បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ចង្អុលការដល់អង្គភាពនានាអនុវត្តកម្មវិធី “និទាឃរដូវផ្តល់ភាពកក់ក្តៅដល់ប្រជាជនតំបន់ព្រំដែនសមុទ្រ”។
កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ជូនអំណោយដល់មាមីងក្រីក្រទទួលអំណរបុណ្យចូលឆ្នាំថ្មីវៀតណាម។
នៅប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ទីរួមខេត្តវិញចូវ បានរៀបចំកម្មវិធី “និទាឃរដូវផ្តល់ភាពកក់ក្តៅដល់ប្រជាជនតំបន់ព្រំដែនសមុទ្រ” រួមមានសកម្មភាពដោះដូរវប្បធម៌ សិល្បៈ កីឡា ល្បែងប្រជាប្រិយ; ជូនផ្ទះ៣ខ្នងដល់សិស្សក្រីក្រសង្វាតរៀនសូត្រ ក្នុងមួយខ្នងតម្លៃ៥០លានដុង; ជូនអាហារូបករណ៍២០ចំណែកដល់សិស្ស ក្នុងកម្មវិធី “ជំរុញដំណើរប្អូនទៅសាលា” ក្នុងមួយចំណែក៥០០.០០០ដុង; ជូនអំណោយ៣៥០ចំណែកដល់គ្រួសារស្ថិតក្នុងក្របខណ្ឌគោលនយោបាយ គ្រួសារក្រីក្រមួយចំណែកៗ ៤០០.០០០ដុង; រៀបចំពិនិត្យជំងឺនិងផ្តល់ថ្នាំពេទ្យឥតគិតថ្លៃដល់អ្នកក្រ; រៀបចំ “ល្វែងទំនិញសូន្យដុង” ជាមួយនឹងទំនិញមានដូច៖ គ្រឿងបរិភោគឧបភោគសម្លៀកបំពាក់និងសិក្ខូបករណ៍ សរុបជាទឹកប្រាក់ជាង១០លានដុង។ ចំណែកនៅប៉ុស្តិ៍ការពារព្រំដែនត្រុងប៊ិញ កម្មវិធីក៏បានជូនអំណោយជាង៨០ចំណែកដល់គ្រួសារក្រីក្រ; ឧបត្ថម្ភអាហារូបករណ៍ជាប្រចាំពីកម្មវិធី “ជំរុញដំណើរប្អូនទៅសាលា” ដល់សិស្សខ្មែរក្រីក្រនៅតំបន់ព្រំដែនសមុទ្រជាមួយនឹងកម្រិតប្រាក់ឧបត្ថម្ភ៥០០.០០០ដុងក្នុងមួយខែ៕
យុីអាញ-មុនី