ឆ្នាំ២០២៤ អាយុចូលនិវត្តន៍របស់ពលករបុរស គឺ៦១ឆ្នាំ ស្ត្រី៥៦ឆ្នាំ ៤ខែ។
រូបថតឧទាហរណ៍។
យោងតាមមាត្រា១៦៩ នៃច្បាប់ការងារឆ្នាំ២០១៩ ពលករត្រូវធានាល័ក្ខខ័ណ្ឌអំពីរយៈពេលនៃការបង់ប្រាក់ធានារ៉ាប់រងសង្គម តាមសេចក្ដីកំណត់នៃច្បាប់ធានារ៉ាប់រងសង្គម ត្រូវបានទទួលប្រាក់សោធននិវត្តន៍នៅពេលគ្រប់អាយុចូលនិវត្តន៍។
អាយុចូលនិវត្តន៍របស់ពលករក្នុងល័ក្ខខ័ណ្ឌការងារធម្មតា ត្រូវបានកែតម្រូវទៅតាមផែនការរហូតដល់គម្រប់អាយុ៦២ឆ្នាំសម្រាប់ពលករជាបុរសនៅឆ្នាំ២០២៨ និង៦០ឆ្នាំសម្រាប់ពលករជាស្ត្រីនៅឆ្នាំ២០៣៥។
ចាប់ពីឆ្នាំ២០២១ អាយុចូលនិវត្តន៍របស់ពលករក្នុងល័ក្ខខ័ណ្ឌការងារធម្មតា គឺគ្រប់៦០ឆ្នាំ ៣ខែ សម្រាប់ពលករជាបុរស និង៥៥ឆ្នាំ ៤ខែសម្រាប់ពលករជាស្រ្តី។ បន្ទាប់មក គឺក្នុងមួយឆ្នាំកើនបន្ថែម៣ខែសម្រាប់ពលករជាបុរស និងកើនបន្ថែម៤ខែសម្រាប់ពលករជាស្រ្តី។
ពលករដែលកម្លាំងពលកម្មចុះខ្សោយ; ធ្វើមុខការឬការងារធ្ងន់ ជាតិពុលគ្រោះថ្នាក់; ធ្វើការនៅតំបន់ដែលមានលក្ខណៈសេដ្ឋកិច្ច - សង្គមលំបាកខ្លាំង អាចនឹងចូលនិវត្តន៍ក្នុងកម្រិតអាយុទាបជាង ប៉ុន្តែមិនលើសពី ៥ឆ្នាំ បើប្រៀបជាមួយនឹងសេចក្ដីកំណត់ខាងលើខណៈពេលចូលនិវត្តន៍ លើកលែងករណីដែលច្បាប់មានកំណត់ផ្សេងទៀត។
ពលករដែលមានសមត្ថភាពវិជ្ជាជីវៈ បច្ចេកទេសខ្ពស់ និងករណីពិសេសមួយចំនួនអាចនឹងចូលនិវត្តន៍ក្នុងកម្រិតអាយុខ្ពស់ជាង ប៉ុន្តែមិនលើសពី៥ឆ្នាំបើប្រៀបជាមួយនឹងសេចក្ដីកំណត់ខាងលើខណៈពេលចូលនិវត្តន៍ លើកលែងករណីដែលច្បាប់មានកំណត់ផ្សេងទៀត។
ដូច្នេះ បច្ចុប្បន្ន រៀងរាល់ឆ្នាំកម្រិតអាយុចូលនិវត្តន៍របស់ពលករនឹងកើនឡើង។ ជាក់ស្ដែង ចាប់ពីឆ្នាំ២០២១ អាយុចូលនិវត្តន៍ក្នុងល័ក្ខខ័ណ្ឌការងារធម្មតា គឺ៦០ឆ្នាំ ៣ខែសម្រាប់ពលករជាបុរស និង៥៥ឆ្នាំ ៤ខែសម្រាប់ពលករជាស្រ្តី។
បន្ទាប់មក គឺក្នុងមួយឆ្នាំកើនបន្ថែម៣ខែសម្រាប់ពលករជាបុរស និងកើនបន្ថែម៤ខែសម្រាប់ពលករជាស្រ្តី។ ក្នុងនោះ ឆ្នាំ២០២៤ អាយុចូលនិវត្តន៍ក្នុងល័ក្ខខ័ណ្ឌការងារធម្មតា គឺ៦១ឆ្នាំសម្រាប់ពលករជាបុរស និង៥៦ឆ្នាំ ៤ខែសម្រាប់ពលករជាស្រ្តី៕
ប្រភពៈ Bao Tin Tuc - ប្រែសម្រួលៈ ពេជ្រសឿន