អនុប្រធានរដ្ឋ វ៉ធីអាញ់ស្វឹង ព្រមជាមួយនឹងគណៈប្រតិភូ បានអញ្ជើញចូលទៅគោរពបូជនីយដ្ឋានអ៊ំហូ នៅឃុំចូវថើយ ស្រុកវិញឡើយ ខេត្តបាកលីវ និងចូលរួម “ទិវាមហាសាមគ្គីទូទាំងជនជាតិ” នៅមណ្ឌលតាំងទីលំនៅភូមិបាចាំង A។
អនុប្រធានរដ្ឋ វ៉ធីអាញ់ស្វឹង ជូនផ្ទះមហាសាមគ្គី ១៦ ខ្នងដល់គ្រួសារក្រីក្រក្នុងខេត្ត គិតជាទឹកប្រាក់ ៨០០ លានដុង និងឧបត្ថម្ភ ២០០ លានដុងសម្រាប់មូលនិធិគាំពារកុមារខេត្តបាកលីវ ព្រមទ្រាំងអំណោយនិងថវិកាដល់គណៈកម្មការការងាររណសិរ្សភូមិបាចាំង A។
អនុប្រធានរដ្ឋ វ៉ធីអាញ់ស្វឹង ជូនអំណោយដល់សិស្សដែលមានស្ថានភាពលំបាក រៀនពូកែ។
ថ្លែងក្នុងទិវានេះ អនុប្រធានរដ្ឋ វ៉ធីអាញ់ស្វឹង បានគូសបញ្ជាក់៖ សាមគ្គីជាប្រវេណីដ៏ថ្លៃថ្លា ជាកត្តាដ៏សំខាន់បង្កជាកម្លាំងរបស់ប្រជាជាតិយើង បានពូនជ្រំក្នុងអំឡុងដំណាក់កាលប្រវត្តិសាស្រ្តនៃការកកើតប្រទេសនិងការពារប្រទេស។ រៀងរាល់ឆ្នាំ “ទិវាមហាសាមគ្គីទូទាំងជនជាតិ” ជាឱកាសដើម្បីរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ ប្រជាជននៅមណ្ឌលតាំងទីលំនៅរំលឹកឡើងវិញនូវប្រវេណីប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់របស់រណសិរ្សជាតិឯកភាពវៀតណាម។ អនុប្រធានរដ្ឋ មានសេចក្តីត្រេកអរយ៉ាងក្រៃលែង ដែលបានចូលរួមទិវានេះនៅតំបន់ដីដែលសម្បូរដោយប្រវេណីប្រវត្តិសាស្រ្ត វប្បធម៌និងបដិវត្តន៍ ដែលបានរដ្ឋប្រទានជាឃុំវីរភាពក្នុងសម័យតស៊ូការពារមាតុភូមិ; ជាកន្លែងមានបូជនីយដ្ឋានអ៊ំហូ បានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ជាតិ នៅភូមិបាចាំង A នាឆ្នាំ១៩៩៧។ ហើយមានក្តីសោមនស្សរីករាយពេលឃើញជីវភាពរបស់ប្រជាជនរីកចម្រើន ប្រាក់ចំណូលមធ្យមភាគជាង ៦០ លានដុង/ម្នាក់/ឆ្នាំ; ក្នុងភូមិនៅមានគ្រួសារក្រីក្រត្រឹមតែ ២,៤៩% និងគ្រួសារប្រកៀកបន្ទាត់ក្រ ៦,៥៣%; ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅលើភូមិសាស្រ្តបានរក្សាលំនឹង។
អនុប្រធានរដ្ឋ សំណូមពរភូមិភាគខិតខំប្រឹងប្រែងកសាងភូមិបាចាំង A ឃុំចូវថើយ ស្រុកវិញឡើយ ខេត្តបាកលីវ ក៏ដូចជាមណ្ឌលតាំងទីលំនៅទាំងអស់ក្នុងទូទាំងខេត្ត កាន់តែសម្បូរសប្បាយ ស៊ីវិល័យ ជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ៕
លីធាន - វិមាន