26/02/2024 - 16:45

ពិនិត្យ​ទទួល​ស្គាល់​បញ្ចប់​កម្រិត​អនុវិទ្យា​ល័យ​តាម​សេចក្ដី​កំ​ណត់​ថ្មី​

លក្ខន្តិកៈ​ពិនិត្យ​ទទួល​ស្គាល់​បញ្ចប់​កម្រិត​អនុវិទ្យា​ល័យ​ ទើប​ដាក់​ឱ្យ​ប្រើ​ប្រាស់​អម​ដោយ​សា​រា​ចរ​លេខ​ ៣១/២០២៣/​TT-BGDĐT នឹង​មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​១៥ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤។​

​ រូប​ជា​ឧទាហរណ៍។​

ចំ​ណុច​ថ្មី​ពីរ​យ៉ាង​គួរ​កត់​សម្គាល់​របស់​លក្ខន្តិកៈ​នោះ​គឺ៖ ត្រូវ​បាន​រៀប​ចំ​ពិនិត្យ​ទទួល​ស្គាល់​បញ្ចប់​កម្រិត​អនុ​វិទ្យា​ល័យ​ក្នុង​មួយ​ឆ្នាំ​ពីរ​លើក​ និង​និរាករ​ចំ​ណាត់​និទ្ទេស​បញ្ចប់​កម្រិត​អនុវិទ្យា​ល័យ។​

ជាក់​ស្តែង​ ចំ​ពោះ​មូល​ដ្ឋាន​អប់រំ​ដែល​អនុវត្ត​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូ​ទៅ​កម្រិត​អនុ​វិទ្យា​ល័យ​ក្នុង​ឆ្នាំ​សិក្សា​មាន​សិស្ស​រៀន​ចប់​ថ្នាក់​ទី៩ ធ្វើ​ការ​ពិនិត្យ​ទទួល​ស្គាល់​បញ្ចប់​កម្រិត​អនុវិទ្យា​ល័យ​ច្រើន​បំ​ផុត​២​លើក។​

ការ​ពិនិត្យ​ទទួល​ស្គាល់​លើក​ទីមួយ​ ត្រូវ​បាន​អនុវត្ត​ក្រោយ​ពី​បញ្ចប់​ឆ្នាំ​សិក្សា។​ ការ​ពិនិត្យ​ទទួល​ស្គាល់​លើក​ទី​ពីរ (ប្រ​សិន​បើ​មាន​) ត្រូវ​បាន​អនុវត្ត​មុន​ពេល​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី។​

ចំ​ពោះ​មូល​ដ្ឋាន​អប់រំ​ដែល​អនុវត្ត​កម្ម​វិធី​អប់រំ​ជា​ប្រ​ចាំ​កម្រិត​អនុវិទ្យា​ល័យ​ ក្នុង​ឆ្នាំ​សិក្សា​មាន​សិស្ស​រៀន​ចប់​ថ្នាក់​ទី​៩ រៀប​ចំ​ពិនិត្យ​ ទទួល​ស្គាល់​បញ្ចប់​ការ​សិក្សា​តិច​ណាស់​មួយ​លើក​ ក្រោយ​ពី​បញ្ចប់​ឆ្នាំ​សិក្សា។​

សិស្ស​ដែល​មិន​ទាន់​បាន​ទទួល​ស្គាល់​រៀន​ចប់​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូទៅ​កម្រិត​អនុវិទ្យា​ល័យ​ ត្រូវ​បាន​សា​លា​រៀប​ចំ​ឱ្យ​រៀន​ឡើង​វិញ​ ឬ​រៀន​កួរ​ក្នុង​រដូវ​វិស្ស​មកាល​; ត្រូវ​បាន​ធ្វើ​តេស្ត​ វាយ​តម្លៃ​ឡើង​វិញ​គ្រប់​វិញ្ញា​សា សកម្ម​ភាព​អប់រំ​ក្នុង​រដូវ​វិស្សម​កាល​ អនុវត្ត​តាម​សេចក្ដី​កំ​ណត់​របស់​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល។​

លក្ខន្តិកៈ​ពិនិត្យ​ទទួល​ស្គាល់​បញ្ចប់​កម្រិត​អនុ​វិទ្យា​ល័យ​ ទើប​ដាក់​ឱ្យ​ប្រើ​ប្រាស់​អម​ដោយ​សារា​ចរ​លេខ​ ៣១/២០២៣/​TT-BGDĐT ក៏​លែង​មាន​កំ​ណត់​ពី​និទ្ទេស​ពូកែ​ គ្រាន់​បើ​ មធ្យម​ទៀត​ដែរ។​

សិស្ស​ត្រូវ​បាន​ទទួល​ស្គាល់​បញ្ចប់​ការ​សិក្សា​ ប្រ​សិន​បើ​មាន​គ្រប់​លក្ខណ​សម្បត្តិ​ ដូច​៖ អា​យុមិន​លើស​ពី​២១​ឆ្នាំ​ (គិត​តាម​ឆ្នាំ) ចំ​ពោះ​សិស្ស​ដែល​រៀន​ចប់​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូទៅ​ កម្រិត​អនុវិទ្យា​ល័យ​; ចាប់​ពី​អា​យុ​១៥​ឆ្នាំ​ឡើង​ទៅ​(គិត​តាម​ឆ្នាំ) និង​ចំ​ពោះ​សិស្ស​ដែល​រៀន​ចប់​កម្ម​វិធី​អប់រំ​ជា​ប្រ​ចាំ​កម្រិត​អនុវិទ្យា​ល័យ។​

ករណី​សិស្ស​នៅ​ក្រៅ​ប្រ​ទេស​វិល​ត្រ​ឡប់​មក​ស្រុក​រៀន​រំលង​ថ្នាក់​ រៀន​នៅ​កម្រិត​អា​យុ​ខ្ពស់​ជាង​អា​យុ​ដែល​បាន​កំ​ណត់​ អនុវត្ត​តាម​សេចក្ដី​កំ​ណត់​អំ​ពី​អា​យុ​នៃ​កម្រិត​សិក្សា​របស់​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល។​ បាន​រៀន​ចប់​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូទៅ​កម្រិត​អនុវិទ្យា​ល័យ​ ឬ​កម្ម​វិធី​អប់រំ​ជា​ប្រ​ចាំ​កម្រិត​អនុវិទ្យា​ល័យ​ មាន​គ្រប់​គ្រាន់​សំ​ណុំ​លិខិត​តាម​ការ​កំ​ណត់។​

សិស្ស​ត្រូវ​បាន​ទទួល​ស្គាល់​បញ្ចប់​ការ​សិក្សា​ គឺត្រូវ​បាន​ផ្តល់​ជូន​សញ្ញា​បត្រ​អនុវិទ្យា​ល័យ។​ ការ​ពិនិត្យ​ទទួល​ស្គាល់​បញ្ចប់​ការ​សិក្សា​ យោង​ទៅ​តាម​លទ្ធ​ផល​លត់ដំ​និង​លទ្ធ​ផល​សិក្សា​ថ្នាក់​ទី៩​របស់​សិស្ស៕​

        យោង៖  កាសែត​អប់រំ​និង​យុគ​ស​ម័យ​ -  ប្រែ​សម្រួល​៖ លី​សៀ

ចែករំលែកអត្ថបទ