19/02/2024 - 16:46

បង្ក​ទំ​នុក​ចិត្ត​សម្រាប់​បង​ប្អូន​នា​រីអភិវឌ្ឍ​សេដ្ឋ​កិច្ច​

ប៉ុន្មាន​ឆ្នាំ​កន្លង​ ផ្តើម​ពី​ប្រ​ភព​ទុន​ឧបត្ថម្ភ​នារី​ផ្តើម​អា​ជីព​ សមា​គម​សហព័ន្ធ​នារី​ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ បាន​ជួយ​ដល់​បង​ប្អូន​នារី​នៅ​ជន​បទ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​ កសាង​គ្រួ​សារ​សុភ​មង្គល។​

​ ផ្តើម​ពី​ប្រ​ភព​ទុន​ឧបត្ថម្ភ​នារី​ផ្តើម​អា​ជីព​ បាន​ជួយ​បង​ប្អូន​នា​រីនៅ​ជន​បទ​មាន​លក្ខណៈ​ដាំ​ដំ​ណាំ​រួម​ផ្សំ​និង​ចិញ្ចឹម​សត្វ​ ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​គ្រួ​សារ។​

យោង​តាម​ប្រ​សាសន៍​អ្នក​ស្រី​ ចូវ​ហ៊ុង​ហ្វា ប្រ​ធាន​សមាគម​សហ​ព័ន្ធ​នារី​ស្រុក​ចូវ​ថាញ់ អនុវត្ត​គម្រោង​ “ឧបត្ថម្ភ​នារី​ផ្តើម​អា​ជីព​ ដំ​ណាក់​កាល​២០១៧-២០២៥” សមាគម​នារី​គ្រប់​លំ​ដាប់​ថ្នាក់​ ឧទ្ទេស​នាម​ឱ្យ​បង​ប្អូន​នារី​ចំ​នួន​ ៦៣​គ្រួ​សារ​បាន​បុល​ទុន​ ជា​មួយ​នឹង​កម្រិត​បុល​ពី​៣០-៥០​លាន​ដុង​ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច។​ ផ្តើម​ពី​នោះ​ បាន​លេច​ឡើង​នូវ​ទម្រង់​ជា​ច្រើន​ដំ​ណើរ​ការ​មាន​ប្រ​សិទ្ធ​ភាព​ដូច​៖ ទម្រង់​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ជួញ​ដូរ​ ចិញ្ចឹម​មាន់​ ទា គោ​ ដាំ​ពោត​ បណ្តុះ​កូន​ឈើ​គ្រប់​ប្រ​ភេទ​ និង​ធ្វើ​នំ។ល។​ ជួយ​ឱ្យ​បង​ប្អូន​នា​រីមាន​ជីវ​ភាព​លំ​នឹង​ កសាង​គ្រួ​សារ​សម្បូរ​សប្បាយ​និង​ សុភ​មង្គល។​

ផ្តើម​ពី​ប្រ​ភព​ទុន​ឧបត្ថម្ភ​នារី​ផ្តើម​អា​ជីព​ បាន​ជួយ​បង​ស្រី​ ត្រឹង​ធី​កេវ​លី ពង្រីក​ទ្រុង​ចិញ្ចឹម​ជ្រូក។

បង​ស្រី​ ត្រឹង​ធី​កេវ​លី នៅ​ភូមិ​យុង​កាក​ ឃុំ​ភូតឹម ឱ្យ​ដឹង៖ “ឆ្នាំ​ ២០២២ សមាគម​សហ​ព័ន្ធ​នារី​ឃុំ​ ពិនិត្យ​ឱ្យ​គ្រួ​សារ​ខ្ញុំ​បុល​ទុន​៣០លាន​ដុង​ ខ្ញុំ​សប្បាយ​ចិត្ត​ព្រោះ​មាន​ដើម​ទុន​ទិញ​កូន​ជ្រូក​និង​ពង្រីក​ទ្រុង​បន្ថែម។​ ឥឡូវ​នេះ​ គ្រួ​សារ​ខ្ញុំ​កំ​ពុង​ចិញ្ចឹម​មេ​ជ្រូក​៤ក្បាល​ មេ​មួយ​ក្បាល​ៗ​កើត​កូន​ពី​១៥-១៧​ក្បាល​/ល្បាស់។​ កើត​បាន​ប៉ុន្មាន​ខ្ញុំ​ទុក​ចិញ្ចឹម​ប្រ​ហែល​ជាង​៥ ខែ​ទើប​លក់​ចេញ។​ មធ្យម​ភាគ​ក្នុង​មួយ​ល្បាស់ៗ​ បន្ទាប់​ពី​ទូទាត់​រួច​ នៅ​ចំ​ណេញ​បាន​ជាង​២០​លាន​ដុង​ ម្ល៉ោះ​ហើយ​ ជីវ​ភាព​បាន​ល្អ​ប្រ​សើរ។​ សមា​គម​សហព័ន្ធ​នារី​បាន​បង្ក​ទំ​នុក​ចិត្ត​ជួយ​ឱ្យ​គ្រួ​សារ​ខ្ញុំ​ឈាន​ឡើង​ក្នុង​ជីវ​ភាព”។​ បង​ស្រី​លី​ធី​ង៉ុក​ស្វឹង​ នៅ​ភូមិ​ភឿក​ធ្វឹង​ ឃុំ​ភូតឹង​ ផ្តើម​ពី​ប្រ​ភព​ទុន​ផ្តើម​អា​ជីព​ បាន​ជួយ​ឱ្យ​បង​ស្រី​ពង្រីក​ទម្រង់​បណ្តុះ​កូន​ដើម​ទម្លាប់។​ បង​ស្រី​ស្វឹង​ ឱ្យ​ដឹង៖ “ដើម​ទម្លាប់​ជា​រុក្ខ​ជាតិ​មាន​ឫស​ចាក់​ស្រែះ មែក​សា​ខា ស្លឹក​បៃ​តង​ខួប​ប្រាំ​ង​វស្សា​ ស្លឹក​តិច​ជ្រុះ​ ពុំ​សូវ​មាន​ជំ​ងឺ​ ដង្កូវ​ ផ្លែ​ក្រ​អូប​ឈ្ងុយ​ឆ្ងាញ់​ ដូច្នេះ​ មាន​អ្នក​មក​រក​ទិញ​ទៅ​ដាំ​កាន់​តែ​ច្រើន​។​ ផ្តើម​ពី​ប្រ​ភព​ទុន​ឧបត្ថម្ភ​នារី​ផ្តើម​អា​ជីព​ ខ្ញុំ​មាន​លក្ខណ​សម្បត្តិ​ពង្រីក​កន្លែង​បណ្តុះ​កូន​ឈើ។​ បច្ចុប្បន្ន​ ខ្ញុំ​បង្កើត​បាន​ក្រុម​សហ​ការ​ផលិត​ដោយ​មាន​សមា​ជិក​១០​នាក់ ជំ​នាញ​ខាង​ទិញ​ផ្លែ​ទម្លាប់​មក​បណ្តុះ​លក់​។​ មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ ខ្ញុំ​ផ្គត់​ផ្គង់​កូន​ឈើ​ដល់​ទីផ្សារ​ក្នុង​និង​ក្រៅ​ខេត្ត​ប្រ​មាណ​ជាង​១០.០០០​ដើម​ ថ្លៃ​លក់​ក្នុង​មួយ​ដើម​តម្លៃ​ពី​២០.០០០​-៤០.០០០​ដុង។​ ហេតុ​នេះ​ ទើប​គ្រួ​សារ​ខ្ញុំ​មាន​ជីវ​ភាព​ធូរ​ធារ”។​

អ្នក​ស្រី​ ចូវ​ហ៊ុង​ហ្វា ឱ្យ​ដឹង​បន្ថែម​៖ “ប៉ុន្មាន​ឆ្នាំ​កន្លង​ សមាគម​សហ​ព័ន្ធ​នារី​គ្រប់​លំ​ដាប់​ថ្នាក់​ ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​គម្រោង​ “ឧបត្ថម្ភ​នារី​ផ្តើម​អា​ជីព​” ដូច្នេះ​ បាន​ឧបត្ថម្ភ​ទាន់​ពេល​ផ្តើម​អា​ជីព​និង​ផ្ដើម​ធ្វើ​អា​ជីវ​កម្ម​ដល់​បង​ប្អូន​នា​រី ជា​ពិសេស​គឺនារី​ខ្មែរ​។​ ឆ្លង​តាម​រយៈ​នោះ​ ជួយ​ជំ​រុញ​ស្មារតី​ផ្តើម​អា​ជីព​ដល់​បង​ប្អូន​នារី​នៅ​ជន​បទ។​ បច្ចុប្បន្ន​ សមាគម​សហ​ព័ន្ធ​នារី​ស្រុក​កំ​ពុង​ចង្អុល​ការ​ដល់​សមា​គម​នារី​គ្រប់​លំ​ដាប់​ថ្នាក់​ បន្ត​ការ​ត្រួត​ពិនិត្យ​និង​ធ្វើ​បញ្ជី​ឈ្មោះ​ ដើម្បី​ឧបត្ថម្ភ​ទុន​ដល់​បង​ប្អូន​នារី​ផ្តើម​អា​ជីព​បាន​ទាន់​ពេល​ បង្ក​ទំ​នុក​ចិត្ត​ឱ្យ​បង​ប្អូន​នារី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ធ្វើ​មាន”។​

យ្វី​អាញ-មុនី​

ចែករំលែកអត្ថបទ