ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

01/05/2023 - 06:26

មោទន​ភាព​អំ​ពី​មហា​ជោគ​ជ័យ​និទាឃ​រដូវ​

មហា​ជោគ​ជ័យ​និទាឃ​រដូវ​ឆ្នាំ​ ១៩៧៥ បាន​បើក​ទំ​ព័រ​ប្រ​វត្តិ​សាស្ត្រ​ថ្មី​ ជា​និច្ច​កាល​ គឺ​ជា​ក្ដី​មោទនៈ​និង​ជួយ​ដាស់​តឿន​ប្រ​ជា​ជន​វៀត​ណាម​និយាយ​រួម​ ក្រុង​កឹង​ធើ​និយាយ​ដោយ​ឡែក​ លើក​កម្ពស់​ស្មារតី​មហា​សាម​គ្គី រួម​ក​ម្លាំង​រួម​ចិត្ត​គ្នា​កសាង​មាតុ​ភូមិ​កាន់​តែ​រឹង​មាំ​ សម្បូរ​រុង​រឿង​។

រថ​ក្រោះ​កង​ទ័ពរំ​ដោះ​សម្រុក​ចូល​ដណ្ដើម​កាន់​កាប់​វិមាន​ឯក​រាជ្យ​ ថ្ងៃ​ ៣០/៤/១៩៧៥។   រូប​ថតៈ ឯក​សារ​ (ប្រភពៈ TTXVN/Vietnam+)

ថ្ងៃ​៣០/៤/១៩៧៥ បាន​កត់​ត្រា​ក្នុង​ប្រ​វត្តិ​សាស្រ្ត​ជន​ជាតិ​ ជារបត់​ដ៏​ត្រចះ​ត្រចង់​មួយ​នាំ​ប្រ​ទេស​ជាតិ​យើង​ឈាន​ទៅ​រក​យុគៈ​សម័យ​ថ្មី​មួយ​ យុគៈ​សម័យ​ឯក​រាជ្យ​និង​លទ្ធិ​សង្គម​និយម។ ទូទាំង​បក្ស​ ទូទាំង​ប្រ​ជា​ជន​ ទូទាំង​កង​ទ័ព​យើង​ ចាប់​ពី​ពេល​នេះ​ទៅ​ ផ្ដុំ​កម្លាំង​កាយ​ និង​កម្លាំង​បញ្ញា​ផ្សះ​ផ្សារ​ស្នាម​របួស​សង្គ្រាម​ ​កសាង​ជីវ​ភាព​ថ្មី​; កសាង​និង​ការ​ពារ​មាតុ​ភូមិ​វៀត​ណាម​សង្គម​និយម។ មហា​ជោគ​ជ័យ​និទាឃ​រដូវ​ឆ្នាំ​១៩៧៥ ដូច​ជា​ការ​វាយ​តម្លៃ​របស់​បក្ស​យើង​ គឺ​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំ​ខាន់​មួយ​ខ្នាត​អន្តរ​ជាតិ​ដ៏​មហស្ចារ្យ និង​ប្រ​កប​ដោយ​អត្ថ​ន័យ​នៃ​យុគៈ​សម័យ​ដ៏​ជ្រាល​ជ្រៅ​ធ្វើ​ឱ្យ​រំ​ភើប​អា​រម្មណ៍​មិត្ត​ភក្ដិ​អន្តរ​ជាតិ​និង​ប្រ​ជា​ជន​ជឿន​លឿន​ទូទាំង​សកលលោក​។ របាយ​ការណ៍​នយោ​បាយ​របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ ក្នុង​មហា​សន្និ​បាត​បក្ស លើក​ទី IV បាន​លើក​ឡើង​យ៉ាង​ច្បាស់​: “សម្រាប់​ពិភ​ពលោក​ មហា​ជោគ​ជ័យ​របស់​ប្រ​ជា​ជន​យើង​ បាន​វាយ​កម្ទេច​រាល់​ការ​វាយ​បក​ដ៏​ធំ​របស់​បក្ខ​ពួក​ចក្រ​ពត្តិ​មេខ្លោង ​ដែល​ភ្ជង់​មក​លើក​ម្លាំង​បដិវត្តន៍​ចាប់​តាំង​ពី​ក្រោយ​សង្គ្រាម​លោក​លើក​ទីពីរ បាន​រុញ​ថយ​ក្រោយ​សមរ​ភូមិ​របស់​លទ្ធិចក្រ​ពត្តិ​និយម ពង្រីក​សម​រភូមិ​របស់​លទ្ធិ​សង្គម​និយម វាយ​ផ្ដាច់​ខ្សែ​ការ​ពារ​ដ៏​សំ​ខាន់​មួយ​របស់​ចក្រ​ពត្តិ​អា​មេរិក​នៅ​អា​ស៊ី​អគ្នេយ៍​ ធ្វើ​ឱ្យ​ច្រ​បូក​ច្រ​បល់​យុទ្ធ​សាស្រ្ត​សកល​លោក​ប្រ​ឆាំង​បដិវត្តន៍​របស់​ពួក​វារុញ​ឱ្យ​អា​មេរិក​ធ្លាក់​ក្នុង​ស្ថាន​ភាព​ដ៏​លំ​បាក​ដែល​មិន​ធ្លាប់​មាន​ ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ប្រ​ព័ន្ធ​ចក្រ​ពត្តិ​និយម បង្កើន​កម្លាំង​និង​ជំ​ឈរ​វាយ​លុក​របស់​ទំ​នោរ​បដិវត្តន៍​យុគៈ​សម័យ​ ផ្ដល់​ទំ​នុកចិត្ត​និង​ក្ដី​សោ​មនស្ស​ដល់​មនុស្ស​រាប់​រយ​លាន​នាក់​លើ​ផែន​ដី​ កំ​ពុង​ប្រ​យុទ្ធ​តស៊ូ​ដើម្បី​សន្តិ​ភាព​ ឯក​រាជ្យ​ជន​ជាតិ​ ប្រ​ជា​ធិប​តេយ្យ និង​លទ្ធិ​សង្គម​និយម”។

ប្រ​ជា​ជន​ក្រុង​សាយ​ហ្គង ដង្ហែ​ក្បួន​អប​អរ​សាទរ​ទី​ក្រុង​បាន​រំដោះ​ (ថ្ងៃ​៣០/៤/១៩៧៥)។
រូបថតៈ ឯកសារ (ប្រភពៈ TTXVN/Vietnam+)

រួម​ជា​មួយ​នឹង​សម្ទុះ​នៃ​ការ​វាយ​សម្រុក​ទូទៅ​ និង​ក្រោក​ឡើង​បះ​បោរ​និទាឃ​រដូវ​ឆ្នាំ​១៩៧៥ កង​ទ័ព​និង​ប្រ​ជា​ជន​កឹង​ធើ​នៅ​គ្រប់​ទី​កន្លែង​បាន​វាយ​សម្រុក​និង​ក្រោក​ឡើង​បះ​បោរ​ដណ្ដើម បាន​រដ្ឋ​អំ​ណាច​ក្នុង​ថ្ងៃ​៣០ ខែ​មេសា ឆ្នាំ​១៩៧៥ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​មហា​ជោគ​ជ័យ​ និទាឃ​រដូវ​ឆ្នាំ​ ១៩៧៥ រំ​ដោះ​ភាគ​ខាង​ត្បូង​ ឯក​ភាព​ទឹក​ដី។ អស់​រយៈ​កាល​ ៤៨ ឆ្នាំ​ កសាង​និង​អភិវឌ្ឍន៍​ជា​មួយ​នឹង​ប្រពៃ​ណី​បដិវត្តន៍​ដ៏​ត្រ​ចះត្រ​ចង់​ បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​កង​ទ័ព​និង​ប្រ​ជា​ជន​កឹង​ធើ បាន​សាម​គ្គី​ឯក​ភាព​បញ្ចេញ​កម្លាំង​កសាង​និង​អភិវឌ្ឍន៍​ក្រុង​កឹង​ធើ​រីក​ចម្រើន​លើ​គ្រប់​វិស័យ។ តាម​រយៈ​នោះ​ ឆ្នាំ​២០២២ ចំ​ពោះ​ព្រឹត្តិ​ការណ៍​ដែល​ប្រ​ឈម​នឹង​ការ​លំ​បាក​សា​កល្បង​ច្រើន​ បក្ខ​ភាគ​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​ពង្រីក​ប្រ​វេណី​សាម​គ្គី ស្មារតី​ផ្លាស់​ថ្មី​ ច្នៃ​ប្រ​តិដ្ឋ បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ អនុវត្ត​សម្រេច​និង​លើស​ភាគ​កម្រិត​ជាសារ​វន្ត ១៩/១៩ តាម​សេចក្ដី​សម្រេច​នៃ​ភារ​កិច្ច​របស់​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​បាន​ដាក់​ចេញ។ សេដ្ឋ​កិច្ច​មាន​កំ​ណើន​ខ្ពស់​សម្រេច​ ១២,៦៤% បើ​ប្រៀប​នឹង​គោល​ដៅ​ដាក់​ចេញ​គឺ​ ៧,៥%; GRDP មធ្យម​ភាព​លើ​មនុស្ស​ម្នាក់​ ៨៥,៩៩ លាន​ដុង​ លើស​ ១០,៩៥% នៃ​ផែន​ការ​ កើន​ ១៧,២២% បើ​ប្រៀប​នឹង​ឆ្នាំ​ ២០២១។ ក្នុង​ត្រៃ​មាស​ទីI ឆ្នាំ​ ២០២៣ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ក្រុង​កឹង​ធើ បន្ត​មាន​ជំ​ហាន​វិវឌ្ឍន៍​ជា​វិជ្ជ​មាន។ ប្រ​ការ​សំ​ខាន់​ បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០២២ ផលិត​ផល​សរុប​លើ​ភូមិ​សាស្ត្រ​ក្រុង​ក្នុង​ត្រៃ​មាស​ទីI ឆ្នាំ​ ២០២៣ ប៉ាន់​ស្មាន​កើន​ឡើង​ ៣,៧៣%; តម្លៃ​នាំ​ចេញ​ផលិត​ផល​និង​ចំ​ណូល​សេវា​កម្ម​ប៉ាន់​ប្រ​មាណ​ អនុវត្ត​គឺ​ ៥៣៤ លាន​ដុល្លារ​កើន ៥,៧%។ សកម្ម​ភាព​វប្បធម៌​-សង្គម​លើ​ភូមិ​សាស្ត្រ​ក្រុង​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ ការ​ងារ​សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ ការ​ពារ​ប្រ​ទេស​សន្តិ​សុខលើ​ភូមិ​សាស្ត្រ​ក្រុង​បាន​បន្ត​ការ​រក្សា​ខ្ជាប់។

ឆ្នាំ​ ២០២៣ ជា​ឆ្នាំ​ដែល​ក្រុង​កឹង​ធើ បន្ត​បញ្ជ្រាប​អនុ​វត្ត​សេចក្ដី​សម្រេច​មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស​លើក​ទីXIII។ នេះ​ក៏​ជា​ឆ្នាំ​ពាក់​កណ្ដាល​អា​ណត្តិ មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ក្នុង​ការ​ជំរុញ​អនុវត្ត​ និង​ខិត​ខំ​សម្រេច​ល្បឿន​គោល​ដៅ​នៃ​សេចក្ដី​សម្រេច​មហា​សន្និ​បាត​តំ​ណាង​បក្ខ​ភាគ​ក្រុង​លើក​ទី XIV អា​ណត្តិ​កាល​ ២០២០-២០២៥ ផែន​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម​ ៥ ឆ្នាំ​ ២០២១-២០២៥ ។ ដោយ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ ក្រុង​កឹង​ធើ​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​យ៉ាង​ប្ដូរ​ផ្ដាច់​រាល់​សេចក្ដី​សម្រេច​របស់​មជ្ឈិម​ គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ អំ​ពី​ភារ​កិច្ច​ វិធាន​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​លើ​គ្រប់​វិស័យ។ ពង្រីក​ទំ​នោរ​បដិវត្តន៍​ដ៏​អង់​អាច​នៃ​ថ្ងៃ​ ៣០ ខែ​មេ​សា​ប្រវត្តិ​សាស្ត្រ​នៃ​មហា​ជោគ​ជ័យ​និទាឃ​រដូវ​ឆ្នាំ​ ១៩៧៥ នៃ​ស្មារតី​ ទិវា​ពល​កម្ម​អន្តរ​ជាតិ​ ១/៥ បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ក្រុង​កឹង​ធើ តែង​សាមគ្គី ឯក​ភាព​រួម​កម្លាំង​រួម​ចិត្ត​គ្នា​ ជម្នះ​នូវ​ការ​លំ​បាក​ សាក​ល្បង​ ហើយ​ខិតខំប្រឹង​ប្រែង​ឈាន​ឡើង​យ៉ាង​មុត​មាំ៕ 

  កាសែត​កឹង​ធើ​ភាសា​ខ្មែរ​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ