សុកត្រាំង បូកសរុប ២០ឆ្នាំ នៃទិវាជួបជុំ “មហាសាមគ្គីជនជាតិ”
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តត្រាវិញ ទើបបូកសរុប ២០ ឆ្នាំនៃការរៀបចំទិវាមហាសាមគ្គីទូទាំងជនជាតិ ដំណាក់់កាល ២០០៣-២០២៣។
សមូហភាព បុគ្គលឆ្នើមដែលទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការ
ប្រជាជនខេត្តសុកត្រាំង។
ឆ្លងតាមរយៈទិវាមហាសាមគ្គី រយៈកាល ២០ ឆ្នាំកន្លង ប្រជាជនក្នុងខេត្តបានរួមវិភាគទាន កសាង ជួសជុលផ្ទះមហាសាមគ្គី ជូនគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រដែលមានស្ថានភាពលំបាកខាងលំនៅឋានបាន ៥.៥០៦ ខ្នង; ជូនអំណោយដល់គ្រួសារក្រីក្រនិងគ្រួសារដែលមានស្ថានភាពលំបាកខ្លាំងចំនួន ២០៦.៨២៥ ចំណែក; បរិច្ចាគដីជាង ២,១៩ លានម៉ែត្រការ៉េនិងកម្លាំងពលកម្មបានជាង ២៩១.៤៦០ ថ្ងៃ ដើម្បីកសាងផ្លូវគមនាគមន៍ សាលារៀន ដំណាក់សុខាភិបាល សំណង់បម្រើសុខុមាលភាពសង្គម និងកសាងជនបទថ្មី ២៦៣ សំណង់។
ទូទាំងខេត្ត មានគ្រួសារវប្បធម៌ជាង ២៦៨.០០០ គ្រួសារ សម្រេច ៩៥,៦៧%; មានមណ្ឌលតាំងទីលំនៅវប្បធម៌ចំនួន ៧៥២ សម្រេច ៩៩,៤៧%; មានសង្កាត់ ទីប្រជុំជនសម្រេចបទដ្ឋាន ក្រុងស៊ីវិល័យចំនួន ១៩ សម្រេច ៩០,៤៧%; មានបុគ្គលគំរូជាង ២៥.៥០០ លើកនាក់ បានស្ងើចសរសើរពីគំរូមនុស្សល្អ ការងារល្អ។ ខេត្តមាន ៨៥/៨៥ ឃុំសម្រេចបទដ្ឋានជនបទថ្មី ឃុំសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ចំនួន៣៨ និងមាន ៨/៩ អង្គភាពថ្នាក់ស្រុកសម្រេចបទដ្ឋានជនបទថ្មីនិងបញ្ចប់ភារកិច្ចកសាងជនបទថ្មី។
ស្របក្នុងឱកាសនេះដែរ គណៈកម្មាធិការប្រជាជនខេត្ត ជូនបណ្ណសរសើរដល់សមូហភាពចំនួន ២៣ និងបុគ្គល ១៩ រូប ដែលសម្រេចបានស្នាដៃឆ្នើមក្នុងការចូលរួមរៀបចំទិវាមហាសាមគ្គីទូទាំងជនជាតិ ដំណាក់កាល ២០០៣-២០២៣។
*គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង បានរៀបចំបូកសរុប ២០ ឆ្នាំនៃទិវាជួបជុំ” មហាសាមគ្គីជនជាតិ”។ ទិវាជួបជុំបានផ្ដល់តម្លៃខាងស្មារតី បង្កើនឆន្ទៈបដិវត្តន៍ លើកតម្កើងកម្លាំងសហគមន៍ រួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចនយោបាយ អភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌សង្គមរបស់ខេត្ត។
រៀងរាល់ឆ្នាំ មានមណ្ឌលតាំងទីលំនៅ ៧៧៥/៧៧៥ បានរៀបចំទិវាជួបជុំ ”មហាសាមគ្គីជនជាតិ” សម្រេច ១០០%។ ពិសេស ក្នុងទិវាជួបជុំ បានស្ងើចសរសើរ ជូនរង្វាន់ដល់គ្រួសារជាង ១៩.៩០០ និងបុគ្គលលេចធ្លោជាង ១២៩.៧៥០ នាក់ក្នុងការប្រឡងប្រណាំងពលកម្មផលិតនៃចលនា “សាមគ្គី ច្នៃប្រតិដ្ឋ”។ រយៈពេល ២០ឆ្នាំ រៀបចំទិវាជួបជុំ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ បានជូនអំណោយជាង ២០០.០០០ ចំណែកដល់គ្រួសារក្រីក្រ សិស្សក្រីក្រ គ្រួសារគោលនយោបាយ; ចលនាជួសជុល និងសាងសង់ស្ពានជនបទជាង ៥០០ កន្លែង ប្រគល់ជូនផ្ទះមហាសាមគ្គីជាង ១២.០០០ ខ្នងដល់គ្រួសារគោលនយោបាយ គ្រួសារជួបលំបាកខាងលំនៅឋាន សរុបថវិកាជាង ៧៧១ ពាន់លានដុង។ល។ ទន្ទឹមនឹងនោះ ក្នុងទិវានេះ បានធ្វើការផ្សព្វផ្សាយពីគំរូមនុស្សល្អ ការងារល្អ សមូហភាព បុគ្គលលេចធ្លោអនុវត្តខ្លឹមសារនៃការចលនា ការបំផុសចលនាប្រឡងប្រណាំងស្នេហាជាតិ ផ្សារភ្ជាប់នឹងការចលនា ”ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ក្រុងស៊ីវិល័យ” “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” “ទូទាំងប្រជាជនការពារសន្ដិសុខមាតុភូមិ” ចលនាប្រឡងប្រណាំង “ដើម្បីអ្នកក្រ-មិនទុកចោលនរណាម្នាក់”។ល។
ស្របក្នុងឱកាសនេះ មានសមូហភាព បុគ្គលជាច្រើនសម្រេចស្នាដៃឆ្នើម បានទទួលប័ណ្ណសរសើរ លិខិតសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ក្នុងចលនាប្រឡងប្រណាំងអំណរ ២០ ឆ្នាំនៃទិវាជួបជុំ “មហាសាមគ្គីជនជាតិ”៕
យោង៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម-មុនី-លីធាន-ថាច់ធី