មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/07/2023 - 08:54

អ្នក​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ ៣១ លើក​

អ្នក​គ្រូ​វ៉ធី​ឡែ​ហាំង គ្រូ​បង្រៀន​សាលា​បឋម​សិក្សា​ឡុង​ភូ A ឃុំ​ឡុង​ភូ ខេត្ត​សុក​ត្រាំង​ ជា​អ្នក​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ ៣១ លើក​។​ អ្នក​គ្រូ​ហាំង បាន​ចូល​រួម​កម្ម​វិធី​ស្ងើច​សរ​សើរ​អ្នក​ប​រិច្ចាគ​ឈាម​លេច​ធ្លោ​ទូទាំង​ប្រ​ទេស​ ឆ្នាំ​២០២២។​

អ្នក​គ្រូ​ វ៉ធី​ឡែ​ហាំង ចែក​រំលែក​អំ​ពី​ស្នា​ដៃ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ក្នុង​ពិធី​ស្ងើច​សរ​សើរ​អ្នក​បរិច្ចាគ​ឈាម​ លេច​ធ្លោ​របស់​ខេត្ត​សុក​ត្រាំង។​

ជា​មួយ​នឹង​សារ​ “មួយ​តំ​ណក់​ឈាម​ដែល​បរិច្ចាគ​ជីវិត​មនុស្ស​ម្នាក់​បាន​រស់​ឡើង​វិញ​” និង​ការ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ គឺ​ដើម្បី​ចែក​រំលែក​ក្ដី​លំ​បាក​ជា​មួយ​នឹង​អ្នក​ជំ​ងឺ​កំ​ពុង​ត្រូវ​ការ​ឈាម​ ម្ល៉ោះ​ហើយ​តាំង​ពី​ឆ្នាំ​ ២០១២ មក​ទល់​បច្ចុប្បន្ន​ អ្នក​គ្រូ​វ៉ធី​ឡែ​ហាំង តែង​សកម្ម​ចូល​រួម​បរិច្ចាគ​ឈាម។​ តាម​សម្ដី​អ្នក​គ្រូ​ហាំង តំ​ណក់ឈាម​ដែល​បាន​បរិច្ចាគ​ គឺបង្កប់​នូវ​អត្ថ​ន័យ​យ៉ាង​ធំ​ធេង​និង​នាំមក​នូវ​ភាព​រស់​រាន​ជីវិត​ដល់​មនុស្ស​ជា​ច្រើន​។​ រាល់​ពេល​ដែល​សមា​គម​កាក​បាទ​ក្រ​ហម​បំ​ផុស​ចលនា​បរិច្ចាគ​ឈាម​សប្បុរស​ធម៌​ គឺអ្នក​គ្រូ​តែង​ចូល​រួម​ជា​និច្ច​។​ ពី​ព្រោះ​អ្នក​គ្រូ​យល់​ឃើញ​ថា​ ក្រោយ​ពី​បរិច្ចាគ​ឈាម​ រាង​កាយ​មិន​ត្រឹម​តែ​ផលិត​ឈាម​ថ្មី​ដែល​ល្អ​សម្រាប់​រាង​កាយ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​ដល់​អ្នក​ជំ​ងឺ​ដែល​កំ​ពុង​ត្រូវ​ការ​ឈាម​ក្នុង​ពេល​សង្រ្គោះ​បន្ទាន់​និង​ព្យា​បាល។​

អ្នក​គ្រូ​ វ៉ធី​ឡែ​ហាំង ចូល​រួម​បរិច្ចាគ​ឈាម។

រៀង​រាល់​ឆ្នាំ​ អ្នក​គ្រូ​ហាំង​បាន​បរិច្ចាគ​ឈាម​ពី​ ២ ដល់​ ៣ លើក។​ អ្នក​គ្រូ​ហាំង ឱ្យ​ដឹង​៖ “តំ​ណក់​ឈាម​ដែល​បាន​បរិច្ចាគ​ គឺនាំ​មក​ក្ដី​ជំ​នឿ​ ក្ដី​សង្ឃឹម​រស់​រានជីវិត​មិន​ត្រឹម​ចំ​ពោះ​អ្នក​ទទួល​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​នាំ​មក​ក្ដី​រីក​រាយ សុភ​មង្គល​ដល់​សាច់​ញាតិ​អ្នក​ជំ​ងឺ​ទៀត​ផង​ ដូច្នោះ​ហើយ​ខ្ញុំ​នឹង​ចូល​រួម​បរិច្ចាគ​ឈាម​រហូត​លុះ​ណា​តែ​សុខ​ភាព​ខ្ញុំ​លែង​អនុញ្ញាត​ទើប​ឈប់។​ ជា​ច្រើន​ឆ្នាំ​មក​នេះ​ ថ្វី​ដ្បិត​តែ​ចូល​រួម​បរិច្ចាគ​ឈាម​ច្រើន​លើក​ក៏​ពិត​មែន​ ប៉ុន្តែ​សុខ​ភាព​ខ្ញុំ​ល្អ​ជា​ធម្ម​តា។​ រាល់​ថ្ងៃ​ ខ្ញុំ​បង្រៀន​ដល់​ទៅ​ ២ ពេល​ និង​មើល​ថែ​គ្រួ​សារ​ជា​ធម្ម​តា”។​ ឃើញ​ដូច្នោះ​ មិត្ត​ភក្ដិ​ មិត្ត​រួម​អា​ជីព​និង​មនុស្ស​ក្នុង​គ្រួ​សារ​មាន​ភាព​ជឿ​ជាក់​ ហើយ​ស្ម័គ្រ​ចិត្ត​រួម​ជា​មួយ​អ្នក​គ្រូ​ហាំង​ទៅ​បរិច្ចាគ​ឈាម។​ មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ អ្នក​គ្រូ​ចលនា​អ្នក​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ប្រ​មាណ​ ១០ នាក់។​

ជិត​ ៣០ ឆ្នាំ​ក្នុង​អា​ជីព​ជាគ្រូ​បង្រៀន​ អ្នក​គ្រូ​ហាំង តែង​សម្រេច​ល្អ​ភារ​កិច្ច​បាន​ប្រ​គល់​ជូន។​ អ្នក​គ្រូ​ហាំង ជា​មនុស្ស​ម្នាក់​រួស​រាយ​រាក់​ទាក់​ តែង​ជួយ​ដល់​សិស្ស​ខ្មែរ​ឱ្យ​ហ៊ាន​បញ្ចេញ​យោ​បល់ ឧស្សាហ៍​រៀន​សូត្រ។​ អស់​ពី​ចិត្ត​ពី​ថ្លើម​ក្នុង​ការ​បង្ហាត់​បង្រៀន​ សកម្ម​ចូល​រួម​ក្នុង​ចលនា​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ ម្ល៉ោះ​ហើយ​អ្នក​គ្រូ​តែង​តែ​ជា​គំរូ​លេច​ធ្លោ។​ អ្នក​គ្រូ​ហាំង ឱ្យ​ដឹង៖ ”នៅ​ពេល​ដែល​យើង​បរិច្ចាគ​ឈាម​ យើង​ទទួល​បាន​ការ​ពិនិត្យ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​ នៅ​ពេល​ដែល​បង្កើត​បាន​ឈាម​ថ្មី​ រាង​កាយ​យើង​មាន​សុខ​ភាព​ល្អ​ជាង។​ ខ្ញុំ​សង្ឃឹម​ថា​ អ្នក​ដែល​ស្ម័គ្រ​ចិត្ត​មាន​សុខ​ភាព​ល្អ​បរិបូរ​ កុំ​បារម្ភ​ក្នុង​ការ​បរិច្ចាគ​ឈាម​ ហើយ​សូម​គិត​ថា​ តំ​ណក់​ឈាម​ដែល​បាន​បរិច្ចាគ​នឹង​ជួយ​អ្នក​ជំ​ងឺ​ដែល​កំ​ពុង​ត្រូវ​ការ​ឈាម​ឱ្យ​រស់​រាន​មាន​ជីវិត ហើយ​ការ​បរិច្ចាគ​ឈាម​គឺ​ទង្វើ​ល្អ​ មាន​ប្រ​យោជន៍​ជូន​សង្គម”៕​

 លី​ធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ