កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល I ៖ ឆ្នាំ២០២១-២០២៥ (ហៅកាត់ថា កម្មវិធី) ដែលផ្សព្វផ្សាយអនុវត្តនៅស្រុកមីស្វៀង ខេត្តសុកត្រាំង បាននាំមកនូវក្តីរីករាយនិងការឯកភាពខ្ពស់ក្នុងប្រជាជន។
ផ្តើមពីប្រភពទុននៃកម្មវិធី ឃុំថាមដូងបានបើកវគ្គបង្រៀនរបរត្បាញកំប្លោកជូននារីខ្មែរ។
ផ្លូវជនបទចូលកាន់ភូមិសុកបឹង បានកសាងសម្រេចរួចរាល់។
យោងតាមការិយាល័យជនជាតិ ស្រុកមីស្វៀង សរុបប្រភពទុនអនុវត្តកម្មវិធីក្នុងដំណាក់កាល I ជិត១៦,៥ ពាន់លានដុង។ ផ្តើមពីប្រភពទុននេះ ស្រុកបានវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ ឧបត្ថម្ភអភិវឌ្ឍផលិតកម្ម ផ្លាស់ប្តូរមុខរបរ បណ្តុះបណ្តាលវិជ្ជាជីវៈ និងដោះស្រាយការងារធ្វើជូនពលករជាជនជាតិភាគតិច។ តាមប្រសាសន៍លោកស្រី ឌាំងធីកឹមទូ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថាមដូង បច្ចុប្បន្ន ឃុំបានសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ ម្ល៉ោះហើយ គ្មាននៅភូមិលំបាកខ្លាំងទៀត។ លទ្ធផលនោះ គឺអាស្រ័យច្រើនឆ្នាំមកនេះឃុំថាមដូងបានរដ្ឋវិនិយោគអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយជនជាតិជាច្រើនអភិវឌ្ឍនៅតំបន់ជនរួមជាតិខ្មែរ និងកម្មវិធី គម្រោងផ្សេងៗទៀត។ ដោយឡែកការអនុវត្តកម្មវិធីចាប់ពីឆ្នាំ២០២២មកដល់ពេលនេះ ឃុំបានផ្សព្វផ្សាយឧបត្ថម្ភផ្លាស់ប្តូរមុខរបរជូន៧គ្រួសារ បណ្តុះបណ្តាល វិជ្ជាជីវៈត្បាញកំប្រោងជូនបងប្អូនជនរួមជាតិខ្មែរ១៦នាក់ សង់ផ្ទះបាន៤ខ្នងជូនគ្រួសារក្រីក្រ និងកសាងថ្មីផ្សារថាមដូង។ កម្មវិធីបានបង្ក ក្តីរីករាយ និងការឯកភាពខ្ពស់ក្នុងជនរួមជាតិខ្មែរ។ លោកដាវផឹង អ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរនៅឃុំថាមដូង ឱ្យដឹង៖ “ពេលចូលរួមកិច្ចប្រជុំផ្ដល់ព័ត៌មានពីកម្មវិធី ខ្ញុំមានសេចក្តីត្រេកអរក្រៃលែង ពីព្រោះកម្មវិធីមានប្រភពទុនច្រើន ដើម្បីវិនិយោគអភិវឌ្ឍគ្រប់ជ្រុង ជ្រោយនៅតំបន់ជនរួមជាតិខ្មែរ។ ក្នុងនោះ មានគម្រោងវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ឧបត្ថម្ភដីលំនៅឋាន សង់ផ្ទះ ដើមទុន ពូជ និងបច្ចេកទេស។ល។ ជូនគ្រួសារខ្មែរអភិវឌ្ឍសេដ្ឋកិច្ចលំនឹងជីវភាព។ ប្រការនោះបញ្ជាក់ឱ្យឃើញថា បក្សនិងរដ្ឋតែងយកចិត្តទុកដាក់ឧបត្ថម្ភជនរួមជាតិខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីមានជីវភាពសម្បូរសប្បាយ”។
ផ្តើមពីប្រភពទុនឧបត្ថម្ភ មាមីងខ្មែរនៅឃុំថាញ់ភូ វិនិយោគដាំដំណាំរួមផ្សំ
ដើម្បីបង្កើនប្រាក់ចំណូលជូនគ្រួសារ។
តាមប្រសាសន៍លោក ភូវៀតបេន អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ភូ ដោយប្រភពទុនពីកម្មវិធី ឃុំបានវិនិយោគកសាងផ្លូវ ជនបទនៅភូមិសុកបឹង កសាងថ្មីផ្សារញូយ៉ា ឧបត្ថម្ភសង់ផ្ទះ ដីសង់ផ្ទះជូនប្រជាជន១១គ្រួសារ និងឧបត្ថម្ភផ្លាស់ប្តូរមុខរបរជូន៥គ្រួសារ; ឧបត្ថម្ភ៦គ្រួសារអូសទឹកស្អាតចូលប្រើប្រាស់ ឧបត្ថម្ភគោពូជចំនួន៤២ក្បាលដល់គ្រួសារខ្មែរក្រីក្រ។ល។ គិតជាទឹកប្រាក់ជិត៦៧ពាន់លានដុង។ ឆ្លងតាមរយៈនោះ ជនរួមជាតិខ្មែរមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រ មុខមាត់ជនបទកាន់តែសម្បូររុងរឿងនិងស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។ លោកកាវដូរ៉ា នៅភូមិសុកបឹង ឱ្យដឹង៖ “អាស្រ័យមានកម្មវិធីរបស់រដ្ឋវិនិយោគ ទើបដងផ្លូវជនបទក្នុងភូមិបានកសាងសម្រេចរួចរាល់ កូនចៅទៅរៀននិងមាមីងដឹកជញ្ជូន ជួញដូរទំនិញបានងាយស្រួល។ ចំណែកគ្រួសារក្រីក្របានរដ្ឋឧបត្ថម្ភសង់ផ្ទះ ឧបត្ថម្ភកូនពូជ និងបុលទុនអនុគ្រោះ ម្ល៉ោះហើយ អ្នកណាក៏ត្រេកអរនិងខិតខំធ្វើសេដ្ឋកិច្ចដើម្បីធ្វើមានដែរ”។
តាមប្រសាសន៍លោក ថាច់យឿងញ៉ាញ ប្រធានការិយាល័យជនជាតិស្រុកមីស្វៀង កន្លងរយៈពេល២ឆ្នាំអនុវត្តកម្មវិធី ឃើញថាហេដ្ឋារចនាសម្ព័ន្ធជនបទនិងប្រព័ន្ធសាលារៀននៅតំបន់ជនរួមជាតិខ្មែរ ត្រូវបានវិនិយោគកសាង; គ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រស្ថិតក្នុងគម្រោងមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច ម្ល៉ោះហើយ ជីវភាពបានលើកកម្ពស់។ បច្ចុប្បន្ន ស្រុកកំពុងផ្តុំកម្លាំងចង្អុលការភូមិភាគនានា ពន្លឿនល្បឿនអនុវត្តគម្រោងទាំង៦របស់កម្មវិធី ដើម្បីសម្រេចបានលទ្ធផលតាមផែនការដាក់ចេញ៕
យ្វីអាញ - វិមាន