05/09/2023 - 16:40

ចាប់​ពី​ថ្ងៃ​០១/​១០/​២០២៣ បុគ្គ​លិក​លែង​បាន​លើក​លែង​របប​ហាត់​ការ​

ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ​២០២៣ សា​រាចរ​លេខ​១២​នឹង​និរាករ​សា​រាចរ​ផ្សេង​ទៀត​ចំ​នួន​១០ ក្នុង​នោះ​ មាន​សារាចរ​លេខ​១៥/២០១២/​TT-BNV ណែ​នាំ​អំ​ពី​ការ​ជ្រើស​រើស​ចុះ​កិច្ច​សន្យា ការ​ងារ​ និង​សង​កម្រៃ​បណ្តុះ​បណ្តាល​ បំ​ពាក់​បំ​ប៉ន​ដល់​បុគ្គ​លិក។

រូប​ថត​ជា​ឧទា​ហរណ៍។

ឆ្លង​តាម​រយៈ​នោះ​ ត្រង់​មាត្រា ១០ នៃ​សា​រាចរ​លេខ​១៥/​២០១២​/TT-BNV បាន​កំ​ណត់​អំ​ពី​ករណី​បាន​លើក​លែង​អនុវត្ត​របប​ហាត់​ការ​ មាន​ដូច​ខាង​ក្រោម៖

- អ្នក​ជាប់​ជម្រើស​បុគ្គ​លិក ត្រូវ​បាន​លើក​លែង​អនុវត្ត​របប​ហាត់​ការ​ ពេល​មាន​ល័ក្ខ​ខ័ណ្ឌ​គ្រប់​គ្រាន់​ដូច​ខាង​ក្រោម៖

មាន​រយៈ​ពេល​បំ​ពេញ​ការ​ងារ​ បាន​បង់​ធានា​រ៉ាប់​រង​សង្គម​ជា​កា​តព្វ​កិច្ច​ក្នុង​ផ្នែក​ ឬ​វិស័យ​ដែល​ត្រូវ​ការ​ជ្រើស​រើស​ចាប់​ពី​១២​ខែ​ឡើង​ទៅ; ក្នុង​អំ​ឡុង​ពេល​បំ​ពេញ​ការ​ងារ​ បាន​បង់​ធា​នា​រ៉ាប់​រង​សង្គម​ជា​កា​តព្វ​កិច្ច​ បាន​បំ​ពេញ​ការ​ងារ​ ជំ​នាញ​វិជ្ជា​ជីវៈ​សម​ស្រប​តាម​តម្រូវ​ការ​នៃ​មុខ​តំ​ណែង​ការ​ងារ​ដែល​បាន​ជ្រើស​រើស។

- អ្នក​ដែល​បាន​ជ្រើស​រើស​ មាន​ពេល​វេលា​ បំ​ពេញ​ការ​ងារ​ បាន​បង់​ធា​នា​រ៉ាប់​រង​សង្គម​ជា​កាតព្វ​កិច្ច​ ប្រ​សិន​បើ​មិន​គ្រប់​ល័ក្ខ​ខ័ណ្ឌ​ដែល​បាន​កំ​ណត់​ គឺ​ត្រូវ​តែ​អនុវត្ត​របប​ហាត់​ការ។

- រយៈ​ពេល​បំ​ពេញ​ការ​ងារ​ បាន​បង់​ធានា​រ៉ាប់​រង​សង្គម​ជា​កាតព្វ​កិច្ច​របស់​បុគ្គល​ដែល​បាន​ជ្រើស​រើស​ បាន​បំ​ពេញ​ការ​ងារ​ជំ​នាញ​វិជ្ជា​ជីវៈ​សម​ស្រប​នឹង​តម្រូវ​ការ​នៃ​មុខ​តំ​ណែង​ការ​ងារ​ដែល​បាន​ជ្រើស​រើស​ (ប្រ​សិន​បើ​មាន​) គិត​ជា​ពេល​ពិនិត្យ​ដំ​ឡើង​ប្រាក់​ខែ​លើក​ក្រោយ​ ពេល​បាន​តែង​តាំង​និង​ប្រាក់​បៀ​វត្ស​តាម​មុខ​តំ​ណែង​វិជ្ជា​ជីវៈ។

ដូច្នេះ​ ពេល​សា​រាចរ​លេខ​១៥/២០១២​/TT-BNV ត្រូវ​បាន​និរា​ករ​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ​២០២៣ មាន​ន័យ​ថា ការ​កំ​ណត់​អំ​ពី​ករណី​ដែល​បាន​លើក​លែង​អនុវត្ត​របប​ហាត់​ការ​ចំ​ពោះ​បុគ្គ​លិក​ដែល​បាន​ជ្រើស​រើស​នឹង​លែង​មាន​សុពល​ភាព​ទៀត។

សា​រាចរ​លេខ​១២/២០២៣ ក៏​និរាក​រសា​រា​ចរ​មួយ​ចំ​នួន​ផ្សេង​ទៀត​ ដែល​មាន​សេចក្តី​កំ​ណត់​ជាប់​ពាក់​ព័ន្ធ​ដល់​ការ​ជ្រើស​រើស​ដំ​ឡើង​ ថ្នាក់​អ្នក​រដ្ឋ​ការ​ បុគ្គ​លិក ដូច​ជា៖

- សា​រាចរ​លេខ​១២/២០១២​/TT-BNV បាន​កំ​ណត់​អំ​ពី​មុខ​តំ​ណែង​វិជ្ជា​ជីវៈ​និង​ផ្លាស់​ប្តូរ​មុខ​តំ​ណែង​វិជ្ជា​ជីវៈ​ចំ​ពោះ​បុគ្គ​លិក។

- សា​រាចរ​លេខ​១៥/​២០០១/​TT​-BTCC​BCP ណែ​នាំ​អនុវត្ត​អនុក្រឹត្យ​លេខ​៦៨/​២០០០/​NĐ-CP ស្តី​ពី​អនុវត្ត​របប​កិច្ច​សន្យា​ចំ​ពោះ​ប្រ​ភេទ​ការ​ងារ​មួយ​ចំ​នួន​ក្នុង​ស្ថាប័ន​រដ្ឋ​បាល​និង​អង្គ​ភាព​អា​ជីវ​កម្ម​រដ្ឋ។

- សា​រាចរ​លេខ​០៣/​២០១៩/​TT-BNV វិសោធ​នកម្ម​សេចក្តី​កំ​ណត់​មួយ​ចំ​នួន​ ស្តី​ពី​ការ​ជ្រើស​រើស​អ្នក​រដ្ឋ​ការ​ បុគ្គ​លិក ដំ​ឡើង​ថ្នាក់​អ្នក​រដ្ឋ​ ការ​ដំ​ឡើង​មុខ​តំ​ណែង​វិជ្ជា​ជីវៈ​បុគ្គ​លិក​និង​អនុវត្ត​របប​កិច្ច​សន្យា​ចំ​ពោះ​ប្រ​ភេទ​ការ​ងារ​ មួយ​ចំ​នួន​នៅ​ក្នុង​ស្ថា​ប័ន​រដ្ឋ​បាល​និង​អង្គ​ភាព​អា​ជីវ​កម្ម​រដ្ឋ​ជា​ដើម៕

  យោង៖ luatvietnam.vn-​វិមាន​

ចែករំលែកអត្ថបទ