វគ្គប្រកួតផ្ដាច់ព្រ័ត្រ Womens World Cup ២០២៣ រវាងក្រុមជម្រើសជាតិអេស្ប៉ាញនិងក្រុមជម្រើសជាតិអង់គ្លេស មានភាពទាក់ទាញយ៉ាងខ្លាំង។ ក្នុងការប្រកួតដ៏តានតឹង ក្រុមដែលមានសមត្ថភាព និងឆក់យកឱកាសមានប្រសិទ្ធភាពជាង នោះគឺអេស្ប៉ាញបានក្លាយជារាជិនីថ្មីនៃបាល់ទាត់ពិភពលោក។
ក្រុមកីឡាការិនីបាល់ទាត់អេស្ប៉ាញទទួលពានជើងឯកពិភពលោកឆ្នាំ២០២៣។
ដំណើរឈានចូលវគ្គផ្ដាច់ព្រ័ត្ររបស់អង់គ្លេសនិងអេស្ប៉ាញមានភាពលំបាកបង្គួរ។ ប្រសិនបើអេស្ប៉ាញ ត្រូវក្រុមកីឡាការិនីបាល់ទាត់អាស៊ី គឺជប៉ុនស៊ុតចូលទីផ្ទួនៗ ចាញ់ដោយលទ្ធផល០-៤នៅវគ្គប្រកួតក្នុងពូល ចំណែកឯក្រុមកីឡាការិនីអង់គ្លេសវិញក៏ជួបលំបាកខណៈពេលប្រកួតខ្វះម្នាក់នៅវគ្គជម្រុះដែរ។ និយាយតាមពិត អ្នកគាំទ្រមិនសូវជាដាក់ក្ដីសង្ឃឹមច្រើនទៅលើក្រុមប្រកួតផ្ដាច់ព្រ័ត្រទាំងពីរនេះទេ ទោះបីក្រុមកីឡាការិនីបាល់ទាត់ អង់គ្លេសកំពុងគ្រងតំណែងជើងឯកទ្វីបអឺរ៉ុប ព្រោះប្រវត្តិនៃប្រកួតរបស់កីឡាការិនីទាំង២ក្រុម នៅក្នុងទីលានធំបំផុតពិភពលោកនេះ។
ទោះបីដូច្នោះ ក្រុមកីឡាការិនីបាល់ទាត់អេស្ប៉ាញនិងអង់គ្លេស កាន់តែប្រកួតកាន់តែលេចឡើងចំណុចល្អ តាំងពីបច្ចេកទេសរហូតដល់យុទ្ធសាស្រ្តនៃការប្រកួត។ ពិសេស ខណៈពេលក្រុមដែលអាចដណ្តើមពានជើងឯកដូច៖ អាមេរិក ហូឡង់ អាល្លឺម៉ង់។ល។ បានជម្រុះជាបន្តបន្ទាប់ ទើបអ្នកគាំទ្រអាចស្មានដឹងភិនភាគនៃរាជិនីថ្មី ជាមួយនឹងវិធីប្រកួតយ៉ាងមុតមាំនិងការវាយបកដ៏ប៉ិនប្រសប់។
វិធីសាស្រ្តប្រកួតដ៏សម្បូរបែប បានធ្វើឱ្យក្រុមបាល់ទាត់អង់គ្លេសកាន់តែប្រកួតកាន់តែល្អ។ ជាការពិតណាស់ អ្នកបង្កើតស្នាដៃអស្ចារ្យនេះ គឺគ្រូបង្វឹកSarina Wiegrman។ ជាគ្រូបង្វឹកជនជាតិហូឡង់ Sarina Wiegrman បានដឹកនាំក្រុមកីឡាការិនីបាល់ទាត់អង់គ្លេសឈានចូលប្រកួតវគ្គផ្ដាច់ព្រ័ត្រពិភពលោកក្រោយរយៈពេលជាងពាក់កណ្ដាលសតវត្សរ៍។ ស្នាដៃនេះ បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត មានបំណងឱ្យអ្នកគ្រូ បានទទួលឋានន្តរសក្ដិជាអ្នកក្លាហានកិត្តិយស។ លើសពីនោះទៀត មានអ្នកជាច្រើន បានស្នើឱ្យអ្នកគ្រូធ្វើជាគ្រូបង្វឹកដល់ក្រុមកីឡា បាល់ទាត់បុរសរបស់ប្រទេសអង់គ្លេសទៀតផង។
គូប្រជែងរបស់ក្រុមនារីអង់គ្លេសគឺក្រុមនារីប្រទេសអេស្ប៉ាញ។ ក្រុមកីឡាការិនីមកពីប្រទេសអេស្ប៉ាញមិនបានគេវាយតម្លៃខ្ពស់នោះទេ ជាពិសេស គឺពួកគេប្រកួតចាញ់ជប៉ុនដល់ទៅ៤គ្រាប់ ហើយឈរត្រឹមលំដាប់ថ្នាក់ទី២ ក្នុងវគ្គប្រកួតក្នុងពូលប៉ុណ្ណោះ។ ទោះបីដូច្នោះក្ដី ភាពរវៀសរវៃក្នុងវិធីសាស្រ្តប្រកួត បានជួយពួកគេឈ្នះក្រុមខ្លាំងៗជាបន្តបន្ទាប់ដើម្បីឈានចូលវគ្គផ្ដាច់ព្រ័ត្រ។
មុនពេលប្រកួត ក្រុមកីឡាការិនីបាល់ទាត់អង់គ្លេសនៅតែបានវាយតម្លៃខ្ពស់ជាង។ ប៉ុន្តែ គ្រាប់បាល់ស៊ុតចូលទីនៅនាទី២៩ តង់ទី១ យ៉ាងល្អគាប់ភ្នែក បានធ្វើឱ្យលទ្ធផលឈ្នះចាញ់ ឃើញយ៉ាងច្បាស់។ ប្រសិនបើអ្នកចាំទីក្រុមកីឡាការិនីបាល់ទាត់អង់គ្លេសលេងមិនបានល្អទេ ប្រហែលជាចាញ់គ្រាប់បាល់ទី២នៅតង់ទី២ពុំខាន។ ប៉ុន្តែឈ្នះ១គ្រាប់ក៏ជាការគ្រប់គ្រាន់ សម្រាប់ក្រុមកីឡាការិនីអេស្ប៉ាញបង្កើតបានប្រវត្តិសាស្រ្តទៅហើយ៕
ហាថាញ-ថាច់ធី