ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/05/2023 - 14:18

រដ្ឋា​ភិបាល​ឧប​ត្ថម្ភ​ពុទ្ធ​សាសនា​ខ្មែរ​ សម្រេច​បាន​នូវ​សមិទ្ធ​ផល​គួរ​ឱ្យ​កត់​សម្គាល់

សន្និ​សីទ “វាយ​តម្លៃ​ ១៩ ឆ្នាំ ​រដ្ឋា​ភិបាល​ឧបត្ថម្ភ​ពុទ្ធ​សាសនា​ខ្មែរ​” អា​ស្រ័យ​ ក្រុម​ប្រឹក្សា​ភិបាល​នៃ​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ និង​គណៈ​សាសនា​មជ្ឈិម​សហ​ការ​រៀប​ចំ​ ទើប​បាន​ប្រារព្ធ​ឡើង​នៅ​វត្ត​ស្រ​ឡូង ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង។

គណៈ​វិន័យ​ធរ ដឹក​នាំ​អង្គ​សន្និ​សីទ។

តាម​របាយ​ការណ៍​ទូ​ទាំង​ប្រ​ទេស​ មាន​វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ ​៤៥៣ វត្ត​ មាន​ព្រះ​សង្ឃ​ចំ​នួន​ ៧.០០០ អង្គ​ និង​យាយ​ជី ៨ រូប​។ អំ​ពី​ការ​អប់រំ​ ក្រោយ​ពី​ ២ ឆ្នាំ​កសាង​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​នៅ​ក្រុង​កឹង​ធើ បាន​បើក​សម្ពោធ​ដំ​ណាក់​កាល​ I នៅ​ថ្ងៃ​ទី ២៦ ខែ​មេសា ឆ្នាំ​ ២០២៣។ គិត​មក​ទល់​ពេល​នេះ​ រៀប​ចំ​បើក​វគ្គ​សិក្សា​បាន ​៧ វគ្គ​ មាន​ព្រះ​សង្ឃ​ ១៥០ អង្គ​បាន​បញ្ចប់​ការ​សិក្សា។ ពិសេស​ វិទ្យា​ស្ថាន​បាន​ចង​សម្ព័ន្ធ​ជា​មួយ​នឹង​សា​កល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សង្គម​និង​មនុស្ស​សាស្រ្ត​-សា​កល​វិទ្យា​ល័យ​ជាតិ​ហា​ណូយ បណ្តុះ​បណ្តាល​មុខ​ជំ​នាញ អំ​ពី​សាសនា​ ប្រ​ព័ន្ធ​ធ្វើ​ការ​បណ្តើរ​រៀន​បណ្តើរ​សម្រាប់​សមណ​សិស្ស។ ពុទ្ធ​សាសនា​ខ្មែរ​ ក៏​បាន​បើក​សិក្សា​ថ្នាក់​បាលី និង​វិន័យ​ជា​ច្រើន​ថ្នាក់​នៅ​តាម​ខេត្ត​ជាច្រើន​ ដូច​ជា៖ ត្រា​វិញ​ សុក​ត្រាំង គៀង​យ៉ាង​ អាង​យ៉ាង​ជា​ដើម។ ក្រៅ​ពី​នោះ​ នៅ​មាន​ព្រះ​សង្ឃ​ខ្មែរ​ជាង​ ១០០ អង្គ​កំ​ពុង​រៀន​អនុ​បណ្ឌិត បណ្ឌិត​នៅ​បរ​ទេស​ជំ​នាញ​ផ្នែក​ខាង​ពុទ្ធិក​សិក្សា​ ដូច​ជា​ប្រ​ទេស​ថៃ​ កម្ពុជា​ មី​យ៉ាន់​ម៉ា ស្រី​លង្កា និង​ឥណ្ឌា។

គណៈ​សាសនា​ គណៈ​អភិបាល​ពុទ្ធ​សាសនា​នៅ​តាម​ខេត្ត​ ក្រុង​ដែល​ជាប់​ពាក់​ព័ន្ធ​ បាន​រៀប​ចំ​ពិធី​ប្រ​គល់​ត្រា​ចំ​នួន​ ៤៥២ ដល់​វត្ត​នានា​នៅ​តាម​ភូមិ​ភាគ​នីមួយៗ។ មក​ទល់​ពេល​នេះ​ បាន​សម្រេច​រួច​រាល់​ការ​ងារ​ឆ្លាក់​ត្រា និង​ប្រ​គល់​ជូន​ត្រា​ដល់​វត្ត​ទក្ខិណ​និកាយ​ខ្មែរ។ ទន្ទឹម​នឹង​នោះ​ រៀប​ចំ​សម្រេច​ជោគ​ជ័យ​ដំ​ណើរ​ទស្សន​កិច្ច​ ជា​មិត្ត​ភាព​រវាង​ពុទ្ធ​សាសនា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​សា​ធា​រណ​រដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជា​មា​និត​ឡាវ។

ពិនិត្យ​ជា​រួម​ រយៈ​ពេល​កន្លង​ ដោយ​សារ​ការ​ឧបត្ថម្ភ​របស់​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ និង​រដ្ឋា​ភិបាល​ ទើប​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​ សម្រេច​បាន​នូវ​សមិទ្ធ​ផល​គួរ​ឱ្យ​កត់​សម្គាល់​ជា​ច្រើន​ ទន្ទឹម​នឹង​នោះ​ ក៏​នៅ​មាន​ការ​ងារ​ពុទ្ធ​សាសនា​ជា​ច្រើន​ នៅ​កំ​ណក​គប្បី​ស្រាវ​ជ្រាវ​ និង​ស្វែង​យល់​វិធាន​ការ​ដោះ​ស្រាយ​ក្នុង​ពេល​ខាង​មុខ៕

        យោង​៖ កា​សែត​យ៉ាក​ង៉ោ

ចែករំលែកអត្ថបទ