បច្ចុប្បន្ន ទម្រង់កាមេរ៉ាសន្តិសុខនៅខេត្តបាកលីវ កំពុងពង្រីកប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ។ កាមេរ៉ាសន្តិសុខបានជួយឱ្យស្ថាប័ននគរបាលសើុបអង្កេត ស្វែងរកនិងបំបែកករណីល្មើសច្បាប់បានឆាប់រហ័ស រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។
ទម្រង់ “កាមេរ៉ាសន្តិសុខសណ្ដាប់ធ្នាប់” ជួយកម្លាំងនគរបាលងាយស្រួលក្នុងការងារ
ស៊ើបអង្កេតជនល្មើស។
តាមប្រសាសន៍វរសេនីយ៍ឯកបម្រុង ហ្វាងង៉ុកដាវ ប្រធានការិយាល័យប៉ូលិសព្រហ្មទណ្ឌ នគរបាលខេត្តបាកលីវ ៦ ខែដើមឆ្នាំ២០២៣ ស្ថាប័នសើុបអង្កេតគ្រប់លំដាប់ថ្នាក់បានសើុបអង្កេត រកឃើញនិងបំបែកករណីលួចទ្រព្យសម្បត្តិ៦២ករណី ចាប់ឃាត់ខ្លួននិងចាត់វិធានការ៧៥មុខសញ្ញាដែលជាប់ពាក់ព័ន្ធ។ ពិសេស នគរបាលខេត្តបង្ក្រាបបានជោគជ័យរឿងក្តីពិសេស ដោយមានបក្ខពួក លួចទ្រព្យសម្បត្តិនៅតាមខេត្ត ក្រុងតីណាមបូ ជាង១៤០ករណី។
គណៈកម្មការរឿងក្តីពិសេស កំពុងកសាងសំណុំរឿង កំណត់ច្បាស់មុខសញ្ញាដែលបង្កឡើងករណីលួចប្លន់ទ្រព្យសម្បត្តិមានតម្លៃជាង ១,៥ពាន់លានដុង នៅហាងលក់ទូរស័ព្ទដៃមួយកន្លែង នៅអនុសង្កាត់២ សង្កាត់៨ ក្រុងបាកលីវ វេលាម៉ោង២រំលងអធ្រាត្រ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ តាមរយៈទិន្នន័យដែលស្រង់ចេញពីកាមេរ៉ារបស់ហាង កម្លាំងសើុបការណ៍ព្រហ្មទណ្ឌក៏បានកំណត់តំបន់សើុបអង្កេតនិងចាប់ខ្លួនជាបន្ទាន់មុខសញ្ញា៣នាក់ដែលបង្កឡើងករណីលួចទ្រព្យសម្បត្តិខាងលើ។ ទន្ទឹមនឹងនោះ បើកទូលាយការសើុបអង្កេត និងចាប់បានមុខសញ្ញាជាច្រើននាក់ទៀតកំពុងរត់គេចខ្លួននៅខេត្ត ក្រុងនានា។ តាមរយៈនោះ បំបែកជោគជ័យក្រុមលួចប្លន់ឆ្លងខេត្ត អាស្រ័យមុខសញ្ញាឈ្មោះត្រឹងមិញថៀង (អាយុ២៧ឆ្នាំ) នៅភូមិបាចាំង A, ឃុំចូវថឺយ ស្រុកវិញឡើយ ជាមេខ្លោង។
ទម្រង់“កាមេរ៉ាសន្តិសុខសណ្ដាប់ធ្នាប់” កំពុងបានរដ្ឋអំណាចភូមិភាគផ្សព្វផ្សាយ
អនុវត្តលើដងផ្លូវជនបទនៃស្រុកហ្វាប៊ិញ។
ម៉្យាងដូចករណីលួចម៉ាស៊ីនម៉ូទ័របូមទឹក១គឿង នៅថ្ងៃទី២៩ ខែឧសភា នៅភូមិកៃត្រាម A2, ឃុំឡុងថាញ់ ស្រុកវិញឡើយ តាមរយៈកាមេរ៉ាគ្រួសារថតជាប់ ជួយឱ្យស្ថាប័ននគរបាលកំណត់បានភិនភាគ វិធីលួចលបចូល ផ្ដើមពីនោះ ក៏ប្រញាប់ធ្វើការសើុបអង្កេត កំណត់ច្បាស់ មុខសញ្ញា។ គ្រាន់តែពីរបីម៉ោងក្រោយពីទទួលបានព័ត៌មានពីប្រជាជន នគរបាលឃុំឡុងថាញ់ ស្រុកវិញឡើយ ក៏បានរកឃើញជនល្មើស ឈ្មោះឡឹមសើុន (អាយុ៥៤ឆ្នាំ) នៅភូមិទីប្រជុំជន B1, ទីប្រជុំជនហ្វាប៊ិញ ស្រុកហ្វាប៊ិញ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើស៤លើក ពីបទ “លួចទ្រព្យសម្បត្តិ” និងកំពុងចិញ្ចឹមជីវិតដោយការ “លួចរបស់របរកំប៉ិកកំប៉ុក”។
តាមវរសេនីយ៍ឯកបម្រុង ហ្វាងង៉ុកដាវ ផ្តើមពីប្រសិទ្ធភាពជាក់ស្ដែងពីកាមេរ៉ាសន្តិសុខ នគរបាលគ្រប់លំដាប់ថ្នាក់ កំពុងផ្តុំកម្លាំងឃោសនាផ្សព្វផ្សាយ ចលនាគ្រួសារប្រជាជន មណ្ឌលផ្ទះសំណាក់ ផ្ទះជួលបំពាក់ប្រព័ន្ធកាមេរ៉ាសន្តិសុខ រួមចំណែកអនុវត្តមានប្រសិទ្ធភាពការងារ “ស្វ័យបង្ការ ស្វ័យគ្រប់គ្រង និងស្វ័យការពារ” ទ្រព្យសម្បត្តិរបស់ខ្លួន។ នៅតាមតំបន់ជនបទ កម្លាំងនគរបាលរួមជាមួយនឹងរដ្ឋអំណាចភូមិភាគ ចលនាប្រជាជនចូលរួមទម្រង់ “កាមេរ៉ាសន្តិសុខសណ្ដាប់ធ្នាប់” នៅតាមដងផ្លូវជាប់ឃុំ ជាប់ភូមិគ្នានិងភ្ជាប់រូបភាពបន្តផ្ទាល់២៤/២៤ ម៉ោង ទៅម៉ាស៊ីនមេដែលដំឡើងនៅទីស្នាក់ការនគរបាលឃុំ។ ឆ្លងតាមរយៈនោះ បានជួយឱ្យកម្លាំងនគរបាលរកឃើញបានទាន់ពេល វិនិច្ឆ័យឆាប់រហ័សរាល់ហេតុការណ៍នៃបទល្មើស ធានាសន្តិសុខសណ្ដាប់ធ្នាប់នៅតំបន់ជនបទ៕
យ្វីអាញ-មេងលី