នោះគឺជារហស្សនាម ដែលអ្នកគាំទ្រដាក់ឱ្យកីឡាករវាយកូនបាល់លំដាប់លេខ៣ពិភពលោក សញ្ជាតិអ៊ីតាលី Jannik Sinner។ ដ្បិតអី Sinner មានឥរិយាបថនៃការលេងយ៉ាងស្រគត់ស្រគំ បើប្រៀបជាមួយនឹងអាយុ២២ឆ្នាំរបស់គេ។
កីឡាករ Sinner បានក្លាយជាម្ចាស់ជើងឯក Australian Open ឆ្នាំ២០២៤។ (រូបថត៖ AFP/Getty Images)
កីឡាករ Sinner មានភាពលេចធ្លោនៅឆ្នាំ២០២២ ខណៈពេលបានផ្ដួលកីឡាករដែលមានចំណាត់ថ្នាក់ខ្ពស់ៗជាងខ្លួន ក្នុងតារាងរៀបចំណាត់ថ្នាក់កីឡាវាយកូនបាល់ពិភពលោកជាបន្តបន្ទាប់។ គេនៅទាំងចាប់អារម្មណ៍ កីឡាករ Sinner មានរាង “ស្ដើង” ស្គមកំព្រឹង មើលទៅហាក់បីដូចជាមនុស្សគ្មានកម្លាំងពលំអ៊ីចឹង។ ប្រការនេះបានបញ្ជាក់ខណៈពេលបុរសអាយុ២០ឆ្នាំរូបនេះ បាននាំមុខកីឡាករលេខ ១ពិភពលោក Djokovic ២ - ០ ហើយក្រោយមកបែរជាចាញ់ដោយលទ្ធផល ៣-២ ក្នុងវគ្គប្រកួតពាក់កណ្តាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Wimblendon ឆ្នាំ២០២២។ ប៉ុន្តែក្រោយពីបរាជ័យលើកនោះ អ្នកគាំទ្រទើបឃើញរបៀបប្រកួតគួរឱ្យទាក់ទាញរបស់កីឡាកររូបនេះ។ ពិសេស គឺ Sinner មិន “ស្មុគស្មាញ” ខាងស្មារតី ខណៈពេលកីឡាករលេខ១ពិភពលោកសញ្ជាតិស៊ែប៊ី “បញ្ចេញកាយវិការល្បិចកល” លើទីលាន។ ភាពនឹងនរចិត្តគួរឱ្យភ្ញាក់ផ្អើលរបស់បុរសវ័យជាង២០ឆ្នាំរូបនេះ បានទាក់ទាញការចំណាប់អារម្មណ៍ពីអ្នកគាំទ្រ។ ពួកគេកាន់តែចង់ដឹងចង់យល់ជាងមុន ខណៈពេលដែល Sinner ចុះកិច្ចសន្យាជាមួយនឹងម៉ាកយីហោធំៗ។
ជាក់ស្ដែង ការសម្លឹងឃើញរបស់ម៉ាកយីហោធំៗ មានដូច Nike, Rolex ។ល។ មិនធម្មតានោះឡើយ កីឡាករ Sinner ប្រកួតកាន់តែប្រសើរឡើង។ គេបានយកឈ្នះលើកីឡាករ Djokovic នៅវគ្គប្រកួតក្នុងពូល World tour Finals នាចុងឆ្នាំ២០២៣ ហើយបន្តឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ Australian Open ជាមួយនឹងលទ្ធផល៣-១។ នៅពេលនោះ តិចមានកីឡាកររូបណាអាចយកឈ្នះលើកីឡាករ Djokovic បានណាស់។ កីឡាករ Sinner កាន់តែមានភាពល្អប្រសើរ ពេលបានក្រឡាស់ស្ថានភាពក្នុងវគ្គប្រកួតផ្ដាច់ព្រ័ត្រ Australian Open ឆ្នាំ២០២៤ ពេលជួប “ខ្លាឃ្មុំរុស្ស៊ី” Medvedev ដើម្បីឈ្នះជើងឯក Grand slam ជាលើកដំបូង។
ប្រសិនបើ អ្នកគាំទ្រមានការខកបំណង បន្ទាប់ពីយកឈ្នះលើកីឡាករ Djokovic ដើម្បីយកពានជើងឯកក្នុងព្រឹត្តិការណ៍ Wimbledom ឆ្នាំ ២០២៣ “ផ្កាយព្រឹក” Carlos Alcaraz មានការប្រកួតធ្លាក់ចុះ ប៉ុន្តែកីឡាករ Sinner នៅតែប្រកួតបានល្អ គេទើបឈ្នះបានពានជើងឯក ATP ៥០០ Rotterdam បើកទូលាយ។ ជាសមិទ្ធផលគួរឱ្យចំណាប់អារម្មណ៍សម្រាប់កីឡាករវាយកូនបាល់ទើបអាយុ២២ មុនពេលឈានចូលការប្រកួតខែមីនា Sinner បានឈានឡើងចំណាត់ថ្នក់ លេខ៣ពិភពលោក។
បន្ទាប់ពីរយៈពេលដាក់ក្ដីសង្ឃឹម ហើយបែរជាខកបំណងជំនាន់ Nextgreen មានដូច៖ កីឡាករ Thiem, Zrever, Tsitsipas។ល។ អ្នកគាំទ្របានដាក់ក្ដីសង្ឃឹមរបស់ពួកគេទៅលើកីឡាករ Sinner។ ថ្វីដ្បិតតែទម្រង់ប្រកួតមិនបានល្អក៏ដោយ ប៉ុន្តែ Sinner មានយុទ្ធសាស្រ្តប្រកួតបានល្អ យល់ពីគូប្រកួតបានរហ័ស ហើយបញ្ចេញស្នៀតវាយលុកយ៉ាងល្អឥតខ្ចោះ។ ប្រការនេះ ត្រូវបានបង្ហាញច្បាស់នៅក្នុងពិន្ទុចុងក្រោយ នៅពេលដែល Sinner យកឈ្នះលើ “ខ្លាឃ្មុំរុស្ស៊ី” ក្នុងវគ្គផ្ដាច់ព្រ័ត្រ Australian Open ឆ្នាំ២០២៤៖ បញ្ជូនកីឡាករ Medvedev ចេញឆ្ងាយពីបន្ទាត់គោល ដោយបង្ខំទៅជ្រុងខាងស្ដាំ មុននឹងបញ្ជាគ្រាប់បាល់ឱ្យធ្លាក់ប៉ះចំខ្សែបន្ទាត់ពីខាងឆ្វេងកីឡាករ Medvedev។ ចង់សម្រេចបានយុទ្ធសាស្រ្តបែបនេះ កីឡាករ Sinner តែងតែ “យល់” ពីការចលនារបស់គូប្រកួត និងបច្ចេកទេសគ្រប់គ្រងបាល់កម្រិតកំពូល។ ប្រការនេះ ភាគច្រើនគឺកីឡាករជើងចាស់ទើបមានបទពិសោធន៍។ ប៉ុន្តែកីឡាករវាយកូនបាល់វ័យក្មេងអាយុ២២ឆ្នាំ ដូចជា Sinner ក៏អាចធ្វើបាននេះជាទេពកោសល្យធម្មជាតិ។ ជាមួយនឹងការប្រកួតបានល្អយ៉ាងនេះ កីឡាករ Sinner នឹងឈានឡើងលេខ១ពិភពលោកក្នុងពេលអនាគតមិនឆ្ងាយឡើយ៕
ហាថាញ - ថាច់ធី