ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/03/2023 - 08:41

ក្រុម​ប្រតិ​ភូ​ត្រួត​ពិនិត្យ​នៃ​គណៈ​កម្មា​ធិការ​អចិន្រ្តៃយ៍​រដ្ឋ​សភា​ធ្វើ​ការ​នៅ​ខេត្ត​សុក​ត្រាំង

ក្រុម​ប្រតិភូ​ត្រួត​ពិនិត្យ​នៃ​គណៈ​កម្មា​ធិការ​អចិន្រ្តៃយ៍​រដ្ឋ​សភា ដឹក​នាំ​ដោយ​លោក​ ឌិញ​កុង​ស៊ី​ អនុ​ប្រធាន​គណៈ​កម្មា​ធិការ​វប្ប​ធម៌​ អប់រំ​នៃ​រដ្ឋ​សភា ទើប​ចុះ​ត្រួត​ពិនិត្យ​បធាន​បទ​ “ការ​អនុវត្ត​សេចក្ដី​សម្រេច​លេខ​ ៨៨/២០១៤/QH១៣ និង​សេចក្ដី​សម្រេច​លេខ​ ៥១/២០១៧/QH១៤ របស់​រដ្ឋ​សភា អំ​ពី​ការ​ផ្លាស់​ថ្មី​កម្ម​វិធី​សៀវ​ភៅ​សិក្សា​គោល​អប់រំ​ចំ​ណេះ​ទូទៅ​” នៅ​ខេត្ត​សុក​ត្រាំង។ ចូល​រួម​ក្នុង​ក្រុម​ប្រតិភូ​ត្រួត​ពិនិត្យ​ មាន​រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​និង​បណ្ដុះ​បណ្ដាល ង្វៀង​គីម​សើុង។

 ​  រដ្ឋ​មន្រ្តីក្រសួង​អប់រំ​និង​បណ្ដុះ​បណ្ដាល ង្វៀង​គីម​សើុង ចុះ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូទៅ​ឆ្នាំ​ ២០១៨ នៅ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ហ្វិញ​កឿង​សុក​ត្រាំង។

ខេត្ត​សុក​ត្រាំង ស្នើ​រដ្ឋា​ភិបាល​ពិនិត្យ​មើល​ឡើង​វិញ​ បន្ត​អនុ​វត្ត​គោល​នយោ​បាយ​ឧបត្ថម្ភ​សៀវ​ភៅ​សិក្សា​គោល​ដល់​សិស្ស​ឋិត​ក្នុង​ក្រប​ខណ្ឌ​គ្រួសារ​ក្រីក្រ​ គ្រួសារ​ប្រកៀក​បន្ទាត់​ក្រ សិស្ស​ជន​ជាតិ​ភាគ​តិច បន្ត​អនុវត្ត​គម្រោង​ធ្វើ​ឱ្យ​រឹង​មាំ​សាលា​រៀន​ ដំ​ណាក់​កាល​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​ ២០៣០។ បន្ត​ការ​បំ​ពាក់​បំ​ប៉ន អំ​ពី​ការ​ផ្លាស់​ថ្មី​កម្ម​វិធី​សៀវ​ភៅ​សិក្សា​គោល​ដល់​កង​ជួរ​កម្មាភិ​បាល​គ្រប់​គ្រង​ និង​គ្រូ​បង្រៀន​ក្នុង​ឱកាស​វិស្សម​កាល​ដោយ​រូប​ភាព​ផ្ទាល់​; ប្រញឹក​ធ្វើ​ការ​បណ្តុះ​បណ្ដាល​គ្រូ​បង្រៀន​ទទួល​បន្ទុក​វិញ្ញា​សាវិទ្យា​សាស្រ្ត​ធម្ម​ជាតិ​ ធានា​ត្រូវ​តាម​បទ​ដ្ឋាន​នៃ​ដំណើរ​ការ​ឆ្នាំ​ ២០២៥; មាន​ផែន​ការ​បណ្ដុះ​បណ្ដាល​បំ​ពាក់​បំ​ប៉ន​គ្រូ​បង្រៀន​ មុខ​វិជ្ជា​ពិសេស​ដោយ​ឡែក​ មាន​ដូច​ មុខ​វិជ្ជា​ភា​សា​បរទេស​ ព័ត៌​មាន​វិទ្យា​និង​បច្ចេក​វិទ្យា។ល។

រយៈ​ពេល​ ២ ថ្ងៃ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ អនុ​ប្រធាន​គណៈ​កម្មា​ធិការ​វប្បធម៌​ អប់រំ​ ឌិញ​កុង​ស៊ី​ បាន​ស្ងើច​សរ​សើរ​ផ្នែក​អប់រំ​ខេត្ត​សុក​ត្រាំង ទោះ​បី​លក្ខណ​សម្បត្តិ​មូល​ដ្ឋាន​សម្ភារៈ​មិន​ទាន់​គ្រប់​គ្រាន់​ ពិសេស​ គឺ​តំ​បន់​ជន​ជាតិ​នៅ​ជួប​ការ​លំ​បាក​ច្រើន​ ប៉ុន្តែ​លោក​គ្រូ អ្នក​គ្រូ បាន​ប្រឹង​ប្រែង​ជម្នះ ហើយ​ជំ​ហាន​ដំបូង​អនុវត្ត​សម្រេច​ជោគ​ជ័យ​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូទៅ​ឆ្នាំ​ ២០១៨។ ក្រុម​ប្រតិ​ភូ បាន​កត់​សម្គាល់នូវ​ការ​លំ​បាក​ ជំពាក់​ជំពិន​ក្នុង​ដំណាក់​ការ​ផ្សព្វ​ផ្សាយ​ ក៏​ដូច​ជាលើក​សំ​ណើរ​បស់​សាលា​ ភូមិ​ភាគ​ដើម្បី​បញ្ចូល​ក្នុង​របាយ​ការណ៍​លើក​ជូន​គណៈ​កម្មា​ធិការ​អចិន្រ្តៃយ៍​រដ្ឋ​សភា សំ​ដៅ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​គោល​នយោ​បាយ​ក្នុង​ពេល​ខាង​មុខ​៕

                            យ្វីអាញ - ថាច់ធី

ចែករំលែកអត្ថបទ