|
លោកង្វៀងថាញ់នីម។ |
ទូទាំងខេត្តកាម៉ាវ មានជនរួមជាតិភាគតិចរស់នៅ៣២ជនជាតិ ដោយមាន១២.០០០គ្រួសារ មានមនុស្សជិត៤៨.០០០នាក់ ច្រើនបំផុតគឺជនរួមជាតិខ្មែរមានចំនួន៩.៧៣២គ្រួសារ ដោយមានមនុស្សប្រមាណ ៣៩.០០០នាក់។
* ដោះដូរជាមួយកាសែតកឹងធើភាសាខ្មែរ អំពីការអនុវត្តគោលនយោបាយជនជាតិលើភូមិសាស្រ្តខេត្ត លោកង្វៀងថាញ់នីម អនុប្រធានគណៈជនជាតិខេត្តកាម៉ាវ ឱ្យដឹង៖
- ការផ្សព្វផ្សាយអនុវត្តគោលនយោបាយជនជាតិលើភូមិសាស្រ្តខេត្ត រយៈពេលកន្លង បាននាំមកនូវលទ្ធផលដ៏គាប់ប្រសើរមួយចំនួន។ មានកម្មវិធីគោលនយោបាយជាច្រើន ដូចជា៖ ជួយសាងសង់ផ្ទះ ទឹកស្អាតប្រើប្រាស់ ដីសង់ផ្ទះ ដីបង្កបង្កើនផល ជួយបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្លាស់ប្ដូរមុខរបរនិងដោះស្រាយការងារធ្វើ ជួយឧបត្ថម្ភជាសាច់ប្រាក់ ជួយផ្ដល់កម្ចីទុនដោយអត្រាការប្រាក់អាទិភាព។ល។ ត្រូវបានគ្រប់ថ្នាក់ គ្រប់ផ្នែក ចង្អុលការផ្សព្វផ្សាយអនុវត្តយ៉ាងប្ដូរផ្ដាច់។ ផ្ដើមពីនោះ រួមចំណែកដោះស្រាយបានទាន់ពេលនូវការលំបាក រាល់តម្រូវការចាំបាច់អំពីលក្ខណៈនៃការរស់នៅ លក្ខណៈនៃការប្រជុំជីវភាពរបស់គ្រួសារជនរួមជាតិភាគតិចក្រីក្រ គ្រួសារជួបការលំបាកមួយចំនួននៅតាមមូលដ្ឋាននានា។ ព្រមជាមួយនោះ ក៏បើកឱកាសនិងបរិស្ថានប្រកបការងារថ្មី សមស្របជាមួយសមត្ថភាពនិងលក្ខណសម្បត្តិរបស់បុគ្គលដែលបានទទួលផល ជួយពួកគាត់បង្កើតបានប្រភពចំណូល ជាជំហានៗលំនឹងជីវភាពនិងឈានឡើងចាកភាពក្រីក្រ។ អត្រាកាត់បន្ថយភាពក្រីក្រក្នុងតំបន់ជនរួមជាតិភាគតិចនៅកាម៉ាវក្នុងប៉ុន្មានឆ្នាំជិតៗនេះ ថយចុះពី២-៣%ក្នុងមួយឆ្នាំ; ឆ្នាំ ២០២៣ អត្រាគ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិភាគតិចនៅកាម៉ាវ ថយចុះ២,៥៧% បើប្រៀបធៀបនឹងឆ្នាំ២០២២។ ទន្ទឹមនឹងនោះ ការងារថែទាំសុខភាព អប់រំនិងគោលនយោបាយសុខមាលភាពសង្គមជាច្រើនទៀតចំពោះជនរួមជាតិភាគតិចជាជំហានៗត្រូវបានធានា។ ភាសា អក្សរសាស្រ្ត និងទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីដ៏ថ្លៃថ្លារបស់ជនរួមជាតិភាគតិច ត្រូវបានយកចិត្តទុកដាក់ បង្កលក្ខណៈអំពីយន្តការ ហើយក៏បានជំនួយវិនិយោគអំពីមូលដ្ឋានសម្ភារៈ ដើម្បីបន្តការអភិរក្ស ពង្រីកនិងបើកទូលាយ។
* ការផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០ ដំណាក់កាលទី១ៈ ចាប់ពី២០២១-២០២៥ (ហៅកាត់ថា កម្មវិធី) នៅកាម៉ាវ រហូតមកទល់ពេលនេះ តើដូចម្ដេចហើយ ជំរាបប្រសាសន៍លោក?
ជ្រុងមួយតំបន់ជនបទថ្មីនៅតំបន់ជនរួមជាតិភាគតិចខេត្តកាម៉ាវ។
-ការអនុវត្តសេចក្ដីសម្រេចលេខ ១៧១៩/QÐ-TTg ចុះថ្ងៃទី១៤- ១០- ២០២១ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល កម្មវិធីនៅកាម៉ាវ មាន១០គម្រោង ដោយមានអនុគម្រោងចំនួន១៤ និងខ្លឹមសារសមាសភាពចំនួន៣៦។ សរុបទុនដែលត្រូវរំសាយអនុវត្តកម្មវិធីរហូតដល់ឆ្នាំ២០២៣ ប្រមាណ១២៩ពាន់លានដុង។ រហូតដល់ដំណាច់ឆ្នាំ២០២៣ ខេត្តរំសាយប្រភពទុននេះបានជាង៩៦,៦ពាន់លានដុង សម្រេចអត្រាជិត៧៥% ។ កម្មវិធីត្រូវបានចាត់ទុកថា ជាខ្លឹមសារគោលនយោបាយជនជាតិសរុប និងមានគ្រប់សព្វទិសដៅសំខាន់ៗចំណុះវិសាលភាពរបស់ផ្នែកគ្រប់គ្រង។ ការផ្សព្វផ្សាយអនុវត្តកម្មវិធី គឺជាលក្ខណៈដ៏សំខាន់ សំដៅនាំមកនូវភាពទម្លុះទម្លាយដ៏ខ្លាំងក្លាចំពោះការងារជនជាតិលើភូមិសាស្រ្តខេត្តរយៈពេលខាងមុខ។
សរុបមករាល់គោលនយោបាយជនជាតិ រយៈពេលកន្លង ត្រូវបានខេត្តកាម៉ាវ បញ្ជ្រាប ចង្អុលការអនុវត្តគ្រប់សព្វ និងនាំមកនូវលទ្ធផលដ៏គាប់ប្រសើរជាច្រើន; បង្កបានទំនុកចិត្តដ៏មុតមាំរបស់មហាជននិយាយរួម និងជនរួមជាតិភាគតិចនិយាយដោយឡែកក្នុងគោលនយោបាយផ្លាស់ថ្មីរបស់បក្ស និងរដ្ឋ។ ផ្ដើមពីនោះ ពង្រឹងយ៉ាងមុតមាំផែនមហាសាមគ្គីទូទាំងជនជាតិ; រក្សាលំនឹងគោលនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម; រួមចំណែកលើកកម្ពស់លើគ្រប់វិស័យនៃជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិភាគតិច រួមចំណែកដ៏សំខាន់ចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋាននិងខេត្តកាម៉ាវ៕
* សូមអរគុណលោក !
ថាញឡុង (អនុវត្ត) - ប្រែសម្រួលៈ ពេជ្រសឿន