15/05/2023 - 15:01

កីឡា​សុក​ត្រាំង សម្រេច​បាន​ស្នា​ដៃ​ខ្ពស់​ៗជា​ច្រើន​

មន្ទីរ​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍​ខេត្ត​សុក​ត្រាំង បាន​រៀប​ចំ​ជោគ​ជ័យ​នូវ​ពាន​រង្វាន់​កីឡា​ជា​ច្រើន​ ហើយ​មាន​អត្ត​ពលិក​ជា​ច្រើន​នាក់​សម្រេច​បាន​ស្នាដៃ​ខ្ពស់​ក្នុង​ការ​ប្រ​កួត។

ការ​ប្រ​កួត​វិញ្ញា​សា​រុញ​ឈើ​នៅ​ខេត្ត​សុក​ត្រាំង។

ឆ្នាំ ២០២២ ខេត្ត​សុក​ត្រាំង​បាន​រៀប​ចំ​ជោគ​ជ័យ​មហោ​ស្រព​កីឡាថ្នាក់​ខេត្ត​លើក​ទី ៩ ឆ្នាំ​ ២០២១-២០២២; ជំ​ហរ​រៀប​ចំ​ការ​ប្រ​កួត​កីឡា​ថ្នាក់​តំ​បន់​ និង​ថ្នាក់​ជាតិ​ ដូច​ជា៖ ពាន​រង្វាន់​ជើង​ឯក​កីឡា​សី​ដក់​ថ្នាក់​ជាតិ​; ពាន​រង្វាន់​ជើង​ឯក​ក្លឹប​លំ​ហាត់​ប្រាណ និង​Gala លំ​ហាត់​ប្រាណ; ទិវា​បុណ្យ​វប្ប​ធម៌​ កីឡា និង​ទេស​ចរណ៍​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ លើក​ទី ៨ និង​ពិធី​បុណ្យ​អក​អំ​បុក​ប្រ​ណាំង​ទូក-ង សុក​ត្រាំង លើក​ទី  ៥ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ឆ្នាំ​ ២០២២។ល។

អត្ត​ពលិក​ខេត្ត​សុក​ត្រាំង បាន​ចូល​រួម​ប្រ​កួត​ពាន​រង្វាន់​ចំ​នួន ​២៥ ក្នុង​ប្រ​ព័ន្ធ​ប្រ​កួត​ប្រ​ជែង​ថ្នាក់​ជាតិ​ ហើយ​ទទួល​បាន​មេ​ដាយ​ចំ​នួន​ ៧៥ គ្រឿង​ ក្នុង​នោះ​ មាន​មេ​ដាយ​មាស​ ២៨គ្រឿង​ មេ​ដាយ​ប្រាក់​ ២៦ គ្រឿង​ និង​មេ​ដាយ​សំ​រឹទ្ធ ៣៣ គ្រឿង​។ នៅ​មហោ​ស្រព​កីឡា​ទូទាំង​ប្រ​ទេស​លើក​ទី ៩ ខេត្ត​ដណ្តើម​បាន​មេ​ដាយ​មាស​ ៩ គ្រឿង​ មេ​ដាយ​ប្រាក់​ ៧ គ្រឿង​ និង​មេ​ដាយ​សំ​រឹទ្ធ ១៦ គ្រឿង។ ទទួល​បាន​លទ្ធ​ផល​ខាង​លើ គឺ​អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​នូវ​មូល​ដ្ឋាន​សម្ភារៈ​ ស្ថាប័ន​វប្ប​ធម៌​ បម្រើ​ការ​បាន​ល្អ​សម្រាប់​សកម្ម​ភាព​កី​ឡាអប់រំ​កាយ។ ថវិ​កាស​កម្ម​ភាព​ក៏​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ ម្ល៉ោះ​ហើយ​ បាន​គិត​គូរ​គ្រប់​សព្វ​នូវ​របប​គោល​នយោ​បាយ​សម្រាប់​គ្រូ​បង្វឹក និង​អត្ត​ពលិក ផ្ដល់​កម្លាំង​ចិត្ត​ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ហ្វឹក​ហាត់​និង​ប្រ​កួត​ប្រ​ជែង។ គ្រូ​បង្វឹក​វិញ្ញា សា​បោះ​ប៊ូល ឡេ​ធីអាញ់​ថឿក បាន​មាន​ប្រ​សាសន៍៖ “រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​ ខេត្ត​តែង​អនុវត្ត​យ៉ាង​ពេញ​លេញ​នូវ​របប​គោល​នយោ​បាយ​សម្រាប់​គ្រូ​បង្វឹក ដូច្នេះ​ខ្ញុំ​លំ​នឹង​ចិត្ត​អនុវត្ត​ល្អ​ភារ​កិច្ច​របស់​ខ្លួន។ ពេល​ចូល​រួម​ប្រ​កួត​ថ្នាក់​តំ​បន់​ និង​ថ្នាក់​ជាតិ​ កីឡា​បោះ​ ប៊ូល​របស់​ខេត្ត​សុក​ត្រាំង​តែង​តែ​ទទួល​បាន​មេ​ដាយ”។ អត្ត​ពលិក​ថាច់​អាញ​ខ្វា បាន​និយាយ៖ “ពេល​ចូល​រួម​ហ្វឹក​ហាត់​និង​ប្រ​កួត​ ខ្ញុំ​តែង​ធ្វើ​តាម​ការ​ណែ​នាំ​របស់​គ្រូ​បង្វឹក។ ពេល​ប្រ​កួត​ឈ្នះ​បាន​មេ​ដាយ​ ក៏​បាន​ផ្នែក​ជូន​រង្វាន់​ទៀត​ ម្ល៉ោះ​ហើយ​បាន​ផ្តល់​កម្លាំង​ចិត្ត​ដល់​ខ្ញុំ​ក្នុង​ការ​ហ្វឹក​ហាត់​ និង​ប្រ​កួត​ ដើម្បី​ទទួល​បាន​លទ្ធ​ផល​ខ្ពស់​ជាង​ទៀត។ បច្ចុប្បន្ន​ ខ្ញុំ​មាន​កិត្តិ​យស​បាន​ជ្រើស​រើស​ចូល​ក្រុម​ជម្រើស​ជាតិ​ កំ​ពុង​ព្យា​យាម​ហ្វឹក​ហាត់​ដើម្បី​ប្រកួត​នៅ​ស៊ី​ហ្គេម ៣២”។

កាល​ពី​ឆ្នាំ ​២០២០ គណៈ​កម្មា​ធិការ​ប្រជា​ជន​ខេត្ត​សុក​ត្រាំង បាន​ផ្តល់​សច្ចា​ប័ន​លើ​ភាគ​កម្រិត​សម្រាប់​ការ​បណ្តុះ​បណ្តាល​ និង​បំ​ប៉ន​អត្ត​ពលិក និង​គ្រូ​បង្វឹក​វិញ្ញា​សា​កី​ឡា​មួយ​ចំ​នួន​ ដែល​សម្រេច​បាន​លទ្ធ​ផល​ខ្ពស់​នៅ​គ្រប់​ក្រុម​ ជម្រើស​ចំ​នួន​ ៣០០ នាក់​ ដំ​ណាក់​កាល​ ២០២១ -២០២៤។ អា​ស្រ័យ​ហេតុ​នេះ​ ផ្នែក​កី​ឡា​ខេត្ត​ផ្តោត​ការ​អភិវឌ្ឍ​វិញ្ញា​សាកី​ឡា​ដែល​សម្រេច​បាន​លទ្ធ​ផល​ខ្ពស់​ តាម​ទិស​វិនិ​យោគ​មាន​ចំ​ណុច​សំ​ខាន់​ មិន​ពង្រាយ​ស្មើ​នោះ​ទេ ព្រម​ទាំង​ធានា​ប្រ​ភព​ស្នង​បន្ត​ទាំង​ ៣ ក្រុម​ គឺ​ក្រុម​ទេព​កោ​សល្យ ក្រុម​យុវ​វ័យ​ និង​ក្រុម​ជម្រើស​ជាតិ។ លោក​ឡឹម​ថាញ​យ៉ុង​ នា​យក​រង​មន្ទីរ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ខេត្ត​សុក​ត្រាំង បាន​សង្កត់​ធ្ងន់៖ “ក្នុង​ឆ្នាំ​នេះ​ ខេត្ត​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​លើ​វិញ្ញា​សាកីឡា​សំ​ខាន់​ៗ ដែល​មាន​លទ្ធ​ភាព​ដណ្ដើម​បាន​មេ​ដាយ​ខ្ពស់​ក្នុង​ការ​ប្រ​កួត​ជើង​ឯក​ថ្នាក់​ជាតិ​ មហោ​ស្រព​កីឡា​ទូទាំង​ប្រ​ទេស​និង​ស៊ី​ហ្គេម ដូច​ជា៖ យូដូ លើក​ដុំ​ដែក​ បាល់​បោះ​ បោះ​ប៊ូល សីដក់​ បាញ់​ធ្នូ។ល។ ព្រម​ជា​មួយ​នេះ​ ត្រូវ​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​នូវ​របប​សម្រាប់​គ្រូ​បង្វឹក និង​អត្ត​ពលិក ដើម្បី​ជំរុញ​និង​លើក​ទឹក​ចិត្ត​ ជា​ពិសេស​ គឺ​រក្សា​បាន​គ្រូ​បង្វឹក និង​អត្ត​ពលិក​ដែល​មាន​ទេព​កោ​សល្យ​បម្រើ​វិស័យ​កីឡា​របស់​ខេត្ត​ជា​យូរ​អង្វែង”៕       

                        លីធាន​ - បកប្រែ៖ សុផន

ចែករំលែកអត្ថបទ