05/06/2023 - 11:02

ផ្សព្វ​ផ្សាយ​មាន​ប្រសិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​ជន​ជាតិ​

គៀង​យ៉ាង​ ជា​ខេត្ត​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ម្ល៉ោះ​ហើយ​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​ជា​ច្រើន​របស់​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច តែង​បាន​ខេត្ត​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព។

វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ខេត្ត​គៀង​យ៉ាង​ ទើប​បើក​ឱ្យ​ប្រើ​ប្រាស់​បន្ទប់​
អាន​សៀវ​ភៅ​ដ៏​ស្អាត​ បង្ក​លក្ខណៈ​សម្រាប់​សិស្ស​អភិវឌ្ឍ​ភាសា​ លើក​កម្ពស់​
សមត្ថ​ភាព​ត្រិះ​រិះ​ពិចារ​ណា។ រូប​៖ ហ្វិញ​យ៉ាវ​

តាម​ប្រសាសន៍​លោក​យ័ញ​ភុក​ ប្រធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ រយៈ​ពេល​កន្លង​ ខេត្ត​អនុវត្ត​បាន​ល្អ​នូវ​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម​ ជួយ​ឱ្យ​ជន​រួម​ជាតិ​មាន​លក្ខណៈ​ផ្លាស់​ប្តូរ​ ញុាំង​ឱ្យ​ជីវ​ភាព​បាន​ល្អ​ប្រ​សើរ​ឡើង។ គណៈ​ជន​ជាតិ​ នៅ​ទាំង​ចាត់​គណៈ​ប្រតិភូ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ លើក​ទឹក​ចិត្ត​គ្រួសារ​គោល​នយោ​បាយ​ អ្នក​មាន​ប្រ​ជា​ប្រិយ និង​ជូន​អំ​ណោយ​ដល់​គ្រួសារ​លំ​បាក​ក្នុង​ឱកាស​បុណ្យទាន​ប្រពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។ល។ ព្រម​ទាំង​ចាត់​តាំង​នាំ​អ្នក​មាន​ប្រជា​ប្រិយ​ទៅ​ទស្សនា រៀន​សូត្រ​បទ​ពិ​សោធន៍​ទៀត​ផង។ គិត​ចាប់​ពី​ដើម​ឆ្នាំ​មក​ទល់​ពេល​នេះ​ គណៈ​ជន​ជាតិ​បាន​ធ្វើ​សេនា​ធិការ​ជូន​ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់​ ចលនា​សប្បុ​រស​ជន​ជូន​អំ​ណោយ​រាប់​រយ​ចំ​ណែក​ដល់​គ្រួសារ​លំ​បាក​ ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាមគ្គី​ជូន​គ្រួសារ​ជាច្រើន​ និង​ពិនិត្យ​ព្យា​បាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​ជំងឺ​រាប់​រយ​លើក​នាក់​ផង​ដែរ។ ពិសេស​ គឺ​បង្ក​លក្ខណៈ​ដើម្បី​មាមីង​ខ្មែរ​ចាត់​តាំង​នូវ​សកម្ម​ភាព​វប្ប​ធម៌​ កីឡា​តាម​ទំ​នៀប​ទម្លាប់ ប្រ​ពៃ​ណី ដូច​៖ ប្រណាំង​ទូក-ង រុញ​អង្រែ ទាញ​ព្រ័ត្រ​ សម្តែង​បង្ហាញ​សម្លៀក​បំ​ពាក់​ ប្រ​ឡង​ប្រគំ​ភ្លេង​ពិណ​ពាទ្យ​ជា​ដើម​។

ថ្នាក់​រៀន​អន្តេវា​សិក​នីមួយ​ៗ   នៃ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​គៀង​យ៉ាង​
ចូល​រួម​តាំង​ពិព័រណ៍​សៀវ​ភៅ​នៅ​សាលា។ រូប​៖ ហ្វិញ​យ៉ាវ​

លោក​យ័ញ​ភុក​ ឱ្យ​ដឹង​បន្ថែម៖ “ដើម្បី​បង្ក​លក្ខណៈ​ជូន​ពុទ្ធ​បរិ​ស័ទ​មាន​កន្លែង​សម្រាប់​សកម្ម​ភាព​ជំនឿ​សាសនា​មាន​ភាព​ងាយ​ស្រួល​នោះ​ ខេត្ត​បាន​ឧបត្ថម្ភ​កសាង​សំ​ណង់​ជា​ច្រើន​ ដើម្បី​វត្ត​ខ្មែរ​កាន់​តែ​មាន​ភាព​សម​រម្យ។ ក្រៅ​ពី​នោះ​ ផ្តើម​ពី​ប្រ​ភព​ទុន​របស់​មជ្ឈិម​ និង​ភូមិ​ភាគ​ ខេត្ត​បាន​ឧបត្ថម្ភ​ជួស​ជុល សាង​សង់​ឈា​បនដ្ឋាន​ថ្មី​បាន​ចំ​នួន​ ២០ គិត​ជា​ថវិ​កាជិត​ ២០ ពាន់​លាន​ដុង។ បច្ចុប្បន្ន​ កំ​ពុង​កសាង​បណ្តុំ​ឈា​បនដ្ឋាន​ទំ​នើប​នៅ​វត្ត​ខ្មែរ​ទីបី នៅ​ទីប្រ​ជុំ​ជន​ទីបី ស្រុក​អាង​បៀង​ ដោយ​ថវិ​កាស​រុប ៤០ ពាន់​លាន​ដុង​ពី​ប្រ​ភព​ទុន​របស់​មជ្ឈិម”។

ខេត្ត​គៀង​យ៉ាង​ នៅ​ទាំង​អនុវត្ត​បាន​ល្អ​នូវ​គោល​នយោ​បាយ​អប់រំ​សម្រាប់​សិស្ស​ជន​ជាតិ​ខ្មែរ​ទៀត​ផង។ បច្ចុប្បន្ន​ ទូទាំង​ខេត្ត​មាន​សាលា​ជន​ជាតិ​អន្តេ​វាសិក​ចំ​នួន​ ៦ ដោយ​មាន​សិស្ស​ជាង​ ១.៦០០ នាក់។ លោក​ស្រី​ចូវ​ហ្វិញ​យ៉ាវ​ នា​យិកា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង៖ “សាលា​បាន​ខេត្ត​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​តាំង​ពី​មូល​ដ្ឋាន​សម្ភារៈ​រហូត​ដល់​កន្លែង​ស្នាក់​នៅ​ ហូប​ចុក​ ទីលាន​លេង​កម្សាន្ត​សម្រាប់​ប្អូន​ៗ ម្ល៉ោះ​ហើយ​គុណ​ភាព​សិស្ស​របស់​សាលា​កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ មាន​អតីត​សិស្ស​ជា​ច្រើន​របស់​សាលា​បាន​ក្លាយ​ជា​វេជ្ជ​បណ្ឌិត​ វិស្វករ គ្រូ​បង្រៀន​ កម្មាភិ​បាល​ អ្នក​រដ្ឋ​ការ។ល។ មាន​គុណ​ភាព​បម្រើ​ការ​ដល់​ដំ​ណើរ​ការ​អភិវឌ្ឍន៍​របស់​ខេត្ត​និយាយ​ដោយ​ឡែក​ និង​ទូទាំង​ប្រទេស​និយាយ​រួម”៕

                                 ហា​ថាញ-វិមាន​

ចែករំលែកអត្ថបទ