អនុវត្តមានប្រសិទ្ធភាពទម្រង់ “ដងផ្លូវធានាសន្ដិសុខសណ្ដាប់ធ្នាប់ ភ្លឺ បៃតង ជ្រះ ស្អាត” ម្ល៉ោះហើយនៅជនបទភូមិទឹកប្រៃ ១ ឃុំឡុងភូ ស្រុកឡុងភូ ខេត្តសុកត្រាំង មានភាពសុខសាន្តជនរួមជាតិខ្មែរលំនឹងចិត្តពលកម្មផលិតដើម្បីធ្វើមានបាន។
នគរបាលឃុំឧស្សាហ៍ចុះទៅជួបមាមីងខ្មែរនៅភូមិទឹកប្រៃ ១ ដើម្បីក្ដាប់ស្ថានភាពសន្ដិសុខសណ្ដាប់ធ្នាប់នៅតំបន់ជនបទ។
មុននេះ ស្ថានភាពសន្ដិសុខសណ្ដាប់ធ្នាប់លើភូមិសាស្រ្តមានភាពស្មុគ្រស្មាញ ពិសេសគឺបទល្មើសគ្រឿងញៀនលួចរបស់របរ ក្រុមក្មេងទំនើងវាយប្រតប់គ្នា។ល។ ចំពោះមុខស្ថានភាពខាងលើ នគរបាលឃុំនិងរដ្ឋអំណាចភូមិភាគបានផ្សព្វផ្សាយទម្រង់ “ដងផ្លូវធានាសន្ដិសុខសណ្ដាប់ធ្នាប់ ភ្លឺ បៃតង ជ្រះ ស្អាត” និងកៀរគរប្រជាជនដាំផ្កានៅសងខាងផ្លូវ ដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ កាមេរ៉ាសន្ដិសុខ ដើម្បីគ្រប់គ្រងនិងកៀរគរប្រជាជនចុះឈ្មោះចូលរួមគ្រួសារមិនប្រព្រឹត្តល្មើសច្បាប់ផ្ដល់លេខ ទូរស័ព្ទទាន់ហេតុការណ៍របស់នគរបាលដល់ប្រជាជន។ល។ ទន្ទឹមនឹងនោះ គួបផ្សំជាមួយអ្នកមានប្រជាប្រិយផ្សព្វផ្សាយ កៀរគរជនរួមជាតិខ្មែរសកម្មចូលរួមបង្ការបង្រ្កាបបទល្មើស; អនុវត្តល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ។ល។
មីងសឺធីថៀង នៅភូមិទឹកប្រៃ ១ ឱ្យដឹង៖ “មុននេះ ប្ដីប្រពន្ធខ្ញុំមិនហ៊ានទៅណាចោលផ្ទះទេ ពីព្រោះខ្លាចបាត់របស់របរ; យប់ព្រលប់មិនហ៊ានដើរតាមផ្លូវ ពីព្រោះខ្លាចពួកញៀនអាភៀន ក្រុមក្មេងទំនើងវាយប្រតប់គ្នា។ ឥឡូវនេះ ភូមិស្រុកសុខសាន្តសុវត្ថិភាព ព្រោះពេលឃើញមនុស្សចម្លែកចូលភូមិ គឺទូរស័ព្ទឱ្យកម្លាំងនគរបាលចុះក្ដាប់ស្ថានភាពវិនិច្ឆ័យទាន់ពេល”។ ចំណែកលោកទ្រីវសួន អ្នកមានប្រជាប្រិយនៅភូមិទឹកប្រៃ ១ ឱ្យដឹង៖ “មាមីងខ្មែរឥឡូវមានស្មារតីភ្ញាក់រលឹកខ្ពស់ក្នុងការបង្ការបង្រ្កាបបទល្មើស ម្ល៉ោះហើយពេលផ្សព្វផ្សាយទម្រង់ក៏តែងស្រុះស្រួល រួមវិភាគទានប្រាក់ដំឡើងអំពូលភ្លើងអគ្គិសនី កាមេរ៉ាសន្ដិសុខដើម្បីត្រួតពិនិត្យ។ ជាពិសេស ដាស់តឿនកូនចៅអនុវត្តច្បាប់ចរាចរណ៍ ជៀសវាងបាបគ្រោះសង្គម និងទាស់ទែងក្នុងគ្រួសារវិវាទដីធ្លី។ ចំណែកស្ថានភាពយុវជនផ្ដុំគ្នាស៊ីផឹក វាយប្រតប់គ្នា លួចរបស់របរ ប្រើប្រាស់គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍។ល។ ត្រូវបានកាត់បន្ថយ។ ផ្ដើមពីនោះ ភូមិស្រុកក៏មានភាពសុខសាន្ត ម្ល៉ោះហើយ មាមីងខ្មែរលំនឹងចិត្តពលកម្មផលិតដើម្បីធ្វើមាន”។
តាមប្រសាសន៍វរសេនីយ៍ត្រី ង៉ោថៀងទ្រុង ប្រធាននគរបាលឃុំឡុងភូ ឥឡូវនេះ មាមីងខ្មែរនៅតំបន់ជនបទភូមិទឹកប្រៃ ១ តែងប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពរបស់ជនល្មើស និងម្ចាស់ការបរិហារបទល្មើស។ ផ្ដើមពីប្រភពព័ត៌មានដែលប្រជាជនផ្ដល់ជូន បានជួយដល់កងកម្លាំងវិនិច្ឆ័យទាន់ពេលនូវទង្វើល្មើសច្បាប់។ ក្រៅពីនោះ មាមីងខ្មែរនៅទាំងម្ចាស់ការដំឡើងកាមេរ៉ានៅនឹងផ្ទះ ដើម្បីការពារទ្រព្យសម្បត្តិ និងត្រៀមលក្ខណៈសហការផ្ដល់ព័ត៌មានដល់កម្លាំងនគរបាលដើម្បីសើុបអង្កេតបទល្មើស ពេលមានតម្រូវការ។ អាស្រ័យហេតុនោះ ទម្រង់ “ដងផ្លូវធានាសន្ដិសុខសណ្ដាប់ធ្នាប់ ភ្លឺ បៃតង ជ្រះ ស្អាត” បានពង្រីកប្រសិទ្ធភាព រួមចំណែកធ្វើឱ្យឃុំសម្រេចការងារប្ដូរភូមិសាស្រ្តចំណុចសំខាន់ មានភាពស្មុគស្មាញខាងសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមនៅឆ្នាំ ២០២២៕
យ្វីអាញ - ថាច់ធី