កីឡា - ទេសចរណ៍ ទេសចរណ៍

28/03/2023 - 08:52

ពី​រថ្ងៃ​នៅ​កោះ​សើុង

នៅ​មិន​ឆ្ងាយ​ប៉ុន្មានពី​ដី​គោក​ និង​មាន​គ្រប់​សព្វ​កសម្ម​ភាព​ឆ្លង​កាត់​បទ​ពិសោធន៍​នៃ​ដំណើរ​កម្សាន្ត​តាម​សមុទ្រ ម៉្លោះហើយ​ កោះ​សើុង​នៅ​ខេត្ត​គៀង​យ៉ាង​ គឺ​ជា​គោល​ដៅ​ទេស​ចរណ៍​មួយ​ត្រូវ​បាន​ភ្ញៀវ​ជា​ច្រើន​ជ្រើស​រើស​មក​ទស្សនា​កម្សាន្ត។

ផ្នូរអ៊ុង​ណាម​ហាយ​ ជា​គោល​ដៅ​សម្រាប់​ភ្ញៀវ​ជា​ច្រើន​ពេល​មក​ដល់​កោះ​សើុង។

ឱកាស​នេះ​ សមុទ្រ​ស្ងប់​រលក ដូច្នេះ​ភ្ញៀវ​ទេស​ចរ​ទៅ​កាន់​កោះ​សើុង​ច្រើន​កុះ​ករ។ បើ​ចង់​ទិញ​សំ​បុត្រ​កប៉ាល់​ល្បឿន​លឿន​ទៅ​កោះ​ ភ្ញៀវ​ទេស​ចរ​ត្រូវ​កក់​មុន​ ២ សប្តាហ៍​។ ជិះ​កប៉ាល់​ប្រហែល​ជាង​១ម៉ោង​ គឺ​ទៅ​ដល់​ឃុំ​កោះ​ឡាយ​ សើុង ស្រុក​គៀង​ហាយ​ ខេត្ត​គៀង​យ៉ាង​។ ឃុំ​ឡាយ​សើុង ត្រូវ​បាន​អ្នក​ស្រុក​និង​ភ្ញៀវ​ទេស​ចរ​ហៅ​ធ្លាប់​ថា​កោះ​សើុង។

គយ​គន់​ព្រះ​អា​ទិត្យ​រះ​និង​ងូត​ទឹក​នៅ​ឆ្នេរ​សមុទ្រ​ដើម​ឆ័ត្រ។

ជម្រាល​ ៣ ថ្នាក់​ ដើម​ដូង​ទេរ​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ថតរូប​។

កោះ​សើុង​មាន​ដង​ផ្លូវ​កៅ​ស៊ូ​និង​បេតុង​ព័ទ្ធ​ជុំ​វិញ​ គឺ​ជា​ជម្រើស​ដំ​បូង​សម្រាប់​អ្នក​ចូល​ចិត្ត​រត់​ហាត់​ប្រាណ គយ​គន់​ព្រះ​អា​ទិត្យ​រះ។ បង​ង្វៀង​វ៉ាន់​ធ្វឹង រួម​ជា​មួយ​ក្រុម​មិត្ត​មក​ពី​ក្រុង​កឹង​ធើ រួត​រះ​ក្រោក​ពី​ព្រ​លឹម​ រួម​ជា​មួយ​នឹង​បង​ហ្វិញ​ខោយ​ ដែល​រស់​នៅ​លើ​កោះ​ ចាប់​ផ្តើម​រត់​ហាត់​ប្រាណ​ជុំ​វិញ​កោះ​។ បន្ទាប់​ពី​រត់​បាន​ជាង​ ១០ គីឡូ​ម៉ែត្រ​ ក្រុម​ក៏​ទៅ​ដល់​ឆ្នេរ​ដើម​ឆ័ត្រ ដើម្បី​គយ​គន់​ព្រះ​អា​ទិត្យ​រះ។ បន្ទាប់​មក​ស្រូត​ចុះ​ងូត​ទឹក​ នៅ​ឆ្នេរ​ដើម​ឆ័ត្រ​ទឹក​រាក់​តែ​ថ្លា​យង់​ លោក​អ្នក​អា​ចងូត​កម្សាន្ត​តាម​ចិត្ត។

បន្ទាប់​ពី​ងូត​ទឹក​រួច​ ភ្ញៀវ​ទេស​ចរ​បន្ត​ដំ​ណើរ​ទៅ​កាន់​ហាង​នៅ​ជុំ​វិញ​កំ​ពង់​ផែក​ប៉ាល់​ដើម្បី​ស្រស់​ស្រូប​អា​ហារ​ពេល​ព្រឹក​។ ស្នាក់​នៅ​ឡាយ​ សើុង ភ្ញៀវទេស​ចរ​គួរ​ភ្លក់​មុខ​ម្ហូប​ចម្អិន​ពី​គ្រឿង​សមុទ្រ​ស្រស់​ៗ​តាម​ចំ​ណង់​ចំ​ណូល​ចិត្ត​ ដែល​កប៉ាល់​នេសាទ​ទើប​ដឹក​មក​ពី​សមុទ្រ។ ពេល​ស្រស់​ស្រូប​អា​ហារ​រួច​ ភ្ញៀវ​ទេស​ចរ​មាន​ជម្រើស​​ជា​ច្រើន​ ដើម្បី​ឱ្យ​ដំណើរ​កម្សាន្ត​កាន់​តែ​មាន​ភាព​ទាក់​ទាញ។ ទីមួយ​ គឺ​ស្វែង​យល់​ពី​ម៉ា​ថៀង​ឡឹន​ ជា​កំ​ពូល​ភ្នំ​មួយ​ខ្ពស់​បំ​ផុត​ក្នុង​ចំ​ណោម​កំ​ពូល​ភ្នំទាំង​ ៧ នៅ​លើ​កោះ​។ ទីពីរ​គឺ​ចុះ​ទៅ​សមុទ្រ​ជួល​ទូក​អង្គុយ​ស្ទួច​ត្រី​និង​មុជ​ទឹក​មើល​ផ្កា​ថ្ម។ នៅ​លើ​ទូក​កប៉ាល់​មាន​លក់​ងាវ​គ្រប់​ភេទ​ បើចង់​ហូប​ភ្ញៀវ​ទេស​ចរ​អាច​ទិញ​ ហើយ​ពឹង​ម្ចាស់​ទូកជួយ​ចម្អិន​តែ​ម្តងក៏​បាន​។ ក្រោយ​ពី​ហែល​មុជ​ទឹក​សមុទ្រ​ហេវ​ហាត់​ឡើង​មក​ទទួល​ទាន​ម្ហូប​ងាវ​ដុត​ប្រឡាក់​ខ្លាញ់​ខ្ទឹម ដាក់​បន្ថែម​សណ្តែក​ដី​បំ​ពង​ក្តៅស្រួយ​គឺ​ឆ្ងាញ់​ណាស់​។

ចំ​ពោះ​ភ្ញៀវ​ទេស​ចរ​ចូល​ចិត្ត​រស់​ក្នុង​ក្តី​ស្រមៃ​ នោះ​គឺ​ជម្រាល​៣​ថ្នាក់​ ឆ្នេរ​ដើម​ដូង​ទេរ។ល។ ជា​កន្លែង​ផ្តិត​រូប​ភាព​យ៉ាង​ស្រស់​ស្អាត​។ រីឯ​ពេល​យប់​នៅ​ឆ្នេរ​ដើម​ឆ័ត្រ ភ្ញៀវ​ទេស​ចរ​អាច​ដុត​ភ្នក់​ភ្លើង​ជំរំ​ប្រជុំ​ជីវ​ភាព​សមូហ​ភាព​ លេង​កម្សាន្ត​សប្បាយ​ខ្លាំង​ណាស់។ល។

សកម្ម​ភាព​ឡើង​ភ្នំ មុជ​ទឹក​សមុទ្រ​នឹង​ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​មាន​អា​រម្មណ៍​ឆាប់​ហេវ​ហត់។ តែ​កុំ​បារម្ភ ពី​ព្រោះ​មុខ​ម្ហូប​ដែល​ចម្អិន​ពី​គ្រឿង​សមុទ្រ​នៅ​កោះ​សើុង គឺ​ឈ្ងុយ​ឆ្ងាញ់​អត់​ទាស់​ ហើយ​តម្លៃ​ក៏​គួរ​សម​៕

                                     ហា​ថាញ-មុនី

ចែករំលែកអត្ថបទ