08/05/2023 - 14:34

កំ​ណត់​ទិស​ដៅ​ដើម្បី​អនុវត្ត​កម្ម​វិធី​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​

យោង​តាម​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​ កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំណាក់​កាល​ ២០២១-២០២៥ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​លើ​ភូមិ​សាស្ត្រ​ខេត្ត​ ជំ​ហាន​ដំ​បូង​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ជា​វិជ្ជ​មាន។

​ ការ​ជួយ​ឧបត្ថម្ភ​ដើម​ទុន​ប្រ​កប​មុខ​របរ​រក​ស៊ី​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ ជួយ​គ្រួសារ​ជន​រួម​ជាតិ​ភាគ​តិច​ជា​ច្រើន​ចាក​ផុត​ពី​ភាព​ក្រីក្រ។

តាម​ផែន​ការ​ប្រ​ភព​ទុន​មជ្ឈិម​បែង​ចែក​ឱ្យ​ខេត្ត​វិញ​ឡុង​ ក្នុង​ឆ្នាំ ​២០២២ ប្រ​មាណ​ជាង​ ១៦ ពាន់​លាន​ដុង​ រួម​មាន៖ ទុន​វិនិ​យោគ​អភិវឌ្ឍ​ជាង​ ១០ ពាន់​លាន​ដុង​ ទុន​បុព្វ​ហេតុ​ជិត​ ៦ ពាន់​លាន​ដុង​។ ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ សម្រេច​តាម​ផែន​ការ​ដាក់​ចេញ​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​បាន​ចេញ​សេចក្តី​សម្រេច​ចិត្ត​លេខ​ ៥៨/NQ-HĐND ចុះ​ថ្ងៃ​ទី ១៥/៧/២០២២ ស្តី​ពី​ការ​អនុម័តិ​គម្រោង​បែង​ចែក​ផែន​ការ​ទុន​វិនិ​យោគ​ អភិវឌ្ឍ​ពី​ប្រ​ភព​ថវិ​កា​មជ្ឈិម​សម្រាប់​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដំ​ណាក់​កាល​ ២០២១-២០២៥។ អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ គ្រប់​មន្ទីរ​ គណៈ​ ផ្នែក​និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ ទីរួម​ខេត្ត​នានា​ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​ អនុ​គម្រោង​ ខ្លឹម​សារ​ដំ​ណើរ​ការ​នៃ​គម្រោង​សមាស​ភាព​ចំ​នួន​ ៨ ចំ​ណុះ​កម្ម​វិធី; រហូត​ដល់​ដំ​ណាច់​ឆ្នាំ​ ២០២២ សម្រេច​បាន​ ៨៣% នៃ​ផែន​ការ​ទុន។ ក្នុង​នោះ​ អនុវត្ត​គោល​នយោ​បាយ​ចំ​ពោះ​អ្នក​មាន​ប្រជា​ប្រិយ​តាម​សេចក្តី​សម្រេច​លេខ​ ១២/QĐ-TTg ចុះ​ថ្ងៃ​ទី ០៦/៣/២០១៨ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ គណៈ​ជន​ជាតិ​ខេត្ត​ បាន​រៀប​ចំ​គណៈ​ប្រតិ​ភូ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណាយ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ និង​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ​ជា​ដើម។

​ ការ​ដែល​ភូមិ​ភាគ​ធានា​បាន​ប្រ​ភព​ទឹក​ស្រោច​ស្រព ជួយ​ឱ្យ​មាមីង​កសិករ​ជា​ច្រើន​នៅ​ឃុំ​ដុង​ថាញ់​ ទីរួម​ខេត្ត​ប៊ិញ​មិញ​ មាន​លក្ខណៈ​កែ​ប្រែ​ចម្ការ​ចាស់។

ក្រៅ​ពី​នោះ​ គណៈ​ជន​ជាតិ​ក៏​បាន​ធ្វើ​សេនា​ធិការ​អនុវត្ត​សេចក្តី​សម្រេច​លេខ​ ៧៧១/QĐ-TTg ចុះ​ថ្ងៃ​ទី ២៦/៦/២០១៨ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ស្តី​ពី​ការ​ផ្តល់​សច្ចា​ប័ន​លើ​គម្រោង​ “បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ​ដល់​កម្មា​ភិបាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​ ដំណាក់​កាល​ ២០១៨-២០២៥” រៀប​ចំ​វគ្គ​ហ្វឹក​ហ្វឺន​បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ​បាន​ចំ​នួន​ ៣ វគ្គ​ដល់​កម្មាភិ​បាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​ជាង​ ៧០ នាក់​ ជូន​ក្រុម​មុខ​សញ្ញា ៣ មុខ​សញ្ញា ៤ លើ​ភូមិ​សាស្ត្រ​ស្រុក​តាម​ប៊ិញ​ ត្រា​អូង ទីរួម​ខេត្ត​ប៊ិញ​មិញ​ ក្រុង​វិញ​ឡុង​។ ទន្ទឹម​នឹង​នោះ​ អនុវត្ត​សេចក្តី​សម្រេច​លេខ​ ៤៥/QĐ-TTg ចុះ​ថ្ងៃ​ទី ០៩/​០១/​២០១៩ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ស្តី​ពី​ការ​ផ្តល់​ជូន​កា​សែត​និង​ទស្សនា​វដ្តី​មួយ​ចំ​នួន​ដល់​តំ​បន់​ជន​ជាតិ​ភាគ​តិច។ បង​គឹម​កាន់​ កម្មា​ភិ​បាល​ការិ​យា​ល័យ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​-គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​តាម​ប៊ិញ​ ឱ្យ​ដឹង​៖ “បន្ទាប់​ពី​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន ចំ​ណេះ​ដឹង​ខាង​ការ​ងារ​ជន​ជាតិ​របស់​ខ្ញុំ​ក៏​បាន​ពង្រឹង។ ផ្តើម​ពី​នោះ​ ខ្ញុំ​អនុវត្ត​កាន់​តែ​បាន​ល្អ​នូវ​ភារ​កិច្ច​របស់​ខ្លួន”។

លោក​ថាច់​យឿង​ ប្រធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​ ឱ្យ​ដឹង៖ “ការ​កំ​ណត់​ទិស​ដៅ​ដែល​ត្រូវ​អនុ​វត្ត​មុន​ បាន​ជួយ​ឱ្យ​ការ​អនុវត្ត​កម្ម​វិធី​នានា​សម្រេច​បាន​ប្រ​សិទ្ធ​ភាព។ ភារ​កិច្ច​ដ៏​សំ​ខាន់​មួយ​ក្នុង​ចំ​ណោម​ភារ​កិច្ច​ទាំង​ឡាយ​ដែល​គណៈ​ជន​ជាតិ​សហ​ការ​អនុវត្ត​ នោះ​គឺ​ផ្សព្វ​ផ្សាយ​កសាង​សេចក្តី​សម្រេច​ចិត្ត​កំ​ណត់​ពី​កម្រិត​បទ​ដ្ឋាន​គាំ​ពារ​សង្គម​ កម្រិត​គាំ​ពារ​សង្គម​និង​ក្រុម​មុខ​សញ្ញា ដែល​មាន​ស្ថាន​ភាព​លំ​បាក​លើ​ភូមិ​សាស្ត្រ​ខេត្ត​; ផ្សព្វ​ផ្សាយ​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​គ្រួសារ​ក្រី​ក្រ​ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ ដែល​មាន​ក្នុង​ឆ្នាំ​ ២០២២។ ជា​ពិសេស​ គឺ​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ​ ដើម្បី​បន្ត​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​គ្រប់​លំ​ដាប់​ថ្នាក់​ ស្វែង​រក​ទិស​ដៅ​ជួយ​ឧបត្ថម្ភ​ ឱ្យ​បាន​សម​ស្រប​ ជួយ​មា​មីង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព”៕

                                      ហា​ថាញ-មុនី

ចែករំលែកអត្ថបទ