តាមព័ត៌មានពីការិយាល័យគណៈបញ្ជាការ បង្ការប្រឆាំងគ្រោះធម្មជាតិ- ស្វែងរកនិងជួយសង្គ្រោះខេត្តហូវយ៉ាង កម្រិតជ្រាបទឹកប្រៃបានជ្រៀតចូលពីជំនោរសមុទ្រខាងលិចតាមដងទន្លេកៃឡើង និងប្រឡាយចាក់បាងហូរចូលមកប្រឡាយនានាៗនៃក្រុងវីថាញនិងស្រុកឡុងមី មានការកើនឡើងខ្ពស់បើធៀបនឹងម្សិលមិញ។
ពិនិត្យកម្រិតទឹកប្រៃនៅលូទឹកហុកប៉ ឃុំលឿងង៉ៀ ស្រុកឡុងមី។
ជាក់ស្តែងនៅក្រុងវីថាញ កម្រិតទឹកប្រៃបានវាស់នៅប្រឡាយកិញមើយ ឃុំតៀងតៀង គឺ២,៧០‰ កើន០,៦‰; កម្រិតទឹកប្រៃនៅប្រឡាយកិញឡូវ ឃុំហ្វាតៀងគឺ ៦,២០‰ កើន២,៤០‰។ កម្រិតជ្រាបទឹកប្រៃខ្ពស់បំផុតដែលវាស់បាននៅពាមបែកជាបីណឿកត្រុង គឺ៧,១០‰ កើន ២,៦០‰ ។
នៅស្រុកឡុងមី កម្រិតជ្រាបទឹកប្រៃដែលវាស់បាននៅលូទឹកហក់ប៉ ឃុំលឿងង៉ៀ គឺ៣,៤០; នៅកន្លែងមួយចំនួនដូចប្រឡាយថាញធ្វី លូទឹកឡុងមី១ គណៈកម្មាធិការប្រជាជនឃុំលឿងង៉ៀ (ទន្លេង៉ាងយ៉ឿ) កម្រិតជ្រាបទឹកប្រៃវាស់បានពី២,១‰- ២,៧០‰...
យោងតាមប្រសាសន៍លោក ត្រឹងថាញត្វង ប្រធានការិយាល័យគណៈកម្មាធិការបង្ការ ប្រឆាំងគ្រោះធម្មជាតិខេត្តហូវយ៉ាង បានឱ្យដឹងថា បច្ចុប្បន្ន ទឹកប្រៃមិនទាន់ជ្រាបចូលវាលស្រែ អាស្រ័យមជ្ឈមណ្ឌលជំរុញកសិកម្មនិងសេវាកសិកម្ម ព្រមទាំងភូមិភាគនានាបានបិទទ្វារលូទឹកនៅតំបន់ទឹកប្រៃ។ ភូមិភាគតំបន់ទឹកប្រៃកំពុងបន្តការតាមដានកម្រិតជ្រាបទឹកប្រៃនិងដំណើរការប្រព័ន្ធលូទឹកសមស្រប។
ស្ថាប័នមានសមត្ថកិច្ចក៏បានផ្តល់អនុសាសន៍ដល់ប្រជាជន មិនត្រូវបូមទឹកបញ្ចូលស្រែសម្រាប់ស្រូវដែលកំពុងដាក់ទឹកដោះឬទុំ។ ទន្ទឹមនឹងនោះ ចាត់កម្មាភិបាលឱ្យត្រួតពិនិត្យជាប្រចាំ និងជូនដំណឹងដល់ប្រជាជនឱ្យបានទាន់ពេលវេលា។ ធានាអនុវត្តល្អនូវស្មារតីនៃសារលិខិតលេខ ១៨៦/UBND-NCTH ចុះថ្ងៃទី៧ ខែកុម្ភៈ របស់គណៈកម្មាធិការប្រជាជនខេត្តហូវយ៉ាង ស្តីពីការផ្សព្វផ្សាយការងារបង្ការ ទប់ស្កាត់ការជ្រាបទឹកប្រៃឆ្នាំ ២០២៤ នៅលើភូមិសាស្រ្តខេត្ត។ ជាពិសេសត្រូវចាត់កម្មាភិបាលចុះពិនិត្យទឹកប្រៃនៅទន្លេមេឱ្យបានទៀងទាត់ ពេលវាស់ឃើញកម្រិតទឹកប្រៃ១,៥‰ គឺដំណើរការបិទទ្វារលូទឹក និងបិទទំនប់ដែលមានស្រាប់ ឬទប់ទំនប់តាមរដូវកាលនៅក្បាលប្រឡាយ ដើម្បីរាំងទឹកប្រៃ និងស្តុកទឹកសាប ការពារផលិតកម្ម កាត់បន្ថយការខូចខាត។
ផ្សព្វផ្សាយអនុវត្តវិធានការសមស្រប សំដៅធានានូវប្រភពទឹកសាបស្របអនាម័យ សម្រាប់បម្រើដល់ការប្រជុំជីវភាពប្រចាំថ្ងៃរបស់ប្រជាជន និងសកម្មភាពរបស់មន្ទីរពេទ្យ គ្រឹះស្ថានសុខាភិបាល សាលារៀន មិនទុកឱ្យប្រជាជនខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ហើយប្រើប្រាស់ទឹកគ្មានអនាម័យ នាំឱ្យផ្ទុះរាលដាលជំងឺផ្សេងៗឡើយ៕
យោងតាមកាសែតប្រជាជន - សុផន