25/07/2023 - 10:04

កង​ K៩៣-ប្រ​មូល​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​ចំ​នួន​៥១ ធានា​សុវត្ថិ​ភាព​មនុស្ស​និង​មធ្យោ​បាយ

យោង​តាម​គណៈ​កម្មា​ធិការ​បក្ស​នៃ​កង​ K៩៣ (បញ្ជា​ការ​ដ្ឋាន​ យោ​ធាខេត្ត​អាង​យ៉ាង​) ក្នុង​៦ខែ​ដើម​ឆ្នាំ​ ២០២៣ គណៈ​កម្មា​ធិការ​បក្ស​-គណៈ​បញ្ជា​ការ​នៃ​កង​K៩៣ បាន​ដឹក​នាំ ចង្អុល​ការ​សម្រេច​ជោគ​ជ័យ​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន។​ កង​K៩៣ បាន​បញ្ជ្រាប​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ផែន​ការ​ស្វែង​រក​ប្រ​មូល​អដ្ឋិធាតុ​យុទ្ធ​ជន​ពលី​ ដំ​ណាក់​កាល​ XXII រដូវ​ប្រាំង ឆ្នាំ​២០២២​-២០២៣ របស់​គណៈ​ចង្អុល​ការ​លេខ​ ៥១៥ ខេត្ត​អាង​យ៉ាង​; រៀប​ចំ​កម្លាំង​មធ្យោ​បាយ​ស្វែង​រក​និង​ប្រ​មូល​អដ្ឋិ​ធាតុ​នៅ​ខេត្ត​ចំ​នួន​ពីរ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ គឺខេត្ត​តា​កែវ​និង​ខេត្ត​កំ​ពង់​ស្ពឺ ដោយ​ធ្វើ​ការ​ស្វែង​រក​នៅ​១៥​កន្លែង​ គាល់​ជីក​ស្វែង​រក​នៅ​១១.០០០​ទីតាំង​ ដោយ​បរិ​មាណ​គាស់​ជីក​លុប​ដី​ថ្មប្រ​មាណ​ ១៣.០០០​ម៉ែត្រ​គុប។​ ឆ្លង​តាម​រយៈ​នោះ​ ប្រ​មូល​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​បាន​ចំ​នួន​៥១ ធានា​សុវត្ថិ​ភាព​មនុស្ស​ និង​មធ្យោ​បាយ។​

​ គណៈ​កម្មា​ធិការ​បក្ស​នៃ​កង​ K៩៣ រៀប​ចំ​កិច្ច​ប្រ​ជុំ​បូក​សរុប​បណ្ដោះ​អា​សន្ន​
ការងារ៦ខែដើមឆ្នាំ២០២៣។

ក្នុង​ដំ​ណាក់​កាល​អនុវត្ត​ភារ​កិច្ច​ កង​K៩៣ បាន​ធ្វើ​សេនា​ធិការ​ស្នើ​ គណៈ​ចង្អុល​ការ​លេខ​៥១៥ ខេត្ត​និង​បញ្ជា​ការ​ដ្ឋាន​យោ​ធាខេត្ត ​រក្សា​ល្អ​ចំ​ណង​ទំ​នាក់​ទំ​នង​កិច្ច​ការ​បរ​ទេស​ជា​មួយ​នឹង​កង​យោធ​ពល ខេមរ​ភូមិន្ទ រៀប​ចំ​គណៈ​ប្រ​តិភូ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ក្នុង​ឱកាស​បុណ្យ​ទាន​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ប្រ​ជា​ជន​កម្ពុជា​ បង្ក​សាម​គ្គី​ភាព​ ជិត​ស្និទ្ធ​រវាង​កង​ទ័ព​ និង​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​ពីរ​និយាយ​រួម​ និង​ខេត្ត​ទាំង​ពីរ​គឺ​តា​កែវ​និង​កំ​ពង់​ស្ពឺជា​មួយ​នឹង​ខេត្ត​អាង​យ៉ាង​និយាយ​ដោយ​ឡែក។​ គិត​គូរ​កែ​លម្អ​ជីវ​ភាព​សម្ភារៈ ស្មារតី​ជូន​កង​ទ័ព​; ការ​ងារ​កសាង​បក្ស​ ការ​ងារ​ព័ស្ដុភារ​ បច្ចេក​ទេស ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ដិតដល់​ធា​នា​ភារ​កិច្ច​ជា​ប្រ​ចាំ​ក៏​ដូច​ជា​ភារ​កិច្ច​ ត្រៀម​ប្រ​យុទ្ធ​និង​អនុវត្ត​ភារ​កិច្ច​ពិសេស​របស់​អង្គ​ភាព...៕​

យោង​តាម​គេ​ហទំ​ព័រ​អេឡិច​ត្រូនិកខេត្ត​អាង​យ៉ាង​- ថាច់​ធី 

ចែករំលែកអត្ថបទ