ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/08/2023 - 11:00

ឧប​នាយក​រ​ដ្ឋមន្រ្តី ត្រឹង​លឺវ​ក្វាង ដឹក​នាំ​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ជា​មួយ​នឹង​ខេត្ត​នានា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​

នៅ​ខេត្ត​បាក​លីវ ឧប​នា​យក​រដ្ឋ​មន្រ្តី ត្រឹង​លឺវ​ក្វាង ទើប​ដឹក​នាំ​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ របស់​គណៈ​ចង្អុល​ការ​មជ្ឈិម​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ជា​មួយ​នឹង​ខេត្ត​នានា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

ឧបនា​យក​រដ្ឋ​មន្រ្តី ត្រឹង​លឺវ​ក្វាង អញ្ជើញ​ទៅ​ទស្សនា​ទម្រង់​ផលិត​កម្ម​
បង្កង​ - ស្រូវ​នៅ​ខេត្ត​បាក​លីវ។

យោង​តាម​របាយ​ការណ៍​ ភូមិ​ភាគ​នានា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​កំ​ពុង​ប្រ​ញឹក​អនុ​វត្ត​រំ​សាយ​ថវិ​កា​ភូមិ​ភាគ​ ដើម្បី​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ខិត​ខំ​ដល់​ចុង​ឆ្នាំ​ ២០២៣ សម្រេច​ ១០០% នៃ​ផែន​ការ។ ភូមិ​ភាគ​នានា​ក្នុង​តំ​បន់​បាន​ផ្សព្វ​ផ្សាយ​ដំ​ណើរ​ការ​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ខ្លឹម​សារ​ សកម្ម​ភាព​ចំ​ណុះ​គម្រោង​ អនុ​គម្រោង​ សមាស​ភាគ​នីមួយ​ៗ​នៃ​កម្ម​វិធី​ ជា​មូល​ដ្ឋាន​បាន​សម្រេច​លក្ខ​ឋាន​មួយ​ចំ​នួន​ក្នុង​ដំណាក់​ការ។ មាន​លក្ខ​ឋាន​ចំ​នួន​ ១១ ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច មាន​ដូច៖ ភូមិ​ដែល​មាន​ផ្លូវ​ថ្នល់​ចុះ​ដល់​មជ្ឈ​មណ្ឌល​ឃុំ​ គ្រួសារ​ប្រើ​ប្រាស់​បណ្ដាញ​អគ្គិសនី​ជាតិ​ ជន​រួម​ជាតិ​ភាគ​តិច​បាន​ប្រើ​ប្រាស់​ទឹក​ស្អាត​ សម្រេច​និង​សម្រេច​លើស​ផែន​ការ​ប្រ​គល់​ឱ្យ​; អត្រា​គ្រួសារ​ក្រីក្រ​ពហុ​វិមាត្រ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ថយ​ចុះ​ពី​ ៧,៦១% នៅ​ត្រឹម​ ៥,៧៣%។

មាន​ប្រ​សាសន៍​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​ ឧប​នា​យក​រដ្ឋ​មន្រ្តី ត្រឹង​លឺវ​ក្វាង បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ ការ​ប្ដេជ្ញា​ចិត្ត​របស់​ភូមិ​ភាគ​នានា​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ ពិសេស​ គឺ​ការ​គួប​ផ្សំ​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដើម្បី​បង្កើត​ចេញ​នូវ​សមិទ្ធ​ផល​គួរ​ជាទី​មោទនៈ។ ឧប​នា​យក​រដ្ឋ​មន្រ្តី ក៏​បាន​អះ​អាង ទស្សនៈ​និង​ស្មារតី​របស់​រដ្ឋា​ភិបាល​ គឺ​ធ្វើ​វិ​មជ្ឈ​ការ​ដល់​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិធី។ ហេតុ​នោះ​ ក្រ​សួង​ ស្ថា​ប័ន​មជ្ឈិម​នឹង​ចាត់​កម្មា​ភិ​បាល​ ទទួល​បន្ទុក​ជំ​នួយ​ភូមិ​ភាគ​នានា​ ដោះ​ស្រាយ​ការ​លំ​បាក​ ជាប់​ជំ​ពាក់​ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត​។ ឧប​នា​យក​រដ្ឋ​មន្រ្តី បាន​សំ​ណូម​ពរ​ដល់​ភូមិ​ភាគ​នានា​ ប្រ​សិន​បើ ជួប​ប្រ​ឈម​នូវ​បញ្ហា​ណា​មួយ​ គឺ​រាយ​ការណ៍​បញ្ហា​នោះ​ជូន​ដល់​ក្រ​សួង​គ្រប់​គ្រង​ជា​បន្ទាន់​ ហើយ​ក្រ​សួង​ត្រូវ​មាន​ឯក​សារ​ឆ្លើយ​តប​ទៅ​ភូមិ​ភាគ​ក្នុង​រយៈ​ពេល​ ៧ ថ្ងៃ; ក្រ​សួង​ដែល​ពាក់​ព័ន្ធ​ កសាង​ដាក់​ចេញ​សេចក្ដី​ ណែ​នាំ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដោយ​ឯក​សារ​ក្រ​ដាស​និង​ឯក​សារ​ផ្នែក​ទន់​ ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​សម្រាប់​ភូមិ​ភាគ​នានា​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ធានា​លក្ខណៈ ឯក​ភាព​និង​ព្រម​ៗគ្នា។

ក្នុង​ដំ​ណើរ​បេស​កកម្ម​នៅ​ខេត្ត​បាក​លីវ ឧប​នា​យក​រដ្ឋ​មន្រ្តី ត្រឹង​លឺវ​ក្វាង បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ស្ថាន​ភាព​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ចំ​នួន​ ៣ នៅ​ទី​រួម​ខេត្ត​យ៉ា​រ៉ាយ; អញ្ជើញទៅ​សួរ​សុខ​ទុក្ខ​ លើក​ទឹក​ចិត្ត​គ្រួសារ​ជន​ជាតិ​ខ្មែរ​នៅ​ទីប្រ​ជុំ​ជន​ហ្វា​ប៊ិញ​; ទៅ​ទស្ស​នា​ទម្រង់​ផលិត​កម្ម​បង្កង-ស្រូវ និង​ចិញ្ចឹម​សំ​ពោច​របស់​ប្រ​ជា​ជន​នៅ​ភូមិ​១៨ និង​ភូមិ​ ២២ ឃុំ​ផុង​ថាញ់ A ទីរួម​ខេត្ត​យ៉ា​រ៉ាយ៕

យ្វី​អាញ-ថាច់​ធី

ចែករំលែកអត្ថបទ