19/02/2024 - 16:46

បន្ត​ឧបត្ថម្ភ​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​វិល​ទៅ​កន្លែង​ធ្វើ​ការ​វិញ​ក្រោយ​ពី​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម

ការិ​យាល័យ​ប៉ូលិស​ចរាចរណ៍ នគរ​បាល​ក្រុង​កឹង​ធើ បាន​រៀប​ចំ​ទីតាំង​ ២​កន្លែង​ ជូន​ម៉ាស់ ទឹក​សុទ្ធ​ និង​កន្សែង​ត្រ​ជាក់​ដល់​ប្រ​ជា​ជន​ ដែល​បើក​បរ​យាន​យន្ត​វិល​ទៅ​កាន់​កន្លែង​ធ្វើ​ ការ​វិញ​ក្រោយ​ពី​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​យ៉ាប​ធិន​ ២០២៤ ។​ នៅ​ទីតាំង​ស្ថានីយ​ប៉ូលិស​ចរាចរណ៍​បា​ឡាង ផ្លូវ​ជាតិ​លេខ​ ១ ខណ្ឌ​កៃ​រុាំង និង​ស្ថានីយ​ប៉ូលិស​ចរាចរណ៍​ថើយ​ធ្វឹង​ ផ្លូវ​ជាតិ​លេខ ​៩១ ខណ្ឌ​ថូក​ណូក។​

 ប៉ូលិស​ចរាចរណ៍​នៃ​នគរ​បាល​ក្រុង​កឹង​ធើ ជូន​ទឹក​សុទ្ធ​កន្សែង​ត្រ​ជាក់​និង​ម៉ាស់​ដល់​ប្រ​ជា​ជន​ក្នុង​ដំ​ណើរ​វិល​ទៅ​កាន់​កន្លែង​ធ្វើ​ការ​វិញ​ ក្រោយ​ពី​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។

នៅ​ទីទាំង​នេះ​ កម្លាំង​ប៉ូលិស​ចរាចរណ៍​បាន​ផ្តល់​ជូន​ម៉ាស់​សុខា​ភិបាល​ចំ​នួន​ ៣.០០០ ទឹក​សុទ្ធ​ ៣.០០០ ដប​ កន្សែង​ត្រ​ជាក់​ចំ​នួន​ ៣.០០០ ដល់​ប្រ​ជា​ជន​ដែល​បើក​បរ​យាន​យន្ត​វិល​ទៅ​កាន់​កន្លែង​ធ្វើ​ការ​វិញ​ ក្រោយ​ពី​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ដើម្បី​ជួយ​មា​មីង​ធានា​សុខ​ភាព​ ធ្វើ​ចរាចរ​ប្រ​កប​ដោយ​សុវត្ថិ​ភាព។​ ក្រោយ​ពី​២​លើក​ឧបត្ថម្ភ​ម៉ាស់​សុខា​ភិបាល​ ទឹក​សុទ្ធ​និង​កន្សែង​ត្រ​ជាក់​ដល់​ប្រ​ជា​ជន​ទៅ​ស្រុក​កំ​ណើត​ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ និង​ត្រ​ឡប់​ទៅ​កាន់​កន្លែង​ធ្វើ​ការ​វិញ​ក្រោយ​ពី​ឈប់​សម្រាក​កម្លាំង​ ប៉ូលិស​ចរាចរណ៍​នៃ​នគរ​បាល​ក្រុង​កឹង​ធើ បាន​ជូន​ម៉ាស់​សុខា​ភិបាល​ចំ​នួន​ ៦.០០០ ទឹក​សុទ្ធ​ ៦.០០០​ ដប​ កន្សែង​ត្រ​ជាក់​ ៦.០០០ មួក​សុវត្ថិ​ភាព​សម្រេច​ស្តង់​ដារ​ចំ​នួន​ ១៥០​ និង​នំរាប់​រយ​ចំ​ណែក៕​                        

   គីម​ស្វឹង​- លីសៀ

ចែករំលែកអត្ថបទ