19/06/2023 - 16:54

មាន​ការ​ផ្លាស់​ប្តូរ​ពី​គោល​នយោ​បាយ​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ចាប់​ពី​ថ្ងៃ​ទី ២០/៥/២០២៣

ចាប់​ពី​ថ្ងៃ​ទី ២០ ខែ​ឧសភា ឆ្នាំ​ ២០២៣ គោល​នយោ​បាយ​ថ្មី​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ពី​ការ​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​នឹង​មាន​សុពល​ភាព​ជា​ផ្លូវ​ការ​។

គោល​នយោ​បាយ​ថ្មី​មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី ២០ ខែ​ឧសភា ឆ្នាំ​ ២០២៣។ 
 (រូបថតជាឧទាហរណ៍)

អនុ​ក្រឹត្យ​លេខ​ ១០/២០២៣/NĐ-CP វិសោ​ធន​កម្ម​អនុ​ក្រឹត្យ​មួយ​ចំ​នួន​ដែល​ណែ​នាំ​ពី​ច្បាប់​ដី​ធ្លី មាន​ខ្លឹម​សារ​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ជា​ច្រើន​ ទាក់​ទង​នឹង​ការ​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី ជាក់​ស្ដែង​គឺ៖

បណ្ដា​ករណី​សុំ​ប្ដូរ​ឬ​ផ្ដល់​ឡើង​វិញ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី ការ​ទិញ​-លក់​ ការ​ប្តូរ​ប្រ​ភេទ​នៃ​ការ​ប្រើ​ប្រាស់​ដី។ល។ ដែល​តម្រូវ​ឱ្យ​មាន​ការ​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ឡើង​វិញ​ មុន​នេះ​ត្រូវ​ធ្វើ​នៅ​មន្ទីរ​ធន​ធាន​ធម្ម​ជាតិ​និង​បរិ​ស្ថាន​ ឥឡូវ​នេះ​នឹង​ធ្វើ​នៅ​ការិយា​ល័យ​ចុះ​បញ្ជី​ដី​ធ្លី​វិញ។

បណ្ដា​សំ​ណង់​សាង​សង់​ដែល​ប្រើ​ប្រាស់​ក្នុង​គោល​បំ​ណង​ស្នាក់​នៅ​ទេស​ចរណ៍​លើ​ដី​ពាណិជ្ជ​កម្ម​ និង​សេវា​កម្ម​ ដូច​ជា មណ្ឌល​សណ្ឋា​គារ​ វីឡា​ខុន​ដូ... ប្រ​សិន​បើ​ឆ្លើយ​តប​គ្រប់​លក្ខ​ខណ្ឌ​នៃ​ច្បាប់​ដី​ធ្លី សំ​ណង់​ អា​ជីវ​កម្ម​ អច​លន​ទ្រព្យ​ គឺ​បាន​ទទួល​ប័ណ្ណ​កម្ម​សិទ្ធិ​សំ​ណង់​សាង​សង់​ភ្ជាប់​នឹង​ដី​ទៅ​តាម​ប្រ​ភេទ​ប្រើ​ប្រាស់​ដី​ពាណិជ្ជ​កម្ម​ឬសេវា​កម្ម។

នីតិ​វិធី​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​អន​ឡាញ​ ត្រូវ​បាន​កំ​ណត់​កាន់​តែ​ច្បាស់​លាស់​ជាង​ តាម​រយៈ​នោះ​ អ្នក​ប្រើ​ប្រាស់​ដី​អាច​បំ​ពេញ​កា​តព្វ​កិច្ច​ហិរញ្ញ​វត្ថុ​របស់​ពួក​គេ​ដោយ​ផ្ទាល់​ ឬតាម​អ៊ីន​ធឺ​ណិត​ តាម​រយៈ​មុខ​ងារ​ទូទាត់​នៃ​ច្រក​សេវា​កម្ម​សា​ធារណៈ​...៕

        យោង​តាម​៖ luatvietnam.vn - សុផន 

ចែករំលែកអត្ថបទ