30/10/2023 - 16:49

ត្រា​វិញ ជំរុញ​ការ​គិត​គូរ​ពីជីវ​ភាព​ដល់​ជន​រួម​ជាតិ

កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម តំបន់​ជន​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ ដំ​ណាក់​កាល ២០២១​-២០៣០; ដំ​ណាក់​កាល​ទី១ ចាប់​ពី​ឆ្នាំ​២០២១​ដល់​ឆ្នាំ​២០២៥ (ហៅ​ថា​កម្ម​វិធី ១៧១៩) នៅ​ខេត្ត​ត្រា​វិញ បាន​ពង្រីក​នូវ​ប្រសិទ្ធ​ភាព​ជា​វិជ្ជ​មាន។

ផ្ដើម​ពី​ប្រ​ភព​ទុន​បុល​អនុគ្រោះ គ្រួសារ​បង​ស្រី​ថាច់​សុផា នៅ​ភូមិសម្តេច ឃុំ​លឿង​ហ្វា A
ស្រុកចូវថាញ់ ឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។

សមមិត្ត​ឡេ​វ៉ាន់​ភឿក ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថាញ់ហ្វា​សើុង ស្រុក​កូវ​ង៉ាង ឱ្យ​ដឹង៖ “អនុវត្ត​កម្ម​វិធី ១៧១៩ ចាប់​ពី​ដើម​ឆ្នាំ​២០២៣​មក​ដល់​បច្ចុប្បន្ន  ឃុំ​ថាញ់ ហ្វា​សើុង បាន​ជំ​រុញ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ឧបត្ថម្ភ​វិនិយោគ​ផលិត​កម្ម ជំ​នួយ​ដី​សង់​ផ្ទះ សាង​សង់​ផ្ទះ​និង​ទឹក​ស្អាត​ប្រើ​ប្រាស់​ជូន​មាមីង នៅ​លើភូមិ​សាស្រ្ត។ល។ មក​ទល់​ពេល​នេះ ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​កូវ​ង៉ាង បាន​វិនិយោគ​ជូន​គ្រួសារ​ក្រីក្រ គ្រួសារ​ប្រ​កៀក​បន្ទាត់​ក្រ និង​គ្រួសារ​ជន​រួម​ជាតិ​ខ្មែរ​ជាង​៧០​គ្រួ​សារ បាន​បុល​ទុន​សរុប​ជាង​៦​ពាន់​លាន​ដុង ដើម្បី​អភិវឌ្ឍ​ផលិត​កម្ម​និង​សាង​សង់​ផ្ទះ។ ក្នុង​នោះ ឃុំ​ថាញ់​ហ្វា​សើុង បាន​ផ្សព្វ​ផ្សាយ​សង់​ផ្ទះ​បាន​១៥​ខ្នង ជូន​គ្រួសារ​ដែល​ជួប​ការ​លំ​បាក​អំ​ពីលំ​នៅ​ឋាន។ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ដាច់  ឆ្នាំ​២០២៣ ជា​សារ​វន្ត​យើង​ខ្ញុំ​ខិត​ខំ​ដោះ​ស្រាយ​បញ្ហា​លំ​នៅ​ឋាន​ជូន​គ្រួសារ​ក្រីក្រ ពិសេស​គឺ​គ្រួសារ​ជន​រួម​ជាតិ​ខ្មែរ​ដែល​ជួប​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន”។

ក្រោម​ដំ​បូល​គេ​ហដ្ឋាន​ថ្មី ពូថាច់​យឿង នៅ​ភូមិ​មេ​រង​ថ្មី ឃុំ​ថាញ់​ហ្វា​សើុង ឱ្យ​ដឹង៖ “ពី​មុន ប្តី​ប្រ​ពន្ធ​ខ្ញុំ​រស់​នៅ​ក្នុង​ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម។ ដើម​ឆ្នាំ​២០២៣ គ្រួសារ​ខ្ញុំ​បាន​រដ្ឋ​អំ​ណាច​ពិនិត្យ​ឧបត្ថម្ភ​ទឹក​ប្រាក់​៤០​លាន​ដុង និង​បង្ក​លក្ខណៈ​ឱ្យ​បុល​៥០​លាន​ដុង ពីធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក រួម​នឹង​ប្រាក់​ដែល​កូនៗ​បន្ថែម ជាង​៥០​លាន​ដុង​ទៀត ខ្ញុំ​សង់​បាន​ផ្ទះ​សម​រម្យ។ សូម​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ក្រែ​លែង​ដល់​រដ្ឋ​ដែល​បាន​ឧបត្ថម្ភ​គាំ​ទ្រ​ដល់​គ្រួសារ​ខ្ញុំ”។

ជីវ​ភាព​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​ត្រា​វិញ​បាន​កើន​ឡើង​ឥត​ឈប់​ឈរ នោះ​គឺ​ជា​លទ្ធ​ផល​នៃ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​បាន​ទាន់​ពេល​នូវ​សេចក្តី​សម្រេច​ចិត្ត និង​គោល​នយោ​បាយ​ជន​ជាតិ។ សម​មិត្ត​កៀង​និញ ប្រធាន​គណៈ​ជន​ជាតិ​ខេត្ត​ត្រា​វិញ ឱ្យ​ដឹង៖ “ដើរ​ទន្ទឹម​នឹង​ការ​វិនិ​យោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​បម្រើ​ផលិត​កម្ម​ ខេត្ត​ត្រា​វិញបាន​ប្រ​មូល​ផ្តុំ​ប្រ​ភព​ទុន​វិនិយោគ​ឧបត្ថម្ភ អភិវឌ្ឍ​ផលិត​កម្ម ធ្វើពិ​ពិធកម្ម​មុខ​របរ​រក​ស៊ី ចិញ្ចឹម​ជីវិត ពង្រីក​ទម្រង់​កាត់​បន្ថយ​ភាព​ក្រីក្រ; ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​គោល​នយោ​បាយ​ឧបត្ថម្ភ សង់​ផ្ទះ ដីធារ​ផ្ទះ ដីផលិត​កម្ម បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ។ល។ ឆ្នាំ ២០២៣ អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​១៧១៩ ខេត្ត​ត្រា​វិញត្រូវ​បាន​បែង​ចែក​ថវិកា​ជាង​៤៥១​ពាន់​លាន​ដុង តាម​ផែន​ការ​ខេត្ត​នឹង​ប្រ​មូល​ផ្តុំ​ទៅ​លើ​ការ​ឧបត្ថម្ភ​ដី​ធារ​ផ្ទះ​ជូន​ជន​រួម​ជាតិ​ភាគ​តិច ជាង​៤០​គ្រួសារ ឧបត្ថម្ភ​សង់​ផ្ទះ​ជូន​ប្រ​ជា​ជន​ជាង​៥២០​គ្រួសារ ឧបត្ថម្ភ​ផ្លាស់​ប្តូរ​របរ​ប្រ​មាណ ២៧៥​គ្រួសារ ឧបត្ថម្ភ​ទឹក​ស្អាត​រាយ​ប៉ាយ​ជូន​ប្រ​ជា​ជន​៣៨​គ្រួសារ និង​វិនិយោគ​សាង​សង់​សំ​ណង់​ទឹកស្អាត​ប្រ​មូល​ផ្តុំ​ចំ​នួន​២។ល។ ទន្ទឹម​នឹង​នោះ ខេត្ត​បាន​កសាង​ថ្មី​៥៨​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំ​បាច់​បម្រើ​ដល់​ការ​ផលិត និង​ប្រ​ជុំ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច; បន្ត​អនុវត្ត​១៦​សំ​ណង់​កាល​ពី​ឆ្នាំ​២០២២; ជួស​ជុល​និង​ថែ​ទាំ​៣៦​សំ​ណង់; វិនិយោគ​កសាង  កែលម្អ បង្កើន​កម្រិត​សំ​ណង់​ផ្សារ​នៅ​តំបន់​ជន​រួម​ជាតិ ភាគ​តិច​ចំ​នួន​៦​សំ​ណង់​ជា​ដើម”៕

                       យោង៖ qdnd.vn - វិមាន

ចែករំលែកអត្ថបទ