ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/12/2023 - 16:03

សម័យ​ប្រ​ជុំ​លើក​ទី ១៣ របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើៈ

សម្រេច​លើ​បញ្ហា​សំ​ខាន់ៗ​ជាច្រើន​របស់​ក្រុង​

ក្រុង​កឹង​ធើ ទើប​រៀប​ចំ​បើក​សម័យ​ប្រ​ជុំ​លើក​ទី១៣ (សម័យ​ប្រ​ជុំ​សាមញ្ញ​ចុង​ឆ្នាំ​២០២៣) របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ នីតិ​កាល​ទី X អា​ណត្តិ​កាល​ ២០២១ - ២០២៦។​

ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ បោះ​ឆ្នោត​ផ្តល់​ទំ​នុក​ចិត្ត​ចំ​ពោះ​អ្នក​កាន់​តំ​ណែង
អាស្រ័យក្រុមប្រឹក្សាប្រជាជនក្រុងធ្វើការបោះឆ្នោត។ រូបថត៖ អាញ់យ៉ុង

តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​អនុមតិ​យល់​ព្រម​លើ​ពេល​វេលា​ និង​របៀប​វារៈ​នៃ​
កិច្ចប្រជុំក្រុមប្រឹក្សាប្រជាជនក្រុង។ រូបថត៖ អាញ់យ៉ុង

សម័យ​ប្រ​ជុំ​លើក​នេះ​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​បាន​ផ្តោត​លើ​ការ​ពិភាក្សា​ និង​សេចក្ដី​សម្រេច​ចិត្ត​លើ​បញ្ហា​សំ​ខាន់ៗ​មួយ​ចំ​នួន។​ ជាក់​ស្តែង​៖ ពិភាក្សា​អំ​ពី​របាយ​ការណ៍​អា​ស្រ័យ​ដោយ​ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ ស្ថា​ប័ន​តុលា​ការ​ក្រុង​និង​សេចក្តី​ប្រ​កាស​របស់​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​លើក​ជូន។​ ពិភាក្សា​លើ​សេច​ក្តី​រាយ​ការណ៍​ និង​ពង្រាង​សេចក្តី​សម្រេច​ចិត្ត​អា​ស្រ័យ​ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ លើក​ជូន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ ស្តី​ពី​បញ្ហា​ចាំ​បាច់​និង​បន្ទាន់​ក្នុង​ការ​ដឹក​នាំ​អនុវត្ត​ភារ​កិច្ច​អភិបាល​កិច្ច​ និង​ការ​ដោះ​ស្រាយ​មតិ​យោ​បល់ សំ​ណើ​របស់​ម្ចាស់​ឆ្នោត។​ ទាំង​នេះ​ គឺជា​ខ្លឹម​សារ​សំ​ខាន់ៗ​របស់​សម័យ​ប្រ​ជុំ​ ផ្តើម​ពី​នោះ​ កំ​ណត់​សម្រេច​តាម​ដែន​សមត្ថ​កិច្ច​ របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​ក្នុង​ពេល​ខាង​មុខ។​

ទន្ទឹម​នឹង​នោះ​ អង្គ​ប្រ​ជុំ​ក៏​បាន​បោះ​ឆ្នោត​ផ្តល់​ទំ​នុក​ចិត្ត​ចំ​ពោះ​អ្នក​កាន់​តំ​ណែង​២៩​រូប​ អា​ស្រ័យ​ដោយ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ធ្វើ​ការ​បោះ​ឆ្នោត។​ អ្នក​ដែល​ទទួល​បាន​សន្លឹក​ឆ្នោត​ ទំ​ទុក​ចិត្ត​ចែក​ជា ២ ផ្នែក​ គឺ​ផ្នែក​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន និង​ផ្នែក​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន។​ ក្នុង​នោះ​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​មាន​ ៧ រូប​ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​មាន​ ២២ រូប។​ លោក​ផាម​វ៉ាន់​ហីវ-ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ ទទួល​បាន​សន្លឹក​ឆ្នោត​ទំ​នុក​ចិត្ត​ខ្ពស់​បំ​ផុត​ (ចំ​នួន​ ៤៩/៥០ សន្លឹក) និង​សន្លឹក​ឆ្នោត​ទំ​នុក​ចិត្ត​១សន្លឹក។​ លោក​ផាម​វ៉ាន់​ហីវ គឺ​ជា​តំ​ណាង​មាន​ចំ​នួន​សន្លឹក​ឆ្នោត​ទំ​នុក​ចិត្ត​ខ្ពស់​បំ​ផុត​ (ស្រូប​អត្រា​ ៩៨%) ក្នុង​ការ​បោះ​ឆ្នោត​ផ្តល់​ទំ​នុក​ចិត្ត​កម្មា​ភិបាល​ក្រុង​កឹង​ធើ ចំ​នួន​២៩រូប​លើក​នេះ៕​

    អ្នក​យក​ព័ត៌​មាន​(បូក​សរុប​) - វិមាន

ចែករំលែកអត្ថបទ