តារាងប្រាក់បៀវត្សរ៍របស់បុគ្គលិក អ្នករដ្ឋការ ចាប់ពីថ្ងៃទី១/៧/២០២៣ គិតតាមកម្រិតប្រាក់ខែគោល ១,៨ លានដុង/ខែ។
រូបថតជាឧទាហរណ៍
កាលពីថ្ងៃទី ១១/១១/២០២២ រដ្ឋសភាបានអនុម័តិសេចក្តីសម្រេចចិត្ត ស្តីពីគ្រោងថវិការដ្ឋ ឆ្នាំ ២០២៣។
យោងតាមនោះ ចាប់ពីថ្ងៃទី ១/៧/២០២៣ ប្រាក់ខែគោលសម្រាប់កម្មាភិបាល បុគ្គលិក អ្នករដ្ឋការ ត្រូវបានដំឡើងជាមួយនឹងកម្រិត ១,៨ លានដុង/ខែ កើនស្មើ ២០,៨% បើបៀបធៀបនឹងកម្រិតប្រាក់ខែគោលជាធរមាន។ បច្ចុប្បន្ន កម្រិតប្រាក់ខែគោល កំពុងបានអនុវត្ត គឺ ១,៤៩ លានដុង/ខែ។
ចាប់ពីថ្ងៃទី ១/៧/២០២៣ ប្រាក់ខែ គោលសម្រាប់កម្មាភិបាល បុគ្គលិក អ្នករដ្ឋការនឹងត្រូវដំឡើងជាមួយនឹងកម្រិត ១,៨ លានដុង/ខែ។
បច្ចុប្បន្ន យោងតាមអនុក្រឹត្យលេខ ២០៤/២០០៤/NĐ-CP, ប្រាក់បៀវត្សរ៍របស់បុគ្គលិក អ្នករដ្ឋការ ត្រូវបានគិតតាមរូបមន្ត ដូច៖ ប្រាក់ខែ = ប្រាក់ខែគោល x មេគុណប្រាក់ខែ។
ឧទាហរណ៍៖ ចំពោះបុគ្គលិក អ្នករដ្ឋការ ប្រភេទ A1 មានមេគុណប្រាក់ខែចាប់ផ្តើម គឺ ២.៣៤។
បើគិតតាមប្រាក់ខែគោលបច្ចុប្បន្ន ១,៤៩ លានដុង ដូច្នេះ ប្រាក់ខែទទួលបានគឺ ៣,៤៨៦ លានដុង/ខែ។
បើគិតតាមប្រាក់ខែគោល ១,៨ លានដុង ចាប់ពីថ្ងៃទី ១/៧/២០២៣ ដូច្នេះ ប្រាក់ខែអាចឡើងដល់ ៤,២១២ លានដុង/ខែ។
ដូច្នេះ បើគិតតាមកម្រិតប្រាក់ខែគោលថ្មី ប្រាក់ចំណូលសម្រាប់បុគ្គលិក អ្នករដ្ឋការក្នុងករណីនេះ ត្រូវបានរំពឹងថា នឹងកើនឡើងចំនួន ៧២៥.៤០០ ដុង/ខែ៕
យោង៖កាសែតកងទ័ពប្រជាជនអេឡិចត្រូនិក-ប្រែសម្រួល៖ មុនី