25/04/2023 - 09:32

បាត់​គណ​នី​ហ្វេស​ប៊ុក​ ព្រោះ​តែ​ចូល​រួម​ការ​ជ្រើស​រើស​ឆ​បោក​

មុខ​សញ្ញា​ប្រ​ព្រឹត្ត​បទ​ល្មើស​មួយ​ចំ​នួន​បាន​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ខ្ពស់​ ក្លែង​បន្លំ​ស្ថានីយ​ទូរ​ទស្សន៍​វៀត​ណាម ដើម្បី​ធ្វើ​ការ​ជ្រើស​រើស​កម្ម​វិធី​ពេញ​និយម​បំ​ផុត​នៅ​វៀត​ណាម​នា​បច្ចុប្បន្ន។​

សម្ព័ន្ធ​ផ្នែក​រឹង​នៃ​វែប​សៃថ៍​ក្លែង​បន្លំ។

ជាក់​ស្ដែង​ មុខ​សញ្ញា​បាន​ប្រើ​ប្រាស់​រូប​ភាព​វាយ​ប្រ​ហារ​ក្លែង​បន្លំ​ (phishing) វែប​សៃថ៍​របស់​ស្ថានីយទូរ​ទស្សន៍​វៀត​ណាម មាន​ឈ្មោះ​ដែន​ https://biettaitihon2023.weebly.com/ ដើម្បី​ទាក់​ទាញ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ ធ្វើ​ការ​ជ្រើស​រើស​កម្ម​វិធី​ទូរ​ទស្សន៍​ដែល​ពេញ​និយម​បំ​ផុត​ចូល​លំ​ដាប់​កំ​ពូល​ទាំង​ ១០ នៅ​វៀត​ណាម​នា​បច្ចុប្បន្ន។​

ក្រោយ​ពី​ធ្វើ​ការ​ជ្រើស​រើស​វែប​សៃថ៍​តម្រូវ​ឱ្យ​អ្នក​ប្រើប្រាស់​ផ្ដល់​លេខ​ទូរ​ស័ព្ទ​ ឬ​អ៊ី​ម៉ែល ពាក្យ​សម្ងាត់​ចូល​ហ្វេស​ប៊ុក។​ ក្រោយ​ពី​បាន​ផ្ដល់​ អ្នក​ប្រើ​ប្រាស់​អាច​បាត់​គណ​នី​ហ្វេស​ប៊ុក។​ មុខ​សញ្ញា​នឹង​ប្រើ​ប្រាស់​គណនី​ដែល​លួច​សម្រាប់​ធ្វើ​ការ​ឆបោក​ផ្សេង​ៗ​ ដើម្បី​កិប​កេង​ទ្រព្យ​សម្បត្តិ។​

អ្នក​ប្រើប្រាស់​គួរ​តែ​ពិនិត្យ​ហ្មត់​ចត់​ព័ត៌​មាន​ពី​ការ​ប្រ​ឡង​ ការ​ជ្រើស​រើស​ដែល​ស្ថាប័ន​នា​នា​រៀប​ចំ​ឡើង​ តំណ​ភ្ជាប់​ទៅ​កាន់​ការ​ប្រ​ឡង​ មុន​ពេល​ចូល​រួម​ជ្រើស​រើស​ ដើម្បី​ជៀស​វាង​ការ​បាត់​គណ​នី។​

បើក​កម្ម​វិធី​ពិនិត្យ​ជាក់​ស្ដែង​ ២ ជាន់​ (បណ្ដាញ​សង្គម​នឹង​ផ្ញើ​សារ​សំ​ណូម​ពរ​បញ្ចូល​លេខ​កូដ​តាម​រយៈ​លេខ​ទូរ​ស័ព្ទ​ ឬ​អ៊ី​ម៉ែល​សម្រាប់​ការ​ចុះ​ឈ្មោះ​ឬ​យល់​ព្រម​តាម​រយៈ​ឧបករណ៍​មុន​ពេល​ចូល​ទំ​ព័រ​វែបសៃថ៍)៕​

យោង​តាម​៖ ព័ត៌​មាន​បង្ការ​បង្រ្កាប​បទ​ល្មើស​កឹង​ធើ-ប្រែសម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ