(Chinhphu.vn) - គណៈកម្មាធិការជនជាតិ បានចេញសារលិខិតផ្ញើជូនគណៈជនជាតិ ស្ថាប័នបម្រើការងារជនជាតិខេត្ត ក្រុងនានាចំណុះមជ្ឈិម ស្ដីពីការផ្សព្វផ្សាយដំណើរការត្រួតពិនិត្យ ប្រមូលព័ត៌មានអំពីតថភាពសេដ្ឋកិច្ច-សង្គមរបស់ជនជាតិភាគតិចទាំង ៥៣ នៅឆ្នាំ ២០២៤។
តាមរយៈនោះ អនុវត្តសេចក្តីសម្រេចលេខ ០២/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្ដីពីការផ្តល់សច្ចាប័នលើគម្រោង “ត្រួតពិនិត្យ ប្រមូលព័ត៌មានអំពីតថភាពសេដ្ឋកិច្ច-សង្គមរបស់ជនជាតិភាគតិចទាំង៥៣” គណ:កម្មាធិការជនជាតិ បានសហការជាមួយអគ្គនាយកដ្ឋានស្ថិតិ កសាងវិធានការត្រួតពិនិត្យ ប្រមូលព័ត៌មានអំពីតថភាពសេដ្ឋកិច្ច-សង្គមរបស់ជនជាតិភាគតិចទាំង ៥៣ នៅឆ្នាំ២០២៤, គ្រោងធ្វើការត្រួតពិនិត្យ នៅឆ្នាំ២០២៤ ចាប់ផ្តើមដំណើរការនៅថ្ងៃទី០១/៧/២០២៤។
ដើម្បីមានការឯកភាពក្នុងកិច្ចចង្អុលការ រៀបចំមានប្រសិទ្ធភាពការងារត្រួតពិនិត្យជនជាតិភាគតិចទាំង៥៣ នៅឆ្នាំ២០២៤, គណៈកម្មាធិការជនជាតិ សំណុំពរដល់គណៈជនជាតិ និងស្ថាប័នការងារជនជាតិខេត្ត ក្រុងនានាចំណុះមជ្ឈិម សហការជាមួយនាយកដ្ឋានស្ថិតិភូមិភាគរៀបចំផ្សព្វផ្សាយដំណើរការត្រួតពិនិត្យត្រឹមត្រូវតាមគម្រោងដែលបានផ្តល់សច្ចានុមតិ។ គណ:ជនជាតិ និងស្ថាប័នការងារជនជាតិ កសាងផែនការនិងគ្រោងថវិកា បូកសរុបរួមជាមួយផែនការរបស់អង្គភាព ដើម្បីដាក់ជូនគណៈកម្មាធិការប្រជាជនខេត្តផ្តល់សច្ចាប័នដំណាក់កាលកសាងផែនការប្រចាំឆ្នាំ ដើម្បីអនុវត្តនូវភារកិច្ចជាក់ស្តែងមួយចំនួន។ ជាក់ស្តែងដូច៖ ឆ្នាំ២០២៤ កសាងផែនការនិងគ្រោងគណនេយ្យ ក្រុមការងារចូលរួមហ្វឹកហ្វឺនវិជ្ជាជីវៈត្រួតពិនិត្យថ្នាក់មជ្ឈិម ថ្នាក់ខេត្ត; ក្រុមត្រួតពិនិត្យហ្វឹកហ្វឺនថ្នាក់ខេត្ត ថ្នាក់ស្រុកឃ្លាំមើលការប្រមូលព័ត៌មាននៅលើភូមិសាស្រ្តផ្ទាល់ និងឃ្លាំមើលការឃោសនា។ ក្រុមការងារឃ្លាំមើលធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ឡើងវិញចំពោះលទ្ធផលនៃការត្រួតពិនិត្យ។ ឆ្នាំ ២០២៥ កសាងគ្រោងថវិកាទទួលគ្រប់គ្រង ទាញយកនិងប្រើប្រាស់លទ្ធផលនៃការត្រួតពិនិត្យទាំង៥៣ ជនជាតិ នៅឆ្នាំ២០២៤ ចូលរួមកិច្ចប្រជុំប្រកាសលទ្ធផលត្រួតពិនិត្យជនជាតិភាគតិចទាំង ៥៣ និងចូលរួមហ្វឹកហ្វឺនពីការងារធ្វើស្ថិតិ អាស្រ័យដោយគណៈកម្មាធិការជនជាតិរៀបចំឡើងនៅឆ្នាំ២០២៥...៕
យោង:កាសែតអេឡិកត្រូនិករដ្ឋាភិបាល-ប្រែសម្រួលៈ ត្រឹងរ៉ូន