ្នាំ​២០២៣  តួលេខនេះ​បាន​កើន​ឡើង​ជា​លំ​ដាប់ បក្ខ​ជន​ជា​ជន​ជាតិ​ខ្មែរ​មាន​ជាង​២៥​.៣២៥​នាក់ ស្រូប​អត្រា ៣,៤៥% កើន​ឡើង​ជាង​៣.៨៥០​នាក់។ សមា​ជិក​សមា​គម​កសិករ​គ្រប់​លំ​ដាប់​ថ្នាក់​ជា​ជន​ជាតិ​ខ្មែរ នៅ​ឆ្នាំ២០១៨ មាន​ប្រ​មាណ​១១៤.៧១០ នាក់ ដល់​ឆ្នាំ​២០២៣ មាន​ជាង១២៧​.៦១៥ នាក់។

យោង​តាម​ប្រសាសសន៍​លោក ណុង​ក្វឹក​តឹង ឆ្លង​តាម​រយៈ​នៃ​ការ​បណ្តុះ​បណ្តាល បំ​ពាក់​បំប៉ន កម្មា​ភិបាល​ បក្ខ​ជន​ជា​ជន​ជាតិ​ខ្មែរ​មាន​ការ​វិវឌ្ឍន៍​ខ្លួន​ជា​បណ្តើរៗ ត្រូវ​បាន​រៀប​ចំ​ចាត់​ចែង​ឱ្យ​កាន់​តំ​ណែង​សំ​ខាន់ៗ​ក្នុង​ស្ថា​ប័ន​បក្ស រដ្ឋ​អំ​ណាច អង្គ​ការ​មហា​ជន​នៅ​មូល​ដ្ឋាន។ ការ​រៀប​គម្រោង ការ​បណ្តុះ​បណ្តាល បំពាក់​បំ​ប៉ន តែង​តាំង​រៀប​ចំ​ប្រើ​ប្រាស់​កម្មា​ភិបាល បុគ្គ​លិក អ្នក​រដ្ឋ​ការ​ជា​ជន​ជាតិ​ខ្មែរ​ក្នុង​រយៈ​ពេល​កន្លង ក៏​បាន​គណៈ​កម្មា​ធិការ​បក្ស​និង​រដ្ឋអំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ជា​ប្រ​ចាំ។ ក្រៅ​ពីនោះ ភូមិ​ភាគ​នានា​ថែម​ទាំង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​បណ្តុះ​បណ្តាល​ថ្នាក់​ឧត្តម​សិក្សា​សម្រាប់​កម្មា​ភិបាល​ជន​ជាតិ​ខ្មែរ ដើម្បី​លើក​កម្ពស់​កម្រិត​វិជ្ជា​ជំនាញ​វិជ្ជា​ជីវៈ សំ​ដៅ​ឆ្លើយ​តប​តាម​បទ​ដ្ឋាន តួនា​ទី មុខ​តំ​ណែង បង្ក​ប្រ​ភព​រៀប​គម្រោង​កម្មា​ភិបាល​ក្នុង​ស្ថាន​ភាព​ថ្មី៕ 

ថាញ​ឡុង-មុនី

ចែករំលែកអត្ថបទ