ហាយ៉ាង ជាទីតាំងទេសចរណ៍មួយកំពុងទាក់ទាញភ្ញៀវនៅក្នុងនិងក្រៅប្រទេស។ ទីនេះមិនត្រឹមតែជាគោលដៅទេសចរណ៍តាម “និន្នាការ” នោះទេ គឺដោយសារហាយ៉ាងមានទេសភាពដ៏ស្រស់ស្អាត។ ពិសេស នៅទីនេះមានចំណុចល្អៗជាច្រើនសម្រាប់សិក្សាស្វែងយល់។
ក្រុងបុរាណនៅពេលថ្ងៃ។
តាមបណ្តោយដងផ្លូវចំណោតភ្នំរដិបរដុប ចង្កេះភ្នំបត់បែន ស្រាប់តែឃើញមានមណ្ឌលក្រុងមួយដ៏ស្រស់ស្អាត ហាក់នៅដូចដើមទាំងស្រុង ជាប្រការមួយដែលគ្មាននរណាម្នាក់នឹកស្មានដល់។ ទីនោះគឺជាក្រុងបុរាណដុងវ៉ាន់ ដែលបានកសាងឡើងនៅដើមសតវត្សទី២០។ មណ្ឌលក្រុងនេះ មានទីតាំងស្ថិតនៅទីប្រជុំជនដុងវ៉ាន់ ចំណុះស្រុកដុងវ៉ាន់។ មណ្ឌលក្រុងទាំងមូល ត្រូវបានព័ទ្ធជុំវិញដោយភ្នំថ្ម ម្ល៉ោះហើយភ្ញៀវទេសចរមានអារម្មណ៍សុវត្ថិភាពនិងអណ្តែតអណ្តូង។ ទោះបីមានប្រវត្តិសាងសង់ឡើងរាប់រយឆ្នាំហើយក៏ដោយ ប៉ុន្តែលំនៅឋាននៅក្រុងបុរាណដុងវ៉ាន់ នៅមានភាពរឹងមាំណាស់និងកំពុងបានប្រើប្រាស់សម្រាប់សេវាកម្មទេសចរណ៍។ ផ្ទះនៅទីនេះ មានស្ថាបត្យកម្មហាក់ដូចៗគ្នា៖ សាងសង់ពីរជាន់ ដំបូលប្រក់ក្បឿងញីឈ្មោល បង្ហាញពីភាពរួមផ្សំគ្នារវាងស្ថាបត្យកម្មវប្បធម៌វៀតណាមនិងចិន។ ទីនេះជាកន្លែងរស់នៅជាច្រើនជំនាន់របស់ជនរួមជាតិ៖ ម៉ុង ចិន តៃ យ៉ាវ ណុងនិងកិញ។ ព្រោះហេតុនោះ ពេលមកកាន់ក្រុងបុរាណនេះ ភ្ញៀវទេសចរនឹងបានឃើញនូវលក្ខណៈវប្បធម៌ដ៏ពិសេសរបស់បណ្តាជនជាតិ។
ល្បែងបោះកងនៅផ្សាររាត្រី។
ល្បែងបោះកងនៅផ្សាររាត្រី។
បាយដំណើប៥ពណ៌។
ផ្សាររាត្រីនៅក្រុងបុរាណ។
ដោយបានភ្នំថ្មបិទបាំងការពារ ម្ល៉ោះហើយអាកាសធាតុនៅក្រុងបុរាណដុងវ៉ាន់ ត្រជាក់ស្រួលនិងស្រស់ស្រាយមែនទែន។ ហេតុនោះ ភ្ញៀវទេសចរអាចធ្វើដំណើរមកទីនេះបានគ្រប់រដូវក្នុងឆ្នាំ។ ជាពិសេស ភាពត្រជាក់នៃរដូវរងានឹងធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ស្រឡះស្រឡំ បំផុតគឺពេលទៅផ្សារណាត់នាពេលព្រឹកព្រលឹម។ គយគន់ពីជម្រាលផ្សារ ភ្ញៀវទេសចរនឹងឃើញរស្មីព្រះអាទិត្យចែងចាំងពីកំពូលភ្នំមកលើដំបូលផ្ទះក្បឿងដែលគ្របដណ្ដប់ដោយស្លែ បណ្ដាលឱ្យរស្មីព្រះអាទិត្យហាក់បញ្ចេញពន្លឺពណ៌ខៀវក្នុងភ្នែក។ ជួរផ្ទះបុរាណនេះ ក៏បានក្លាយជាចំណុចដ៏អាថ៌កំបាំងនៅពេលរាត្រី ដោយសារពន្លឺចង្កៀងគោមពណ៌ក្រហមយោលតែកតោកនៅតាមសំយាប់។
មកកាន់ទីប្រជុំជនដុងវ៉ាន់ លោកអ្នកគួរតែជ្រើសកន្លែងស្នាក់នៅកណ្តាលក្រុងដើម្បីទស្សនាក្រុងបុរាណនៅពេលរាត្រី និងបានទៅលេងផ្សារណាត់នៅពេលព្រឹកព្រលឹម។ ពេលខ្លះ លោកអ្នកមិនបាច់ពិសាថាំងកូ ជ្រូកកណ្តុរ។ល។ នោះទេ គ្រាន់តែកាន់បាយដំណើមប្រាំពណ៌មួយដុំ រួចដើរកម្សាន្តមួយជុំផ្សារណាត់ពេលអាកាសធាតុត្រជាក់នោះ គឺវាគ្រប់គ្រាន់សម្រាប់ជើងទេសចរណ៍កម្សាន្តទៅហើយ៕
ហាថាញ-វិមាន