07/08/2023 - 16:53

កង​នា​វាចរណ៍​លេខ​ ២ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ត្រា​វិញ​ ជា​មួយ​ការ​ងារ​ជួយ​សង្គ្រោះ​លើ​សមុទ្រ​

កង​នា​វា​ចរណ៍​លេខ​២ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ត្រា​វិញ​ តែង​ម្ចាស់​ការ​សហ​ការ​នឹង​កង​កម្លាំង​នា​នា​និង​ឆ្លង​តាម​រយៈ​កម្លាំង​អ្នក​នេ​សាទ​ ក្តាប់​ស្ថាន​ភាព​តាម​តំ​បន់​សមុទ្រ។​ ពិសេស​ ផ្តោត​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​នូវ​វិធាន​ការ​លើក​កម្ពស់​សមត្ថ​ភាព​គ្រប់​គ្រង​ ការ​ពារ​អធិប​តេយ្យ​ សន្តិ​សុខ​តំ​បន់​សមុទ្រ​ និង​ភារ​កិច្ច​ ស្វែង​រក​ជួយ​សង្គ្រោះ។​

កម្មា​ភិបាល​យុទ្ធ​ជន​អង្គ​ភាព​កង​នា​វាចរណ៍​លេខ​២ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ត្រា​វិញ​
ថែទាំគ្រឿងអាវុធដែលបានបំពាក់។

តាម​ប្រ​សាសន៍​វរសេនីយ៍​ត្រី​ ឡេ​វ៉ាន់​ថាយ ស្នង​ការ​នយោ​បាយ​កង​នា​វា​ចរណ៍​លេខ​២ សម្រេច​បាន​លទ្ធ​ផល​ខាង​លើ​ អា​ស្រ័យ​ដោយ​គណៈ​កម្មា​ធិការ​សាខា​បក្ស​ មេ​បញ្ជា​ការ​អង្គ​ភាព​បាន​ចង្អុល​ការ​យ៉ាង​ជិត​ដិត អនុវត្ត​ល្អ​នូវ​ការ​ងារ​អប់រំ​នយោ​បាយ​ សតិ​អា​រម្មណ៍​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន។​ ក្នុង​រយៈ​ពេល​ពាក់​កណ្ដាល​អា​ណត្តិ​កាល​(២០២០- ២០២៥) ទោះ​បី​ស្ថិត​ក្នុង​លក្ខណៈ​ដែល​កម្លាំង​ទ័ព​មិន​គ្រប់​ចំ​នួន​ ព្រោះ​ត្រូវ​បំ​ពេញ​ភារ​កិច្ច​រយៈ​ពេល​ច្រើន​ថ្ងៃ​នៅ​លើ​ផ្ទៃ​សមុទ្រ​ ប្រ​ចាំ​ការ​នៅ​តាម​កំ​ពង់​ផែ​នា​នា​ និង​បង្កើន​កង​កម្លាំង​ដល់​ខេត្ត​ជិត​ខាង​ផង​ ប៉ុន្តែ​កម្មា​ភិបាល​យុទ្ធ​ជន​អង្គ​ភាព​បាន​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​វិន័យ​ ច្បាប់​ រក្សា​ខ្ជាប់​គោល​ជំ​ហរ​នយោ​បាយ​ លើក​កម្ពស់​ស្មារតី​ ទទួល​ខុស​ត្រូវ​ឆ្លង​កាត់​ការ​លំ​បាក​ អនុវត្ត​និង​សម្រេច​បាន​ល្អ​នូវ​ភារ​កិច្ច។​

ចាប់​ពី​ឆ្នាំ​២០១៧ ទម្រង់​ “ក្រុម​ទូក​កប៉ាល់ ជួយ​សង្គ្រោះ​លើ​ផ្ទៃ​សមុទ្រ​” ត្រូវ​បាន​បង្កើត​ឡើង​និង​ដំ​ណើរ​ការ​មក​ អង្គ​ភាព​បាន​ប្រ​មូល​អ្នក​នេសាទ​មាន​មធ្យោ​បាយ​ប្រ​កប​របរ​នេសាទ​លើ​ផ្ទៃ​សមុទ្រ​១២​គ្រួ​សារ​ ពង្រីក​ស្មារតី​សាមគ្គី​ ទទួល​ខុស​ត្រូវ​ទាន់​ពេល​វេលា​ នៅ​នឹង​កន្លែង​ ដើម្បី​ជួយ​សង្គ្រោះ​ ខណៈ​ដែល​ជួប​គ្រោះ​លើ​ផ្ទៃ​សមុទ្រ​ជាយ​ថា​ហេតុ​។​ ម្យ៉ាង​ទៀត​ ជា​និច្ច​កាល​រៀប​ចំ​ការ​ឃោ​សនា​ ផ្សព្វ​ផ្សាយ​ច្បាប់​គោល​ការណ៍​ ឯក​សារ​ បទ​ប្បញ្ញត្តិ​ដល់​អ្នក​នេ​សាទ ដូច​ជា៖ ច្បាប់​ព្រំ​ដែន​ជាតិ​ ច្បាប់​សមុទ្រ​វៀត​ណាម បទ​ប្បញ្ញត្តិ​ស្តីពី​ការ​គ្រប់​គ្រង​មនុស្ស​ មធ្យោ​បាយ​ចេញ​ចូល​ធ្វើ​សកម្ម​ភាព​តំ​បន់​ព្រំ​ដែន​សមុទ្រ៘ ចលនា​នេសាទ​ករ​ច្បាម​ដែន​នេសាទ​ទាញ​យក​ផល​សមុទ្រ​; មិន​ត្រូវ​បំ​ពាន​ដែន​សមុទ្រ​របស់​ប្រ​ទេស​ក្រៅ​ពេល​នេសាទ​លើ​ផ្ទៃ​សមុទ្រ។​ អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​បទ​ប្បញ្ញត្តិ​ក្នុង​ការ​គ្រប់​គ្រង​ និង​ទាញ​យក​ផល​សមុទ្រ។​ ឆ្លង​តាម​រយៈ​នោះ​ ធ្វើ​ឱ្យ​កម្មា​ភិបាល​ យុទ្ធ​ជន​និង​អ្នក​នេសាទ​ក្នុង​“ក្រុម​ទូក​កប៉ាល់ ជួយ​សង្គ្រោះ​លើ​ផ្ទៃ​សមុទ្រ​” មាន​ស្មារតី​ភ្ញាក់​រលឹក​ត្រឹម​ត្រូវ​អំ​ពី​អធិប​តេយ្យ​សមុទ្រ​-កោះ។​ ដឹង​ច្បាស់​ពី​ឧបាយ​កល​ធ្វើ​សកម្ម​ភាព​របស់​ពួក​ជន​ល្មើស​; សកម្ម​ ភ្ញាក់​រលឹក​អនុវត្ត​ម៉ឺង​ម៉ាត់ ច្បាប់​ស្តីពី​ព្រំ​ដែន​សមុទ្រ។​

នេសាទ​ករ ហ្វិញ​វ៉ាន់​ម៉ឹង ប្រ​ធាន​ “ទូក​កប៉ាល់ ជួយ​សង្គ្រោះ​លើ​ផ្ទៃ​សមុទ្រ​” ឱ្យ​ដឹង៖ ចាប់​ពី​ក្រុម​ទូក​កប៉ាល់​បាន​ដំ​ណើរ​ការ​មក​បាន​បង្កើត​នូវ​ចំ​ណង​សាមគ្គី​ភាព​ ផ្សារ​ភ្ជាប់​រវាង​អ្នក​នេ​សាទ​ជា​មួយ​អង្គ​ភាព​នា​នា​នៃ​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​និង​អ្នក​នេសាទ; ស្មារតី​ទទួល​បន្ទុក​ត្រូវ​បាន​កើន​ឡើង​ ជា​និច្ច​កាល​យក​ចិត្ត​ទុក​ដាក់​ ឧបត្ថម្ភ​គាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ប្រ​កប​របរ​បាន​ល្អ​ជាង​មុន។​ ទន្ទឹម​នឹង​នោះ​ រួម​គ្នា​ការ​ពារ​ដែន​សមុទ្រ​ក្នុង​ខេត្ត​ ខណៈ​ពេល​ប្រ​ទះ​ឃើញ​កប៉ាល់​ចម្លែក​ ឬ​មធ្យោ​បាយ​ផ្សេង​ៗ​ទាញ​យក​ផល​ធន​ធាន​រ៉ែ​ខុស​ច្បាប់​ ជូន​ដំ​ណឹង​បាន​ទាន់​ពេល​ដល់​កង​នា​វា​ចរណ៍​លេខ​២ និង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​កំ​ពង់​ផែ​ទ្រឿង​ឡុង​ហ្វា” ៕​

                           យោង៖ កា​សែត​ត្រា​វិញ​-ប្រែ​សម្រួល៖ លីសៀ

ចែករំលែកអត្ថបទ