គណៈប្រតិភូអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យ៉ុង ម៉ៅ ទើបអញ្ជើញមកធ្វើទស្សនកិច្ចនិងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីវៀតណាម ដល់ថ្នាក់ដឹកនាំខេត្តសុកត្រាំង។
ថ្នាក់ដឹកនាំខេត្តសុកត្រាំង ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូ។
លោកឧត្តមសេនីយ៍ទោ យ៉ុង ម៉ៅ អគ្គនាយករងនៃអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិកម្ពុជា មានសេចក្តីសោមនស្សចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅរបស់ថ្នាក់ដឹកនាំខេត្តសុកត្រាំងដល់គណៈប្រតិភូ។ លោកឧត្តមសេនីយ៍ទោ យ៉ុង ម៉ៅ មានប្រសាសន៍ វៀតណាម-កម្ពុជា មានទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណីយូរអង្វែង។ ទំនាក់ទំនងនេះ បាននិងកំពុងបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បន្តពូនជ្រំនិងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកឧត្តមសេនីយ៍ទោ រំពឹងថា នៅពេលខាងមុខ អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិកម្ពុជានិងខេត្តសុកត្រាំង បង្កើនការដោះប្តូរកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានសារគមនាគមន៍ សន្តិសុខ និងការពារជាតិ។ ទន្ទឹមនឹងនោះ សង្ឃឹមថា ប្រជាជននៃប្រទេសទាំងពីរ កាន់តែពង្រឹងជាងទៀតនូវទំនាក់ទំនងសហប្រតិបត្តិការ ពិសេស គឺខេត្តសុកត្រាំងបង្កលក្ខណៈងាយស្រួលដើម្បីក្រុមហ៊ុន សហគ្រាសទៅវិនិយោគ អភិវឌ្ឍនៅប្រទេសកម្ពុជា។ ស្របក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម លោកឧត្តមសេនីយ៍ទោ បានប្រសិទ្ធពរថ្នាក់ដឹកនាំនិងប្រជាជនខេត្តសុកត្រាំង មានសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ព្រមទាំងអបអរសាទរចំណងមិត្តភាព រវាងប្រទេសទាំងពីររឹងមាំជានិរន្តរ៍។
ក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូ លោកស្រី ហូធីកឹមដាវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង បានផ្ញើនូវបិយវាចាប្រសិទ្ធពរដ៏បវរបំផុតដល់អាជ្ញាធរ និងប្រជាជនកម្ពុជានិយាយរួម អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិកម្ពុជានិយាយដោយឡែក ឆ្នាំថ្មីមានសុខភាពល្អ និងវិបុលសុខគ្រប់ប្រការ និងអបអរសាទរចំណងមិត្តភាព សហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា ក៏ដូចជារវាងខេត្តសុកត្រាំងនិងអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិកម្ពុជាអភិវឌ្ឍន៍ស្ថិរភាព៕
យ្វីអាញ-វិមាន