មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/06/2023 - 08:09

ក្តី​រីក​រាយ​របស់​ប្រ​ជា​ជន​នៅ​ភូមី

ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ភូមី ស្រុក​មីទូ ខេត្ត​សុក​ត្រាំង អ្នក​ណា​ក៏​ត្រេក​អរ​រីក​រាយ​ខណៈ​ពេល​ឃើញ​តំ​បន់​ជន​បទ​មាន​ភាព​ផ្លាស់​ថ្មី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ជីវ​ភាព​ឈាន​ឡើង​ជា​លំ​ដាប់។ ពិសេស​គឺ​ ផ្លូវ​គមនា​គមន៍​ជន​បទ​ត្រូវ​បាន​ក្រាល​បេតុង​តភ្ជាប់​ចុះ​រាល់​ភូមិ​ស្រុក​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ផលិត​កម្ម​ ការ​ធ្វើ​ដំ​ណើរ​និង​ដឹក​ជញ្ជូន​កសិផល​ជា​ដើម។

ផ្លូវ​តំ​បន់​ជន​បទ​ភូមី ត្រូវ​បាន​ក្រាល​បេតុង។

ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​ជាង​ ៩០% ម៉្លោះ​ហើយ​ជា​ច្រើន​ឆ្នាំ​កន្លង​ ឃុំ​ភូមី​ទទួល​ផល​ប្រ​យោជន៍​ពី​គោល​នយោ​បាយ​ដាច់​ដោយ​ឡែក​ជា​ច្រើន​របស់​បក្ស​ រដ្ឋ​ ដែល​វិនិ​យោគ​អភិវឌ្ឍ​តំ​បន់​ជន​ជាតិ។ ដោយ​កំ​ណត់​ច្បាស់​ការ​អភិវឌ្ឍ​គមនា​គមន៍​ជន​បទ​ គឺ​ជាន់​ជំរុញ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ម្ល៉ោះ​ហើយ​ឃុំ​ភូមី​ឆ្លៀត​ ឱកាស​ពី​ប្រ​ភព​កម្លាំង​ជា​ច្រើន​ ដើម្បី​វិនិ​យោគ​កសាង​ដង​ផ្លូវ​គមនា​គមន៍​ជន​បទ។ បច្ចុប្បន្ន​ បណ្តាញ​ផ្លូវ​ឃុំ​ និង​ផ្លូវ​អន្ត​ឃុំ​ជាង​ ១៣ គ.ម ត្រូវ​ បាន​ក្រាល​បេ​តុង បណ្តាញ​ផ្លូវ​ភូមិ​ស្ទើរ​តែ​ទាំង​អស់​តភ្ជាប់​ភូមិ​ត្រូវបាន​ចាក់​បេតុង​រឹង​មាំ​ ផ្លូវ​ពី​មជ្ឈ​មណ្ឌល​ឃុំ​ទៅ​ទល់​នឹង​ស្រុក​ត្រូវ​បាន​ក្រាល​កៅ​ស៊ូ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ផលិកម្ម​ ដឹក​ជញ្ជូន​ដោះ​ដូរ​ពាណិជ្ជ​កម្ម​ ធ្វើ​ឱ្យ​ប្រជា​ជន​មាន​ឱកាស​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ធ្វើ​មាន។ ពូដោ​ហឿង នៅ​ភូមិ​បឹង​កក់​ ឱ្យ​ដឹង​៖ “មាមីង​ខ្មែរ​នៅ​តំ​បន់​ជន​បទ​រស់​នៅ​ប្រ​កប​របរ​កសិកម្ម​ ម្ល៉ោះ​ហើយ​ពេល​ឃើញ​ដង​ផ្លូវ​ជន​បទ​បាន​ក្រាល​បេតុង​សម្រេច​ជា​ស្ថា​ពរ​តភ្ជាប់​ជា​មួយ​នឹង​ភូមិ​ស្រុក​ជិត​ខាង​អ្នក​ណា​ក៏​ត្រេក​អរ​ដែរ។ ពី​ព្រោះ​កសិផល​ដែល​មា​មីង​ ផលិត​ត្រូវ​បាន​ដឹក​ជញ្ជូន​ជួញ​ដូរ​មាន​ភាព​ងាយ​ស្រួល រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ជីវ​ភាព​កាន់​តែ​ឈាន​ឡើង​ជា​លំ​ដាប់​”។

មាន​ទឹក​សាប​ខួប​ប្រាំង​វស្សា ម្ល៉ោះ​ហើយ​មាមីង​ខ្មែរ​ឃុំ​ភូមី ស្ងប់​ចិត្ត​ដាំ​ដំណាំ​រួម​ផ្សំ​
ដើម្បីបង្កើនប្រាក់ចំណូល។

សង​ខាង​ដង​ផ្លូវ​ជន​បទ​ប្រ​វែង​ជាង​ ៦ គ.ម ទៅ​ទល់​នឹង​ភូមិ​តា​បៀង​ សុទ្ធ​តែ​មាន​ផ្ទះ​សម​រម្យ​ដែល​ទើប​នឹង​សាង​សង់​ ហើយ​ត្រូវ​បាន​មា​មីង​ ដាំ​ផ្កា​ឈើ​លម្អ​ធ្វើ​ជា​របង​ ញុាំង​ឱ្យ​ទេស​ភាព​ បរិស្ថាន​បៃ​តង ជ្រះ​ ស្អាត។ លោក​ម៉ាលឿង​ថៀង​ លេខា​សាខា​បក្ស​ភូមិ​តា​បៀង​ ឱ្យ​ដឹង​៖ “ពី​ដើម​ភូមិ​នេះ​មាន​គ្រួសារ​ក្រីក្រ​ជិត​ ៥០ គ្រួ​សារ​ ប៉ុន្តែ​ចាប់​ពី​ពេល​ដែល​រដ្ឋ​វិនិ​យោគ​គោល​នយោ​បាយ​ជា​ច្រើន​សម្រាប់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ឃើញ​ថា​ភូមិ​ស្រុក​ចាប់​ផ្តើម​ផ្លាស់​ប្ដូរ​ជា​បន្ត​បន្ទាប់។ បច្ចុប្បន្ន​ ប្រ​ព័ន្ធ​ធារា​សាស្ត្រ​សម្រេច​ជាស្ថា​ពរ មាន​ទឹក​សាប​ខួប​ប្រាំង​វស្សា មាមីង​ក៏​គិត​គូរ បង្ក​បង្កើន​ផល​; អគ្គិសនី​ ទឹក​ស្អាត​ចុះ​ទៅ​ដល់​ផ្ទះ​ ពិសេស​ គឺ​ផ្លូវ​គមនា​គមន៍​ជន​បទ​កសាង​ធំ​ទូលាយ​តភ្ជាប់​ភូមិ​ ហេតុ​នោះ​ការ​ជួញ​ដូរ បង្ក​បង្កើន​ផល​មាន​ភាព​ងាយ​ស្រួល។ ក្រៅ​ពី​នេះ​ មា​មីង​ខ្មែរ​ថែម​ទាំង​ចេះ​ធ្វើ​អា​ជីវ​កម្ម​ខាង​សម្ភារៈ​ កសិកម្ម​ សម្ភារៈ​សំ​ណង់​ គ្រឿង​សង្ហា​រិម៘ ម្ល៉ោះ​ហើយ​ មាន​អ្នក​ខ្លះ​សង់​ផ្ទះ​រាប់​ពាន់​លាន​ដុង​។ ផ្តើម​ពី​ការ​ឈាន​ឡើង​ចាក​ផុត​ក្រីក្រ​និង​ការ​ធ្វើ​មាន​របស់​មាមីង​ ទើប​អត្រា​គ្រួ​សារ​ក្រីក្រ​របស់​ភូមិ​កាត់​បន្ថយ​នៅ​ក្រោម​ ២%ប៉ុណ្ណោះ​”។

លោក​ ថាច់​មិញ​ឡី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ឃុំ​ភូមី ឱ្យ​ដឹង​៖ “ផ្តើម​ពី​កិច្ច​ចង្អុល​ការ​យ៉ាង​ម៉ឺង​ម៉ាត់​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ កម្ម​វិធី​និង​គម្រោង​នានា​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ព្រម​ៗ​គ្នា​ និង​មាន​ប្រ​សិទ្ធ​ភាព​។ ក្នុង​នោះ​ លេច​ធ្លោ​បំ​ផុត​គឺ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ជន​បទ​ បាន​បង្ក​ជា​កម្លាំង​ចលករ​ជំរុញ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​បទ​ភូមី។ បច្ចុប្បន្ន​ ឃុំ​កំ​ពុង​ធ្វើ​បែប​បទ​ស្នើ​ ទទួល​ស្គាល់​ឃុំ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​ក្នុង​ឆ្នាំ​ ២០២៣​នេះ​”៕                 

                                    យ្វី​អាញ-លីសៀ

ចែករំលែកអត្ថបទ