ដោយកំណត់ច្បាស់ការបង្កើនចំណេះដឹងភាសាបរទេសជូនកម្មាភិបាល នាយទាហានយោធិនជំនាញក្នុងជួរកងទ័ព គឺជាភារកិច្ចបន្ទាន់ផង និងមានលក្ខណៈយុទ្ធសាស្រ្តយូរអង្វែងផង។ រយៈពេល២ឆ្នាំមកនេះ អង្គភាពនិងភូមិភាគនានាក្នុងកងកម្លាំងប្រដាប់អាវុធ យោធភូមិភាគ បានរៀបចំថ្នាក់បង្រៀនភាសាជនជាតិនិងបំពាក់បំប៉នចំណេះដឹងពីជនជាតិខ្មែរ។ ក្នុងនោះ មានបំពាក់បំប៉នចំណេះដឹងពីជនជាតិខ្មែរនៅកងវរសេនាធំលេខ១ កងពលធំលេខ៣៣០ យោធភូមិភាគ៩។
វគ្គបំពាក់បំប៉នចំណេះដឹងពីជនជាតិខ្មែរនៅនឹងកងវរសេនាធំលេខ១ កងពលធំលេខ៣៣០ យោធភូមិភាគ៩។
ឆ្នាំ២០១៨ លីចាន់រី បានបញ្ចប់ការសិក្សាមហាវិទ្យាល័យគរុកោសល្យ អក្សរសាស្រ្តខ្មែរណាមបូនៅសាកលវិទ្យាល័យត្រាវិញ។ ក្រោយមក គាត់បានស្ម័គ្រចិត្តចូលបម្រើកងទ័ព ហើយត្រូវបានបញ្ជូនទៅរៀនសញ្ញាបត្រទីពីរនៅសាលានាយទាហាន នយោបាយ។ ក្នុងនាមជាកូនខ្មែរ ដែលមានបំណិនបណ្តុះបណ្តាលជាមូលដ្ឋាន គាត់ជាគ្រូបង្រៀនម្នាក់ក្នុងចំណោមគ្រូបង្រៀនពីរនាក់ បានអង្គភាពប្រគល់ភារៈឱ្យទទួលបន្ទុក ថ្នាក់បំពាក់បំប៉នចំណេះដឹងខាងភាសាខ្មែរ។ អនុសេនីយ៍ទោ លីចាន់រី ស្នងការនយោបាយរងនៃកងអនុសេនាធំលេខ១២ (កងវរសេនា តូចលេខ៣០៣) ឱ្យដឹង៖ “ការរៀនភាសាខ្មែរ ពិបាកបំផុតគឺការប្រកបសូរ ដោយសារមានពាក្យមួយចំនួន គឺសូរសំនៀងអានដូចគ្នា (សទិសស័ព្ទ)។ ទន្ទឹមនឹងនោះ ក្នុងភាសាខ្មែរមានព្យញ្ជនៈដល់ទៅ៣៣តួ និងស្រះនិស្ស័យដល់ទៅ២៥តួ បានជាសិក្ខាកាមជួបលំបាកក្នុងការអាន។ ពិសេស ចំពោះកម្មាភិបាល យុទ្ធជនមិនទាន់បានរៀនភាសាខ្មែរជាមូលដ្ឋាន។ ម៉្យាងទៀត ដោយសារគ្រាមភាសាខ្មែរមិនទាន់មានការឯកភាពគ្នារវាងតំបន់នីមួយៗ។ ព្រោះហេតុនោះ ក្រៅពីយកចិត្តទុកដាក់ស្ដាប់គ្រូបង្រៀនក្នុងថ្នាក់ការ បង្កើតក្រុមសន្ទនានិងនិយាយដោះដូរគឺ ជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់បំពេញបន្ថែមវាក្យស័ព្ទ។ ពលបាលឯក ថាច់ ហ្វាងថៀង យុទ្ធជនកងអនុសេនាធំលេខ១ (កងវរសេនាតូចលេខ៣០៩) ចែករំលែក៖ “ការសន្ទនាភាសាខ្មែរ យើងត្រូវក្ដាប់ច្បាស់ អត្ថន័យនៃពាក្យមួយចំនួន ដ្បិតអីមានពាក្យខ្លះសូរសៀងខុសគ្នាតែន័យដូចគ្នា។ ឧទាហរណ៍ពាក្យថា “ឪពុក” មានអ្នកខ្លះហៅថា ប៉ាឬឪជាដើម។ ពេលយើងក្ដាប់ច្បាស់អត្ថន័យនៃពាក្យទាំងនោះ ហើយយកទៅសន្ទនាក្នុងភូមិភាគ ច្បាស់ជាអ្នករាល់គ្នាស្ដាប់ងាយយល់ពុំខាន”។
អនុសេនីយ៍ឯកបម្រុង សើុងឡាយ ស្នងការនយោបាយនៃអនុសេនាធំលេខ១ (វរសេនាតូចលេខ៣០៩) ឱ្យដឹង៖ “មានតំបន់ខ្លះប្រជាជនប្រាស្រ័យទាក់ទងគ្នាដោយប្រើភាសាខ្មែរ-វៀតលាយឡំគ្នា ខ្ញុំអាចយល់និងស្មានដឹងពីគោលបំណងរបស់មាមីង។ ទោះយ៉ាងណាក៏ដោយ យើងត្រូវតែក្ដាប់ច្បាស់ពីភាពសម្បូរបែបនៃភាសានេះ ទើបអាចសន្ទនាបានរលូន”។
ព្រះតេជព្រះគុណ ដោវ៉ាន់និញ ព្រះចៅអធិការវត្តសុវណ្ណវនារាមសុពណ៌លើក នៅសង្កាត់ជីឡាំង ទីរួមខេត្តទិញបៀង ខេត្តអាងយ៉ាង មានថេរដីកា៖ “រៀងរាល់ឆ្នាំ ឱកាស ថ្ងៃបុណ្យទានបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ ពុទ្ធបរិស័ទយកចង្ហាន់មកវត្តប្រគេន ព្រះសង្ឃ អាត្មាភាពតែងជួយផ្សព្វផ្សាយនូវគោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្សនិងរដ្ឋ។ ពេលកងទ័ពចេះភាសាខ្មែរ អាត្មាត្រេកអរណាស់ ពីព្រោះមានប្រព័ន្ធផ្សព្វផ្សាយបន្ថែមជួយពុទ្ធបរិស័ទយល់ដឹងកាន់តែច្រើននិងច្បាស់ថែមទៀត”។
ចំណេះដឹងភាសាខ្មែរដែលរៀនបានជួយដល់កងទ័ពអនុវត្តកាន់តែល្អថែមទៀតនូវភារកិច្ចផ្សព្វផ្សាយ កៀរគរជនរួមជាតិខ្មែរប្រតិបត្តិល្អនូវគោលការណ៍ គោរពច្បាប់។ ទន្ទឹមនឹងនោះ ជាមូលដ្ឋានគ្រឹះទាមទារកម្មាភិបាល យុទ្ធជនព្យាយាមហាត់ពត់ ដើម្បីប្រើការបានល្អក្នុងដំណើរការបំពេញការងារ។ វរសេនីយ៍ឯកបម្រុង ត្រឹងថាញ់ទ្រុង ស្នងការនយោបាយនៃកងវរសេនាធំលេខ១ ឱ្យដឹង៖ “ដោយសារអនុវត្តការងារជាច្រើនក្នុងពេលតែមួយ ថ្នាក់បំពាក់បំប៉នចំណេះដឹងពីជនជាតិខ្មែរ គ្រាន់តែបានបង្រៀននៅថ្ងៃចុងសប្ដាហ៍ប៉ុណ្ណោះ។ យោងតាមនោះ មានសមមិត្តជាង ១០០នាក់ ទទួលបានការណែនាំអានភាសាខ្មែរឆ្លងតាមរយៈបធានបទសន្ទនាធម្មតារាល់ថ្ងៃ។ រយៈពេលខាងមុខ យើងខ្ញុំនឹងបង្កើតផែនការបញ្រ្ជាបដល់កងទ័ពឱ្យយល់ដឹងកាន់តែច្បាស់នូវតួនាទីអត្ថន័យនៃខ្លឹមសារនេះ; ជាពិសេស គឺលើកកម្ពស់តួនាទី កម្មាភិបាលសម្ព័ន្ធយុវជនជនជាតិខ្មែរ ដែលមានការយល់ដឹងស៊ីជម្រៅអំពីវប្បធម៌ ភាសា អក្សរសាស្រ្តខ្មែរ ដើម្បីណែនាំនិងបណ្ដុះបណ្ដាលបន្ថែមជូនបងប្អូន”។
ឆ្នាំ២០២២-២០២៣ អង្គភាពភូមិភាគនានា ក្នុងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគ៩ រៀបចំវគ្គបំពាក់បំប៉នចំណេះដឹងពីជនជាតិខ្មែរបាន៩ថ្នាក់ ជូនដល់កម្មាភិបាល យុទ្ធជនជិត៨០០នាក់; បង្រៀនភាសាខ្មែរបានចំនួន៤ ថ្នាក់ ជូនដល់កម្មាភិបាលជាង២៥០នាក់។ តាមរយៈកិច្ចសហការជាមួយនឹងសាកលវិទ្យាល័យនិងរៀបចំថ្នាក់បង្រៀនភាសាខ្មែរ ដោយផ្ទាល់ជាសន្សឹមៗកាន់តែបញ្ជាក់ពីប្រសិទ្ធភាពនៃបទបញ្ជាលេខ១០៥ ចុះថ្ងៃ២៦/ ៥/២០២០ របស់ក្រសួងការពារជាតិ” ស្ដីពីពង្រឹងការរៀនភាសាបរទេស និងភាសាជនជាតិភាគតិចក្នុងទូទាំងកងទ័ព បំពេញតម្រូវការបេសកកម្មក្នុងស្ថានភាពថ្មី”៕
ហូគៀងយ៉ាង - ថាច់ធី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។