27/02/2024 - 09:08

ម្ចាស់​ជើង​ឯក​ថ្មី​លើ​ទឹក​ដី​ម៉ាឡេ​ស៊ី​

សហព័ន្ធ​កីឡា​វាយ​សីពិភព​លោក​ ចាប់​ផ្ដើម​បន្ត​ការ​ប្រ​កួត​ឆ្នាំ​២០២៤ ដំ​បូង​គឺពាន​រង្វាន់​ Super ១.០០០ -  ម៉ា​ឡេស៊ី​ Open ឆ្នាំ​២០២៤។​ នេះ​គឺ​ជា​ការ​ប្រ​កួត​មួយ​ក្នុង​ចំ​ណោម​ការ​ប្រ​កួត​ដែល​មាន​រង្វាន់​ខ្ពស់​បំ​ផុត​របស់​ BWF ម្ល៉ោះ​ហើយ​ មាន​ការ​ចូល​រួម​ពី​កីឡា​ករ​ កីឡា​ការិនី​លំ​ដាប់​កំ​ពូល​ផង​ដែរ។​ អា​ស្រ័យ​ហេតុ​នោះ​ ចាប់​ពី​ការ​ប្រ​កួត​ក្នុង​ពូល​ ក៏​បាន​ប្រ​ព្រឹត្ត​ឡើង​យ៉ាង​ស្វា​ហាប់ ល្អ​មើល។​

​ គូកីឡា​ករ​ជន​ជាតិ​ជប៉ុន​ (អា​វខៀវ​) ចាប់​ផ្តើម​ការ​ប្រ​កួត​ដ៏​អស្ចារ្យ​ដើម​ឆ្នាំ​២០២៤ ក្រោយ​ពី​រយៈ​ពេល​ថម​ថយ​កម្លាំង​ពី​ព្រោះ​កីឡា​ករ​ Yuta រង​របួស។​

ទោះ​បី​ទទួល​បាន​អ្នក​គាំ​ទ្រ​អស់​ពី​ចិត្ត​ក៏​ពិត​មែន​ ប៉ុន្តែ​កីឡា​ករ​ម្ចាស់​ផ្ទះ​ចាញ់​ជា​បន្ត​បន្ទាប់។​ លុះ​ដល់​វគ្គ​៨​ក្រុម​ ម៉ា​ឡេ​ស៊ី​នៅ​សល់​តែ​កីឡា​ករ​ប្រ​កួត​គូ​បុរស​២​គូ​ប៉ុណ្ណោះ​ ប៉ុន្តែ​ពួក​គេ​មិន​អាច​យក​ឈ្នះ​លើ​គូជើង​ឯក​ពិភព​លោក​ទាំង​២​បាន​ឡើយ។​ ប្រ​ការ​នេះ​ ក៏​ងាយ​ស្រួល​ប៉ាន់​ស្មាន​ដែរ​ពី​ព្រោះ​កម្លាំង​បច្ចុប្បន្ន​ ប្រ​ទេស​ម្ចាស់​ផ្ទះ​គ្មាន​កីឡា​ករ​ណា​មួយ​ស្ថិត​ក្នុង​លំ​ដាប់​ថ្នាក់​កំ​ពូល​ទាំង​៣​នោះ​ទេ។​

ការ​ប្រ​កួត​ដើម​ឆ្នាំ​មាន​ការ​ប្រ​ណាំង​ប្រ​ជែង​យ៉ាង​ប្តូរ​ផ្តាច់​ លុះ​ដល់​វគ្គ​៨​ក្រុម​ ម្ចាស់​ជើង​ឯក​ទាំង​៤ គឺឯកត្ត​ជន​នា​រី គូនា​រី គូ​បុរស​នារី និង​គូបុរស​ ម៉ាឡេ​ស៊ី​ឆ្នាំ​២០២៣ បាន​ក្លាយ​ជា​អតីត​ជើង​ឯក​ទៅ​វិញ។​ ដោយ​ឡែក​កំ​ពូល​កីឡា​ករ​ វាយ​សី Viktor Alexsen ក៏​បាន​ចាញ់​អធិ​រាជ​សេះ​ស Shi Yu Qi  របស់​ចិន​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។​ ការ​ប្រ​កួត​លើក​នេះ​ កីឡា​ករ​ Shi ប្រ​កួត​បាន​ល្អ​ឥត​ខ្ចោះ​ មាន​ពេល​ខ្លះ​ការ​សង្គ្រោះ​យក​សីបាន​ល្អ​ ដែល​នឹក​ស្មាន​មិន​ដល់ ​ម្ល៉ោះ​ហើយ​ បង​ស័ក្តិ​សម​បាន​ចូល​ប្រ​កួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ ដែល​ជួប​នឹង​កីឡា​ករ​ដា​ណឺ​ម៉ាក​១​រូប​ ផ្សេង​ទៀត​នោះ​គឺកីឡា​ករ​ Anders Antonsen ប៉ុន្តែ​បែរ​ជា​ចាញ់​យ៉ាង​រហ័ស​ទៅ​វិញ​។​

កីឡា​ករ​ចិន​ នៅ​តែ​មាន​ប្រៀប​ខ្លាំង​លើ​កី​ឡា​វាយ​សី​ពិភព​លោក​នា​បច្ចុប្បន្ន​។​ ពួក​គេ​មាន​មុខ​៣/៥​នៃ​ខ្លឹម​សារ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ក្នុង​នោះ​ មាន​ការ​ប្រ​កួត​ដណ្ដើម​ពាន​ជា​មួយ​គ្នា​នៅ​ខ្លឹម​សារ​គូនារី​វ័យ​ក្មេង​គឺ៖ កីឡា​ការិ​នី Liu Sheng Shu និង​កីឡា​ការិ​នី Tan Ning ជួប​ជា​មួយ​កីឡា​ការិ​នី Zhang Shu Xiam និង​កីឡា​ការិ​នី Zheng Yu។​ ក្នុង​ពេល​ចិន​បង្ហាញ​វត្ត​មាន​កីឡា​ករ​ថ្មី​ៗ​ដែល​ពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម​ស្ទើរ​តែគ្រប់​ខ្លឹម​សារ​ ផ្ទុយ​មក​វិញ​គឺឥណ្ឌូ​ណេ​ស៊ី​ និង​ជប៉ុន​ បែរ​ជា​ស្ថិត​ក្នុង​ស្ថាន​ភាព​ថម​ថយ​កម្លាំង​របស់​កីឡា​ករ​លំ​ដាប់​កំ​ពូល​ ហើយ​ហាក់​បី​ដូច​គ្មាន​កីឡា​ករ​ថ្មី​លេច​ធ្លោ​ឡើយ​។​ ឥណ្ឌូ​ណេ​ស៊ី​ គ្មាន​ខ្លឹម​សារ​ណា​បាន​ចូល​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​សោះ​ ទោះ​បី​គូបុរស​របស់​ពួក​គេ​ជា​និច្ច​កាល​គ្រង​តំ​ណែង​ជើង​ឯក​នៅ​ខ្លឹម​សារ​នេះ។​ ចំ​ណែក​ជប៉ុន​ មាន​តែ​គូបុរស​នា​រីដែល​បាន​ចូល​វគ្គ​ផ្តាច់​ព្រ័ត្រ​ប៉ុណ្ណោះ។​

កីឡា​ករ​ Yuta Wantanabe និង​ Arisa Higashino ជួប​កីឡា​ករ​ Kim Won Ho និង​ Jeong Na Eun ក្នុង​ខ្លឹម​សារ​គូ​បុរស​នា​រី ហើយ​គូកីឡា​ករ​ជន​ជាតិ​ជប៉ុន​ មាន​ការ​ប្រ​កួត​ស៊ី​ផុយទៅ​លើ​ដៃ​គូ​ដែល​មុន​នោះ​យក​ឈ្នះ​លើ​ពួក​គេ​៣​ដង​។​ កីឡា​ករ​ An Se Young ក៏​បាន​សង​សឹក​ជោគ​ជ័យ​ក្រោយ​ពី​ការ​ជួប​គ្នា​ឡើង​វិញ​ជា​មួយ​កីឡា​ករ​ Tai Tzu Ying។​ គូ​បុរស​វ័យ​ក្មេង​របស់​ចិន​គឺកីឡា​ករ​ Jang Wei Keng និង​ Wang Chang ក្រ​ឡាស់​ស្ថាន​ភាព​ប្រ​កួត​ល្អ​ឥត​ខ្ចោះ​ ពេល​ជួប​គូកី​ឡា​ករ​ដែល​វាយ​គប់​ខ្លាំង​បំ​ផុត​ពិភព​លោក​ ដោយ​មាន​ល្បឿន​៥០០​គ.ម/ម៉ោង ​ជន​ជាតិ​ឥណ្ឌា​នោះ​គឺកីឡា​ករ​ Satwiksairaj Rankireddy និង​Chirag Shetty៕​

                                  ហា​ថាញ- លី​សៀ

ចែករំលែកអត្ថបទ